ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុង «តូក្យូ» ត្រូវលុបចោលឬយ៉ាងណា ក្រោយពន្យារពេលអស់ ១ ឆ្នាំ

//s9.kh1.co/ef/ef0f1818138de679e67e91b8054224365a035a94.jpg
កីទ្បា

 ០៣-កុម្ភៈ-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

បើទោះបីជា Covid-19 នៅតែបង្កការគំរាមកំហែងដ៏ធំក៏ដោយ ក៏ការប្រកួតកីឡាអន្តរជាតិពីរនៅតែត្រូវបានគេគ្រោងនឹងធ្វើនៅរដូវក្តៅនេះ គឺកីឡាអូឡាំពិក នៅទីក្រុងតូក្យូ និងពាន UEFA EURO

បើទោះបីជា Covid-19 នៅតែបង្កការគំរាមកំហែងដ៏ធំក៏ដោយ ក៏ការប្រកួតកីឡាអន្តរជាតិពីរនៅតែត្រូវបានគេគ្រោងនឹងធ្វើនៅរដូវក្តៅនេះ គឺកីឡាអូឡាំពិក នៅទីក្រុងតូក្យូ និងពាន UEFA EURO ។ ការប្រកួតទាំងពីរខាងលើ ត្រូវបានពន្យារពេលមួយឆ្នាំដោយសារតែការរីករាលដាលនៃ Covid-19  ប៉ុន្តែតើមានឱកាសដែលអូឡាំពិកនឹងត្រូវបានលុបចោលដែរឬទេ? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Logo របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ
Logo របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ

គណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅតែប្តេជ្ញាចិត្តចំពោះការប្រកួតដែលបានគ្រោងទុកដោយមិនមានការពន្យារពេលមួយឆ្នាំទៀតនោះទេ។ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក  Thomas Bach ថាព្រឹត្តិការណ៍នេះនឹងមិនអនុញ្ញាតិឲ្យអ្នកគាំទ្រចូលទស្សនានោះទេ។ មានការព្រួយបារម្ភថាការប្រកួតប្រជែងនឹងត្រូវធ្វើជាថ្មីម្តងទៀតដោយសារមានការកើនឡើងនៃអ្នកឆ្លង Covid-19 និងការចែកចាយវ៉ាក់សាំងយឺត។

Logo ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុង " តូក្យូ "
Logo ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុង " តូក្យូ "

លោក Thomas  Bach បានលើកឡើងពីសុទិដ្ឋិនិយមរបស់គាត់ ដែលបានមើលឃើញពីការប្រកួតកីឡាអន្តរជាតិជាច្រើនផ្សេងទៀតហើយនឹងបន្តដោយមានវិធានការសុវត្ថិភាព៕

ប្រភព Goal

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T