អ្នកនិពន្ធទំនុកច្រៀង សុខ ចាន់ផល បង្ហាញអារម្មណ៍រំភើបចំពោះស្នាដៃដែលខ្លួនបន្សល់ទុកចុងក្រោយនៅហង្សមាស

//s9.kh1.co/d8/d85ecbb6d499a7b0502f8c823ec7fd04b65ee97f.jpg
តារា & កម្សាន្ដ

 ០៨-កុម្ភៈ-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

អ្នកនិពន្ធទំនុកច្រៀង សុខ ចាន់ផល បង្ហាញអារម្មណ៍រំភើបចំពោះស្នាដៃដែលខ្លួនបន្សល់ទុកចុងក្រោយនៅហង្សមាស

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្រោយពីឃើញមានការផ្សព្វផ្សាយនូវខ្សែភាពយន្តភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាសដែលត្រៀមនឹងចាក់បញ្ចាំងនាពេលដ៏ខ្លីខាងមុខនេះ លោក សុខ ចាន់ផល ដែលជាអតីតអ្នកនិពន្ធទំនុកច្រៀងដែលមានស្នាដៃល្បីៗជាច្រើននៅក្នុងផលិតកម្មរស្មីហង្សមាស បានបញ្ចេញអារម្មណ៍រំភើបជាខ្លាំង ព្រោះតែភាពយន្តភាគថ្មីដែលមានចំណងជើងថា  « ខ្ញុំមានញាណលើស» នេះ គឺជាស្នាដៃនិពន្ធរបស់លោកដែលបានសរសេរចប់តាំងពីឆ្នាំ២០១៧ មកម្ល៉េះ។

ភ្ជាប់ជាមួយនឹងអារម្មណ៍រំភើបមួយនេះ លោក សុខ ចាន់ផល ក៏បានថ្លែងអំណរគុណទៅដល់អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនហង្សមាស ក៏ដូចជាក្រុមការងារទាំងអស់ដែលបានរួមសហការ និងផលិតភាពយន្តមួយនេះឡើងលេចចេញជារូបរាងសម្រាប់ត្រៀមអង្រួនអារម្មណ៍របស់ទស្សនិកជនដែលនិយមតាមដាន និងគាំទ្ររឿងភាគខ្មែរ។

សូមបញ្ជាក់ផងដែរថា ភាពយន្តភាគ « ខ្ញុំមានញាណលើស» នេះនឹងមានផ្សាយជូនទស្សនាចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ខាងមុខនេះ ដោយមានការចូលរួមសម្តែងដោយតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនរូបរបស់ផលិតកម្មហង្សមាសដូចជា៖ លោក ណុប បាយ៉ារិទ្ធ លោក ឆន សុវណ្ណរាជ អ្នកនាង សុខ ស្រីនាង លោក គ្រី ថៃពៅ កញ្ញា ប៉ាច គីមមួយ លោក សយ រតនៈ និងតារាកិត្តិយសជាច្រើនទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

 លោក សុខ ចាន់ផល
 លោក សុខ ចាន់ផល
 លោក សុខ ចាន់ផល
 លោក សុខ ចាន់ផល
 លោក សុខ ចាន់ផល
 លោក សុខ ចាន់ផល
 លោក សុខ ចាន់ផល
 លោក សុខ ចាន់ផល
 លោក សុខ ចាន់ផល
 លោក សុខ ចាន់ផល
 លោក សុខ ចាន់ផល
 លោក សុខ ចាន់ផល
ភាពយន្តភាគ « ខ្ញុំមានញាណលើស» 
ភាពយន្តភាគ « ខ្ញុំមានញាណលើស» 
ភាពយន្តភាគ « ខ្ញុំមានញាណលើស» 
ភាពយន្តភាគ « ខ្ញុំមានញាណលើស» 
ណុប បាយ៉ារិទ្ធឆន សុវណ្ណរាជប៉ាច គីមមួយសុខ ស្រីនាងសយ រតនៈគ្រី ថៃពៅ
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

Copyright Mediaload