បរទេស៖ ថ្មីៗនេះកម្មវិធីបទចម្រៀងដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកទើបតែបើកដំណើរការឲ្យប្រើប្រាស់នៅក្នុងប្រទេសចំនួន ៨០ ប្រទេសបន្ថែមទៀត ក្នុងនោះក៏មានប្រទេសកម្ពុជា។ ដោយឡែកនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលទើបតែបើកដំណើរការឲ្យប្រើប្រាស់ Spotify ដែរនោះក៏កើតនៅមានរឿងចម្រូងចម្រាសគ្នារវាងក្រុមហុ៊ន KakaoM របស់កូរ៉េ និង Spotify របស់អាមេរិក។ ដោយគ្មានការឯកភាពគ្នា Kakao M ក៏បានឲ្យ Spotify លុបបទចម្រៀងកូរ៉េទាំងអស់ដែលបានដាក់បញ្ចូលជាកម្មសិទ្ធរបស់ខ្លួន។ បទចម្រៀងដែលបានលុបទាំងអស់មានលើសពី ១០០ បទរបស់សិល្បករកូរ៉េខាងត្បូងជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មូលហេតុដែល Kakao M ធ្វើបែបនេះព្រោះតែខ្លាចប្រជាជនកូរ៉េបែរមកស្ដាប់ Spotify ច្រើនជាងក្នុងកម្មវិធីរបស់ខ្លួនដូចជា MeLon ជាដើម។ ចំណែកផលប៉ះពាល់ក៏មានច្រើនដែរទៅលើអ្នកគាំទ្រនិងតារាចម្រៀង៖
- អ្នកគាំទ្រនៅក្រៅប្រទេសកូរ៉េមិនអាចស្ដាប់បទចម្រៀងរបស់ idol របស់ខ្លួនបានទៀតនោះទេ ព្រោះកម្មវិធីចម្រៀងរបស់កូរ៉េមិនឲ្យអ្នកក្រៅប្រទេសចូលស្ដាប់ឡើយ
- ចំនួន stream របស់សិល្បករកូរ៉េទាំងអស់គឺភាគច្រើនបានមកពីអ្នកគាំទ្រនៅក្រៅប្រទេស ដូច្នេះវាអាចប៉ះពាល់ខ្លាំងដល់សិល្បករទាំងអស់ ជាពិសេសសិល្បករដែលមិនសូវមានប្រជាប្រិយភាពនៅប្រទេសកូរ៉េ
- Kakao M មិនទទួលបានការខាតបង់អ្វីនោះទេ ចំណែកការខាតបង់របស់ Spotify គឺមិនអាចប្រៀបធៀបនឹងការខាតបង់របស់តារាចម្រៀងកូរ៉េ ដែលបាត់បង់ចំនួនអ្នកស្ដាប់យ៉ាងធំ អាចនឹងប៉ះពាល់ដល់ចំណូលរបស់ពួកគេ ជាពិសេសនៅក្នុងស្ថានការណ៍ COVID19 នេះពួកគេមិនអាចរកចំណូលនៅខាងក្រៅបានតាមរយៈការធ្វើ concert ឡើយ។
ប៉ុន្តែយ៉ាងណាមិញ Spotify កំពុងព្យាយាមដោះស្រាយរឿងនេះជាមួយ Kakao M បើពុំដូច្នេះទេសិល្បករទាំងនោះនឹងត្រូវបាត់បង់ការងារមិនខាន។ អ្នកគាំទ្រទូទាំងពិភពលោកកំពុងមានការព្រួយបារម្ភចំពោះសិល្បករនិងក្រុមចម្រៀងដែលខ្លួនចូលចិត្តដូចជា :
BTOB, HYUNA, SEVENTEEN, IU, Jessi, LOONA, SISTAR, (G) - IDLE, 4MINUTES, APINK..... និងសិល្បកររួមទាំងក្រុមចម្រៀងជាច្រើនទៀត៕
ប្រភព៖ Alkpop