ញាក់សាច់! ចម្រៀងរបស់ ថេណា មួយបទនេះ មានអ្នកចុចទស្សនារហូតដល់ទៅ ១០ លានដង (មានវីដេអូ)

//s9.kh1.co/c7/c7d502b58699d96c21c671055774ae5dbab26453.jpg
តារា & កម្សាន្ដ

 ០១-កុម្ភៈ-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ញាក់សាច់! ចម្រៀងរបស់ ថេណា មួយបទដែលមានអ្នកចុចទស្សនារហូតដល់ទៅ ១០ លានដង

ភ្នំពេញ៖ សម្រាប់មិត្តៗយុវវ័យចូលចិត្តតាមដាន និងនិយមស្តាប់បទចម្រៀងប្រាកដជាបានស្គាល់តារាចម្រៀងប្រុស Original Song គឺលោក ថេណា តាមរយៈបទចម្រៀងពីរោះៗដូចជា «អង្វរ» «គេជាមនុស្សបែបណា» «គូកម្ម» «អ្នកចាស់ឬអ្នកថ្មី» «សរសៃប្រសាទ» «មនុស្សពិសេស» រួមទាំងបទចម្រៀងល្បីៗជាច្រើនបទទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់លោក ថេណា ជាតារាចម្រៀងឯករាជ្យ ដោយមិនស្ថិតក្រោមដំបូលផលិតកម្ម ឬក្រុមហ៊ុនណាមួយឡើយ ហើយក្រៅពីចម្រៀងលោកក៏មានសមត្ថភាពចេះនិពន្ធបទភ្លេង ទំនុកចម្រៀងដែលសុទ្ធសឹងមានអត្ថន័យចាក់ដោតអារម្មណ៍មិត្តអ្នកស្តាប់ ពិសេសក្នុងស្រទាប់មិត្តៗយុវវ័យផ្ទាល់តែម្តង។

យ៉ាងណាមិញ គ្រប់បទចម្រៀងដែលលោកបានច្រៀងគឺលោកតែងតែបង្ហោះតាមបណ្តាញសង្គមដូចជា Youtube និង Facebook ដោយឃើញថាមានអ្នកចុចទស្សនា និងស្តាប់ខ្ទង់រាប់ម៊ីនសែនលានដង។ ក្នុងនោះឃើញថាក៏មានបទចម្រៀងមួយដែលមានចំណងជើងថា «គូកម្ម» ដែលលោក ថេណា បានបកស្រាយជាមួយលោក ស៊ូ លីផេង គឺមានអ្នកចុចទស្សនារហូតដល់ទៅ ១០ លានដងឯណ្ណោះ។ ទាំងនេះឃើញថាសម្រាប់ប្រជាប្រិយភាពរបស់ ថេណា កាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃគួរកាត់សម្គាល់តែម្តង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ​ ៖ 

ថេណា
ថេណា
ថេណា
ថេណា
ថេណា
ថេណា
ថេណា
ថេណា
បទចម្រៀង «គូកម្ម» របស់លោក ថេណា ដែលមានអ្នកចុចទស្សនារហូតដល់ទៅ ១០ លានដង
បទចម្រៀង «គូកម្ម» របស់លោក ថេណា ដែលមានអ្នកចុចទស្សនារហូតដល់ទៅ ១០ លានដង
បទចម្រៀង «គូកម្ម» របស់លោក ថេណា ដែលមានអ្នកចុចទស្សនារហូតដល់ទៅ ១០ លានដង
ថេណា
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T