ភ្នំពេញ: លោក លាន សូនី ដែលមានយុវជននៅសម័យបច្ចុប្បន្នមិនសូវច្រើនប៉ុន្មានឡើយ ដែលបានស្គាល់លោក ប៉ុន្តែលោកត្រូវបានប្រជាជនខ្មែរនាចុងទសវត្សទី៩០ និងដើមឆ្នាំ២០០០ ស្គាល់ច្បាស់ថា លោកជាអតីតតារាចម្រៀងបែប Pop និងនិយមស្ទាយ៍តាមបែប Michael Jackson ប្រចាំស្រុកខ្មែរមួយរូបដែលមានសមត្ថភាព និងទេពកោសល្យដ៏បុិនប្រសប់ ដែលបានធ្វើឲ្យប្រជាប្រិយរបស់លោកកាលពីជំនាន់នោះ មិនខុសគ្នាពីតារាល្បីៗមួយចំនួននៅក្នុងសម័យនេះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងការផ្តល់បទសម្ភាសន៍មួយជាមួយនឹងនាទី Movie star research លោកបានប្រាប់ឲ្យដឹងថា លោកធ្លាប់បានជួបនឹង គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងកំឡុងពេលដែលលោកជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព ទៅសែនបន្តនៅផ្ទះរបស់ប្អូនប្រុសលោក ប៉ុន្តែដំណឺងដែលសែនរន្ធត់នេះ ហាក់មិនសូវមានប្រជាជនខ្មែរ ព្រមទាំងប្រិយមិត្តច្រើនប៉ុន្មានទេ ដែលបានដឹង។
គួររំលឹកផងដែរថា ក្រៅតែពីបទចម្រៀងជាភាសាខ្មែរ លោកក៏មានសមត្ថភាពបកស្រាយបទចម្រៀងជាភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញផងដែរ៕