កូរ៉េខាងត្បូង៖ មានមនុស្សជាច្រើនបាននិយាយថា បុរសជនជាតិកូរ៉េដូចជាស្រាអីចឹង កាន់តែទុកយូរប៉ុណ្ណា កាន់តែឈ្ងុយប៉ុណ្ណោះ ដូចគ្នានេះដែរ បុរសកូរ៉េដែលមានអាយុកាន់តែច្រើនក៏កាន់តែមើលទៅល្អថែមទៀត។ ថ្ងៃនេះយើងនឹងមកស្គាល់ពីតារាសម្តែងបុរសរបស់កូរ៉េខាងត្បូងរូបសង្ហា ដែលនៅមិនទាន់រៀបការមកជូនលោកអ្នកអានជាពិសេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. Gong Yoo, 41

ទៅជាមានអាយុជាង ៤០ ឆ្នាំទៅហើយ ប៉ុន្តែតារាប្រុសរូបនេះនៅតែអាចអង្រួនបេះដូងនារីគ្រប់វ័យបានដោយមិនធ្លាប់ប្រែប្រួលនោះឡើយ។ រឿងជាច្រើនដែល Gong Yoo បានសម្តែងរួមមាន Coffee Prince, Train to Busan សុទ្ធតែទទួលបានជោគជ័យយ៉ាងខ្លាំង។
២. Kim Jeon Hoon, 41

អ្នកប្រហែលជាធ្លាប់បានស្គាល់តារាប្រុសរូបនេះ ដែលបានសម្តែងជាតួព្រះអង្គម្ចាស់យូន នៅក្នុងរឿង Princess Hours ដ៏ល្បីល្បាញម្នាក់នេះរួចមកហើយ។ ទោះជាសព្វថ្ងៃនេះ Kim Jeong Hoon មិនសូវជាមានសកម្មភាពនៅក្នុងខ្សែភ្នែកទស្សនិកជនក៏ដោយ ប៉ុន្តែតារារូបនេះក៏បានចូលរួមជាតួសម្តែងកិត្តិយសយូរៗម្តងផងដែរ ហើយការងារចុងក្រោយរបស់តារារូបនេះគឺជាតួសម្តែងម្នាក់នៅក្នុងរឿងហូលីវូដ Pacific Rim: Uprising ។
៣. Kim Rae WonKim Rae Won, 39

Kim Rae Won បានឆក់យកបេះដូងនារីៗជាច្រើននៅក្នុងរឿងបែបវេជ្ជសាស្ត្រ The Doctors ដោយបានសម្តែងរួមជាមួយនឹងតារាសម្តែងស្រី Park Shin Hye ។
៤. Jo In Sung, 39

នៅក្នុងអាយុ ៣៩ ឆ្នាំទៅហើយ តារាសម្តែង Jo In Sung នៅតែមើលទៅស្រស់សង្ហា និងមានស្នាមញញឹមពិឃាតបេះដូងនារីទៀតផង មើលឃើញថាអាយុគ្រាន់តែជាតួលេខពិតមែនហើយ។
៥. Lee Dong Wook, 39

ប្រសិនបើអ្នកមិនបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់តារាប្រុសរូបនេះនៅក្នុងរឿង My Girl នោះទេ អ្នកប្រហែលជាបញ្ហាហើយ។ Lee Dong Wook ត្រូវបានគេស្គាល់ថាជាតារាសម្តែងល្បីល្បាញក្នុងចំណោមតារាសម្តែងបុរសកំពូលៗ ដែលមានការងារសម្តែងជ្រែកខ្លួនតែម្តង។
៦. Lee Sang Yoon, 39

នៅក្នុងអាយុ ២៤ ឆ្នាំ Lee Sang Yoon ត្រូវបានគេតាមបញ្ចុះបញ្ចូលឱ្យធ្វើជាតារា ដោយគ្រាន់តែបានឃើញរូបគេនៅតាមផ្លូវនៅឯ Yeouido ប៉ុណ្ណោះ។ កន្លងមក១៥ឆ្នាំមកហើយ មន្តស្នេហ៍របស់តារារូបនេះនៅតែអាចទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនបានដដែល។
៧. Ju Ji Hoon, 38

លើកនេះគឺដល់វេនព្រះអង្គម្ចាស់ ជីន ដែលសម្តែងដោយ Ju Ji Hoon នៅក្នុងរឿង Princess Hours ម្តង។ ទោះជាឆ្លងកាត់នូវរឿងអាស្រូវជាច្រើនក៏ដោយ តែភាពប៉ិនប្រសប់ និងរូបរាងស្រស់សង្ហារបស់ខ្លួន បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់តារាសម្តែងរូបនេះនៅតែត្រូវបានគេទទួលស្គាល់។
៨. Lee Joon Gi, 38

