អាហ្សង់ទីន៖ មរណភាពរបស់អតីតវីរបុរសបាល់ទាត់ប្រទេសអាហ្សង់ទីន គឺលោក Diego Maradona បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលមែនទែន ហើយចាប់តាំងពីលោកបានទទួលមរណភាពទៅវិវាទចំពោះទ្រព្យសម្បត្តិរបស់លោកក៏កើតមានឥតឈប់ឈរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប៉ុន្មានថ្ងៃមុនពេលលោក Maradona បានទទួលមរណៈភាព លោកត្រូវបានគេបញ្ជូនឱ្យទៅសម្រាកព្យាបាលនៅគ្លីនិកឯកជនមួយដែលមានឈ្មោះថា Olivos នៅទីក្រុង Buenos Aires ដើម្បីវះកាត់យកកំណកឈាមក្នុងខួរក្បាលចេញ។

ថ្មីៗនេះ ទូរទស្សន៍ Cronica TV បានបង្ហាញវីដេអូមួយជាសាធារណៈ ដែលបានថតទុកពីសកម្មភាពរបស់លោកបន្ទាប់ពីចេញពីមន្ទីរពេទ្យ។
តាមរយៈវីដេអូនោះបានបង្ហាញពីសកម្មភាពរបស់លោក Maradona កំពុងស្ថិតនៅផ្ទះរបស់លោក ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១០ សង្កាត់ San Andres de Tigre ទីក្រុង Buenos Aires ហើយក្នុងវីដេអូនោះលោកកំពុងញ៉ាំអាហារនៅក្នុងចង្ក្រានបាយ ដែលថតដោយភរិយារបស់លោកគឺអ្នកស្រី Veronica Ojeda។

នៅក្នុងវីដេអូនោះលោក Maradona បាននិយាយផ្ញើរសារទៅកាន់វេជ្ជបណ្ឌិត Leopoldo Luque ថា៖
ខ្ញុំបានដួល ប៉ុន្តែពេលនេះខ្ញុំមិនអីទេ។ អ្នកដឹងទេ ខ្ញុំមិនសូវចូលចិត្តភាពស្និទ្ធស្នាលប៉ុន្មានទេ ប៉ុន្តែនៅពេលដែលខ្ញុំបានជួបមនុស្សល្អដូចជាលោកវាបានធ្វើឱ្យខ្ញុំបានផ្លាស់ប្តូរ៕

សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Marca