កីឡាករ Barcelona ម្នាក់​ជះ​លុយ​ទិញ Lamborghini ជា​កាដូ​ជូនខ្លួនឯង ក្រោយរកបាន​​គ្រាប់បាល់​​ដំបូង​ឲ្យ​ក្រុម​

//s9.kh1.co/13/138f295bd201764795b270ffc976b59483945425.jpg
កីទ្បា

 ១០-កុម្ភៈ-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុនចែកចាយរថយន្ត JM Automoción បានប្រកាសថារថយន្តដ៏ប្រណីតត្រូវបានទិញដោយកីឡាករ​សញ្ជាតិព័រទុយ​ហ្កាល់របស់ Barcelona តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីគាត់បានរកគ្រាប់បាល់ដំបូងរបស់គាត់អោយ Barcelona ។

ក្រុមហ៊ុនចែកចាយរថយន្ត JM Automoción បានប្រកាសថារថយន្តដ៏ប្រណីតត្រូវបានទិញដោយកីឡាករ​សញ្ជាតិ​ព័រទុយហ្កាល់របស់ Barcelona តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីគាត់បានរកគ្រាប់បាល់ដំបូងរបស់គាត់អោយ Barcelona​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Francisco Trincao បានបញ្ចប់សុបិនអាក្រក់របស់ខ្លួនដែលតែងតែតាមលងបន្លាចចាប់តាំងពីឈាន​ជើងចូល Barcelona មកម្លេះ ដែលបានបញ្ចប់សុបិនអាក្រក់ដោយរកគ្រាប់បាល់១គ្រាប់ឲ្យ Barcelona ក្នុងការប្រកួត​ទល់នឹង​ក្រុម Real Betis កាលពីប្រកួតកន្លងទៅថ្មីៗនេះ ដែលនេះជាគ្រាប់ដំបូងរបស់ខ្លួនផងដែរ​ក្នុងនាម​​ជាកីឡាករ Barcelona ។

កីឡាករ​Francisco Trincao
កីឡាករ​Francisco Trincao

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីកីឡាកររូបនេះរកគ្រាប់បាល់ដំបូងឲ្យ Barcelona ហើយ ក្រុមហ៊ុន​ចែកចាយរថយន្ត JM Automoción បានប្រកាសថាកីឡាកររូបនេះបានទិញរថយន្តទំនើបមួយ​គ្រឿងម៉ាក Lamborghini Huracán EVO ដែលមានតម្លៃប្រហែល ២៥០,០០០ អឺរ៉ូ (303100$) ។

វាជារថយន្តដែលស្ទើរតែប្លែកដាក់គេនៅឆ្នាំ ២០២០ មានតែ ៩ គ្រឿងប៉ុណ្ណោះដែលត្រូវបានលក់នៅទូទាំងប្រទេស​អេស្ប៉ាញ​៕

កីឡាករ​Francisco Trincao
កីឡាករ​Francisco Trincao
កីឡាករ​Francisco Trincao
កីឡាករ​Francisco Trincao
កីឡាករ​Francisco Trincao
កីឡាករ​Francisco Trincao
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T