រាជធានីភ្នំពេញ៖ ក្រោយពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ធ្វើការកាត់សេចក្តីរួចមកកាលពីថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ ដោយបានឱ្យក្រុមសម្តែងរឿងទុំទាវ ២០២១ នោះ ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ដោយធ្វើការសន្យាធានាមុខច្បាប់ថា ខ្លួនឈប់ប្រព្រឹត្តិបែបរឿងហ្នឹង ក៏ដូចជាការបញ្ចេញវីដេអូ ឬ សកម្មភាពអាសអាភាស ជាដើម។ល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីយប់មិញនេះ អ្វីដែលធ្វើឱ្យមហាជនសង្កេតឃើញ និង ចាប់អារម្មណ៍នោះគឺ យោងទៅតាម ផេកហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ហ៊ុន ជា បានបញ្ចេញសារមួយដ៏ភ្ញាក់ផ្អើល ដោយបានសរសេរ Caption ក្នុងអត្ថន័យស្នើសុំក្រសួងវប្បធម៍ និង វិចិត្រសិល្បៈ បែបនេះថា៖
វាពិតជាអយុត្តិធម៌ណាស់សម្រាប់ចំប៉ីខ្មៅ តាមមើលទៅប្រហែលគ្រួសារ ចំប៉ីខ្មៅគ្មានអីពាក់លើស្មា ដូចគេដឹង ចំប៉ីខ្មៅ ខុសតែ១មុខ ត្រូវទទួលទោស! តែស្អីគេទុំទាវ ២០២១ ខុសច្រើនណាស់តែត្រូវលើកលែង ទៅវិញ។
រឿងទុំទាវ ២០២១ ជាប្រធានបទដ៏ក្តៅដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ ដូចគ្នា នោះយើងត្រូវតែមានតម្លាភាពជាមួយគ្នា។ខ្ញុំសុំស្នើក្រសួងវប្បធម៌កោះហៅបុគ្គលដែលបានយករឿងទុំទាវមកបំផ្លាញ នាំប៉ះពាល់ព្រះពុទ្ធសាសនា និង អក្សរសាស្ត្រខ្មែរ យកទៅចាត់ការតាមនិតិវិធីនៃច្បាប់ឡើងវិញដើម្បីបំពេញ និង រកយុត្តិធម៌ដល់ជនរងគ្រោះ និង ជនរួមជាតិខ្មែរទាំងអស់មានភាពស្មើគ្នា កុំឱ្យរាស្រ្ត ថាវាខុសត្រង់ណា។ពីខ្ញុំបងជា
ក្នុងនោះដែរ ឯកឧត្តម ហ៊ុន ជា ក៏បានភ្ជាប់រូប ចំប៉ីខ្មៅ ជាមួយ ក្រុមអ្នកសម្តែងរឿង ទុំទាវ ២០២១ ផងដែរ ដោយយោងទៅតាមអត្ថន័យដែលលោក បានបង្ហោះនោះ គឺ លោកចង់បាននូវតម្លាភាពស្មើគ្នានៅមុខច្បាប់រវាង ករណីប្រមាថជាតិរបស់ចំប៉ីខ្មៅ និង ករណីរឿងទុំទាវប្រឌិត ២០២១ ដែលប៉ះពាល់ដល់តម្លៃសាសនា និង សីលធម៌សង្គម៕
តែយ៉ាងណា យើងនឹងរង់ចាំមើលបន្តទៀត តើនឹងមានការវិវត្តន៍ ឬ ចំណាត់ការបែបណាបន្តទៅទៀត?
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖







