អ្នកវិទ្យាសាស្ត្រងឿងឆ្ងល់ខ្លាំង ចំពោះរូបគំនូរអេហ្ស៊ីបបុរាណតាំងពី៤៦០០ឆ្នាំមុន ដែលគូរបង្ហាញពីសត្វក្ងានចម្លែកមួយប្រភេទ ដែលគេមិនធ្លាប់ស្គាល់

//s9.kh1.co/bd/bd31fc62d9597179cd4e27af161c19d2b2b2ac46.jpg
បច្ចេកវិទ្យា

 ២៥-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អ្វីៗដែលនៅអេហ្ស៊ីបពីបុរាណមក នៅតែមិនអាចបកស្រាយបានដដែល

អេហ្ស៊ីប៖ ស្នាដៃសិល្បៈដែលនៅលើជញ្ជាំងផ្នូររបស់ព្រះអង្គម្ចាស់អេហ្ស៊ីបមួយអង្គអស់រយៈពេលជាង4សហស្សវត្សរ៍មក ត្រូវបានគេរកឃើញថាមានរូបសត្វបក្សីមួយដែលអ្នកវិទ្យាសាស្ត្រមិនស្គាល់ថាជាសត្វអ្វីសោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបសត្វបក្សីទាំង6ក្បាលគឺត្រូវបានគូរក្នុងបំណែកគំនូរដ៏ល្បីមួយឈ្មោះថា Meidum Geese អាយុកាល4,600ឆ្នាំ ដែលអ្នកជំនាញគំនូរបានពណ៌នាថា ជាស្នាដៃដ៏អស្ចារ្យមួយអំពីសត្វរបស់អេហ្ស៊ីប។

ក្រោមការពិនិត្យពិច័យរាប់សតវត្សរ៍មកហើយក៏ដោយក្តី ក៏អត្តសញ្ញាណពិតប្រាកដនៃប្រភេទសត្វបក្សីលើគំនូរនោះ នៅតែមិនទាន់ដឹងថាជាសត្វអ្វីទៀត។

(ប្រភព៖ Romilio, J of Arch Sci: Reports, 2021)
(ប្រភព៖ Romilio, J of Arch Sci: Reports, 2021)

អ្នកវិទ្យាសាស្ត្រភាគច្រើនយល់ឃើញថាបក្សីពីរក្នុងចំណោមសត្វបក្សីបែរទៅឆ្វេង3ក្បាលគឺជាសត្វក្ងាន greater white-fronted geese (Anser albifrons) ជាសត្វក្ងានដែលមានទំហំមធ្យម ដែលនៅតែមាននៅទូទាំងតំបន់អឌ្ឍគោលខាងជើង។

ប៉ុន្តែអត្តសញ្ញាណរបស់បក្សីទីមួយនិងចុងក្រោយរបស់គំនូរនេះគឺស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ដោយអ្នកវិទ្យាសាស្រ្តសត្វមិនអាចសម្រេចចិត្តថាតើវាជា greylag goose (A. anser) ដែលជាបុព្វបុរសនៃសត្វក្ងានស្រុក ភាគច្រើន ឬជាក្ងាន bean goose (A. fabalis)។

ចុងក្រោយគឹសត្វបក្សីពណ៌ប្រផេះនិងក្រហមតូចពីរ ដែលបែរទៅខាងស្តាំ។ ពួកវាមានលក្ខណៈស្រដៀងនឹងសត្វក្ងាន red-breasted geese (Branta ruficollis) ដែលជាសត្វក្ងានដ៏កម្រដែលមាននៅអឺរ៉ុបខាងលិច។

ដោយគ្មានបំណែកសាកសពណាមួយនៃប្រភេទសត្វនេះត្រូវបានគេរកឃើញនៅក្នុងកន្លែងជីករុករកអេហ្ស៊ីបបុរាណ គេនៅតែពិបាកក្នុងការសន្និដ្ឋានពិតប្រាកដ។

ការស្វែងរកតម្រុយអំពីសត្វដែលផុតពូជ និងសត្វនៅក្នុងស្នាដៃសិល្បៈបុរាណ រួមទាំងផ្ទាំងគំនូរគុហារាប់ពាន់ឆ្នាំ គឺជាវិធីមួយដែលអ្នកជីវវិទូអាចតាមដានការផ្លាស់ប្តូររបស់សត្វព្រៃ និងអ្នកបរិស្ថានវិទ្យាអាចតាមដានការប្រែប្រួលអាកាសធាតុ។ រាប់ពាន់ឆ្នាំកន្លងមកតំបន់ភាគខាងជើងនៃទ្វីបអាហ្រ្វិកមានពណ៌បៃតងច្រើនជាងសព្វថ្ងៃនេះ ដែលជាសញ្ញាថាសូម្បីតែវាលសាហារ៉ាក៏ធ្លាប់ជាកសិដ្ឋានរបស់កសិករពីបុរាណដែរ។

ផ្ទាំងគំនូរ Meidum Geese
ផ្ទាំងគំនូរ Meidum Geese

ផ្ទាំងគំនូរនេះដែលបច្ចុប្បន្នត្រូវបានទុកនៅក្នុងសារមន្ទីរអេហ្ស៊ីបក្នុងទីក្រុង Cairo ពីមុនគឺជាផ្នែកតុបតែងមួយនៅលើជញ្ជាំងខាងជើងនៃផ្នូររបស់ព្រះអង្គម្ចាស់ Nefermaat និងភរិយា Itet នៅឯតំបន់ Meidum។ 

ការស្រាវជ្រាវនេះត្រូវបានចុះផ្សាយក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ Journal of Archaeological Science: Reports

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T