បើការផ្ទេរកើតឡើង នោះ ​Bruno​​ Fernandes នឹងបានលេងជាមួយអតីតមិត្តរួមក្រុមម្នាក់

//s9.kh1.co/f2/f2bf540939e3496111d58df21215e8ca9fd9ad03.webp
កីទ្បា

 ១៥-កុម្ភៈ-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ការផ្ទេរកីឡាករម្នាក់មកMan Utd របស់អតីតមិត្តរួមក្រុមរបស់​ Bruno Fernandes

អង់គ្លេស​៖ ក្រុមបិសាចក្រហម MANCHESTER UNITED កំពុងរៀបចំផែនការផ្ទេរកីឡាករ Raphinha របស់ Leeds United ក្នុងរដូវក្តៅនេះ ដើម្បីចាប់ដៃគូលេងក្នុងតំបន់ខ្សែការពារស្លាបជាមួយនឹងខ្សែបម្រើប្រយុទ្ធ Bruno Fernandes ។ អ្នកទាំង ២ បានលេងរួមគ្នាយ៉ាងមានប្រសិទ្ធិភាពនៅឯក្លិប Sporting Lisbon ក្នុងឆ្នាំ ២០១៨-១៩ មុនពេលពួកគេប្តូរមកលេងនៅ Premier League ហើយក្នុងនោះ  Raphinha បានផ្ទេរទៅលេងឧ្យក្លិបនៅប្រទេសបារាំងរយៈពេលមួយឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ​ Bruno Fernandes
កីឡាករ​ Bruno Fernandes

យ៉ាងណាមិញ ក្រុមបិសាចក្រហម Man Utd ពិតជាអស់សង្ឃឹមក្នុងការនាំយកខ្សែបម្រើស្លាបស្តាំថ្មីនៅពេលដែលទីផ្សារដោះដូរកីឡាករបើកទ្វារម្តងទៀតនៅរដូវក្តៅនេះ បន្ទាប់ពីខកខានមិនបានទិញយក Jadon Sancho។ ហើយឥលូវវាមានបញ្ហាជាច្រើនដូចជា​ Mason Greenwood ត្រូវការការប្រកួតប្រជែង, Dan James បានតស៊ូនៅរដូវកាលនេះ Amad Diallo មិនទាន់ត្រៀមខ្លួនជាស្រេចហើយ Paul Pogba មិនមែនជាជម្រើសរយៈពេលវែងទេ​​។ បើយោងទៅតាមសារព័ត៌មាន Manchester Evening News ពួកគេប្រហែលជាព្យាយាមនិងធ្វើកិច្ចព្រមព្រៀងមួយជាមួយគូប្រជែងចាស់របស់ពួកគេ។

កីឡាករ​ Raphinha
កីឡាករ​ Raphinha

Leeds បានចំណាយប្រាក់ ១៦ លានផោននៅថ្ងៃផុតកំណត់កាលពីរដូវក្តៅមុនដើម្បីនាំយក Raphinha អាយុ ២៤ ឆ្នាំលើកិច្ចព្រមព្រៀង ៤ ឆ្នាំពី Rennes ដែលគាត់បានជួយដល់ក្របខ័ណ្ឌ Champions League ។ គាត់បានស៊ុតបញ្ចូលទី ៤ គ្រាប់និងជំនួយ ៤ ដងក្នុង ១៧ ប្រកួតនៅ Premier League នៅរដូវកាលនេះនិង បង្ហាញទម្រង់លេងរបស់គាត់ធ្វើឱ្យខ្សែការពារគួរឱ្យខ្លាចជាមួយនឹងល្បឿននិងចលនាវៃឆ្លាតរបស់គាត់។

កីឡាករ​ Raphinha និង Fernandes​ កាលនៅជាកីឡាករ Sporting Lisbon
កីឡាករ​ Raphinha និង Fernandes​ កាលនៅជាកីឡាករ Sporting Lisbon

ចំណែកឯ Fernandes នឹងឆ្លៀតឱកាសភ្ជាប់ទំនាក់ទំនងជាមួយអតីតមិត្តរួមក្រុមម្តងទៀតនៅ Old Trafford បើសិនជាការផ្ទេររបស់ Rapinha មក​ Old Traffod អាចកើតមានឡើងនៅរដូវក្តៅនេះ។ កីឡាករទាំងពីរបានស៊ុតគ្រាប់បាល់បញ្ចូលទី ៣៩ គ្រាប់និង Assist​ ចំនួន ២៣ លើកសម្រាប់ Sporting ក្នុងមួយរដូវកាលរបស់ពួកគេនៅឯ Estadio Jose Alvalade ។

ថ្លែងក្នុងខែធ្នូឆ្នាំ ២០១៩ មួយខែមុនពេលផ្ទេរទៅលេងនៅ United កីឡាករព័រទុយហ្កាល់ Bruno Fernandes បានប្រាប់ Top Mercato ថា"ខ្ញុំនឹក Raphinha ជាខ្លាំង"៕

Bruno Fernandes និង​​ Raphinha
Bruno Fernandes និង​​ Raphinha
Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T