កណ្ដូបមួយប្រភេទដែលមានឈ្មោះជាភាសាអង់គ្លេសថា «Mantises» ឬក៏ហៅជាខ្មែរថា «កណ្ដូបយាយជី» ជា សត្វល្អិតមួយប្រភេទដែលតែងតែប្រមាញ់ចំណីដែលមានមាឌធំៗ។ សត្វដែលជាចំណីរបស់វាមានដូចជា កណ្ដុរ បង្កួយ ចាប ឬក៏ពេលខ្លះ វាប្រមាញ់ទាំងសត្វពស់ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាធម្មតាប្រភេទកណ្ដូបភាគច្រើនស៊ីស្លឹកឈើ រុក្ខជាតិ ឬសត្វល្អិតតូចៗជាអាហារ ដូចដែលយើងបានដឹងគ្រប់គ្នា។ តែសម្រាប់ប្រភេទកណ្ដូបមួយនេះ ខុសពីគេទាំងស្រុងតែម្ដង។ យើងតែងតែឃើញ កណ្ដូបយាយជី នៅតាមកន្លែងផ្សេងៗដូចជា នៅលើដើមឈើសាធារណៈ ឬនៅចំការជាដើម។ បើមើលពីសំបកក្រៅ វាគួរស្រលាញ់ណាស់តែបញ្ហាត្រង់ថា មានមនុស្សជាច្រើនមិនបានដឹងពីរបៀបនៃការរកចំណី និងអ្វីជាចំណីរបស់វា។
ក្នុងការប្រមាញ់របស់កណ្ដូបប្រភេទនេះ គឺតាមរយៈការប្រើជើងដែលវាមាននូវពីមុខ ដើម្បីគៀបសត្រូវរបស់វាកុំឲ្យកំរើកខ្លួនរួច ហើយវាចាប់ផ្ដើមស៊ីទាំងរស់តែម្ដង។ ជាក់ស្ដែងដូចជានៅពេលដែលវាប្រមាញ់ចាប។ កណ្ដូបយាយជីនេះ ឈរចាំនូវលើដី ហើយនៅពេលដែលចាបបំរុងនឹងចឹកវាប្រើជើងខាងមុខរបស់វាដ៏លឿន ចាប់គៀបចាបនោះទាល់តែជាប់ ហើយចាប់ផ្ដើមស៊ីរហូតដល់ចាបនោះងាប់។
សូមទស្សនាវីដេអូខាងក្រោម៖