ប្រហែលមានអ្នកធ្លាប់ឈឺចាប់ដោយសាររឿង Scarlet Heart ហើយមែនទេ? ហើយតើមានអ្នកណាលួចលង់ស្នេហ៍នឹងព្រះអង្គម្ចាស់ Wang So ដែលសម្តែងដោយ Lee Jong Gi ដែរឬទេ? បើចម្លើយគឺមែននោះអ្នកក៏ប្រហែលជាយល់ច្បាស់ពីមន្តស្នេហ៍របស់តារារូបនេះដោយមិនត្រូវការពាក្យបកស្រាយឡើយ។
៩. Song Joong Ki, 35

Song Joong Ki តារាល្បីទូទាំងពិភពលោក និងសម្តែងជាតួ Big Boss នៅក្នុងរឿងល្បី Descendants of the Sun ក៏មិនគួរត្រូវមើលរម្លងផងដែរ។
១០. Siwon Choi, 34

មិនត្រូវតែសង្ហានោះទេ តែ Siwon Choi នៅជាសិល្បករដែលមានទេពកោសល្យជាច្រើន ទាំងសម្តែង ច្រៀង និងរាំ បន្ថែមពីលើនេះទៀត តារារូបនេះនៅជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទៀតផង។
១១. Lee Seung Gi, 34

Lee Seung Gi ត្រូវបានគេស្គាល់ថាជាតារាសម្តែងផង តារាចម្រៀង និងបង្ហាញម៉ូតផងដែរ។តារាប្រុសរូបនេះបានសម្តែងនូវរឿងជាច្រើនដូចជា “Ballad King” 'My Girlfriend is a Nine-Tailed Fox' និង 'Vagabond'។
១២. Ji Chang Wook, 33

Ji Chang Wook បានចូលប្រឡូកក្នុងវិស័យសិល្ប:យូរមកហើយ ប៉ុន្តែតារាសម្តែងរូបនេះត្រូវបានគេចាប់អារម្មណ៍ខ្លាំងនៅក្នុងរឿង 'Empress Ki' ហើយព្រោះតែទេពកោសល្យសម្តែងដែលល្អឥតខ្ចោះនោះហើយ ទើបធ្វើឱ្យវិថីជីវិតរបស់តារារូបនេះភ្លឺស្វាងមកដល់សព្វថ្ងៃ។
១៣. Kim Soo Hyun, 32

គ្មានអ្នកណាដែលមិនស្គាល់ មនុស្សភពក្រៅកំពូលសង្ហានៅក្នុងរឿង សង្សារខ្ញុំជាមនុស្សភពក្រៅ ដែលសម្តែងដោយ Kim Soo Hyun ម្នាក់នេះនោះទេ។ Kim Soo Hyun បានចូលរួមជាតារាសម្តែងកិត្តិយសនៅក្នុងរឿង Hotel del Luna' និង 'Crash Landing on You.' ផងដែរ។
១៤. Lee Min Ho, 33

តារាសម្តែង Lee Min Ho បានធ្វើឱ្យមនុស្សប្រុសជាច្រើនច្រណែនបំផុតនៅពេលដែលរូបគេសម្តែងជាតួអង្គ Go Jun Pyo នៅក្នុងរឿង កន្លង់ចោមផ្កា។ប៉ុន្តែនោះមិនមែនជារឿងតែមួយដែល Lee Min Ho បានឆក់យកបេះដូងទស្សនិកជននោះទេ នៅមានរឿង 'City Hunter,' 'The Heirs,' និង 'Legend of the Blue Se' ថែមទៀតដែលធ្វើឱ្យតារារូបនេះក្លាយជាសំណព្វចិត្តអ្នកគាំទ្រទូទាំងពិភពលោកផងដែរ។
១៥. Park Seo Joon, 32

មិនអាចមើលរម្លងតារាសម្តែង Park Seo Joon នៅក្នុងបញ្ជីនេះនោះទេ ព្រោះមន្តស្នេហ៍ និងរាងកាយដែលសង្ហាបែបរឹងមាំរបស់គេ គឺអន្លង់ខ្មៅដែលនារីៗស្ម័គ្រចិត្តធ្លាក់ចុះដោយការពេញចិត្ត។
១៦. Lee Jong Suk, 31

គ្មាននរណាម្នាក់ជឿថាតារាប្រុសរូបនេះមានអាយុ ៣១ ឆ្នាំ នោះទេ។ Lee Jong Suk បានសម្តែងជាតួរងនៅក្នុងរឿង 'Secret Garden' ហើយក៏បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនចាប់ពីពេលនោះមក។
១៧. Kim Woo Bin, 31

ជាចុងក្រោយនេះគឺជានរណាមិនបានក្រៅពី តារាសម្តែងបុរស Kim Woo Bin ដែលជាតួសម្តែងម្នាក់នៅក្នុងរឿង 'The Heirs' ជាមួយនឹងតារាសម្តែង Lee Min Ho នោះទេ ។ តារារូបនេះក៏មានអ្នកគាំទ្រទូទាំងពិភពលោកផងដែរ៕
ប្រភព៖ ១