ភ្ញាក់ផ្អើលខ្លាំង! សុខៗម្តាយធម៌ លោកជំទាវស្រីអូន យំចេញមុខបកស្រាយថា តាំងពីក្លាយជាម្តាយធម៌មក គាត់ដាច់បាយ!(មានវីដេអូ)

//s9.kh1.co/e6/e644211d69d95a5cbb71bb9a7a31f0b3d892ad41.png
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

អ្នកមីង ញឹម សុខា និងលោកជំទាវ ស្រីអូន ផ្ទុះការរិះគន់ខ្លាំងៗទៅលើរឿងស្រីអូនសម្រស់ធម្មជាតិ មិនបានជួយដល់អ្នកមីង នៅក្នុងជីវភាពប្រចាំថ្ងៃ

ភ្នំពេញ: អ្នកមីង ញឹម សុខា ដែលបងប្អូនធ្លាប់បានស្គាល់ថា អ្នកមីងតែងតែសម្តែងជាតួអង្គម្តាយនៅក្នុងខ្សែភាពយន្តនោះ កាលពីពេលថ្មីៗនៅក្នុងការផ្តល់បទសម្ភាសន៍មួយនៅក្នុងនាទី សិល្បករកម្ពុជា អ្នកមីង បាននិយាយដោយលើកយកបញ្ហាជីវភាព គួបផ្សំនិងបញ្ហាកូនធម៌ ដោយអ្នកមីងបាននិយាយយ៉ាងដូច្នេះថា ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 អ្នកមីង ញឹម សុខា 
 អ្នកមីង ញឹម សុខា 

យើងមានឈ្មោះ ជាម៉ែធម៌មែន តែបើយើងមិនចេញទៅរកបានអីហូប។

អ្នកមីង ញឹម សុខា

អ្នកមីងក៏បន្ថែមសេចក្តីបន្តយ៉ាងដូច្នេះថា កាលដែលអ្នកមីងមកផ្តល់បទសម្ភាសន៍នេះ អ្នកមីងមានបំណងស្នើសុំឲ្យមហាជនឈប់យល់ច្រលំថាអ្នកមីង ជាអ្នកមានបាន ដោយសារតែកូនធម៌ មិនត្រឹមតែប៉ុណ្ណោះអ្នកមីងនិយាយលាយឡំដោយទឹកភ្នែកថា នៅពេលគេនិយាយថា អ្នកមីងតាំងតែពីពេលដែលមានកូនធម៌ជាអ្នកមានមក ស្រាប់តែផលិករនានាមិនដែលសូវហៅអ្នកមីងថតកុនដូចពីមុនឡើយ ម្យ៉ាងវិញទៀតមហាជនមើលមកកាន់អ្នកមីងជាអ្នកមានទ្រព្យ មានផ្ទះល្វែង ក្លាយជាអ្នកមានដោយសារតែកូនធម៌។

 អ្នកមីង ញឹម សុខា និងលោកជំទាវ ស្រីអូន 
 អ្នកមីង ញឹម សុខា និងលោកជំទាវ ស្រីអូន 

គួររំលឹកផងដែរថា លោកជំទាវ ស្រីអូន សម្រស់ធម្មជាតិ ដែលមហាជនបានស្គាល់ថា លោកជំទាវជាបុគ្គលម្នាក់ដែលមានទឹកចិត្តមនុស្សធម៌ តែងតែជួយជនទីទាល់ក្រ ពិសេសអ្នករងគ្រោះ និងជនខ្វះទីពឹងនានា ហើយកាលពីពេលថ្មីៗនេះលោកជំទាវ ក៏បានទទួលយកអ្នក មីង សុខា ជាម្តាយធម៌ តែស្រាប់តែពីម្សិលមិញនេះ វីដេអូដែលចេញដោយនាទីសិល្បករកម្ពុជា បានបង្ហោះថា លោកជំទាវ មិនបានជួយម្តាយធម៌ទៅវិញ។ ហេតុការណ៍នេះ ក៏ធ្វើឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមផងដែរ៕

ចង់ដឹងថាតើអ្នកមីង បាននិយាយអ្វីខ្លះ សូមទស្សនាវីដេអូលម្អិតខាងក្រោមទាំងអស់គ្នា៖

អ្នកមីង សុខាទម្លាយប្រាប់មហាជនពីរឿងនៅក្រោយជាម្តាយធម៌
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T