ថៃ៖ សម្រាប់ឆ្នាំ ២០២១ ស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ បានប្រកាសចាក់ផ្សាយរឿងជាច្រើនលើកញ្ចក់ទូរទស្សន៍ ហើយក្នុងនោះផងដែរ ក៏មានរឿងភាគថ្មីៗជាបន្តបន្ទាប់ដែលបានកំពុងចាប់ផ្តើមថត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើតាមការបង្ហើបមកថាបច្ចុប្បន្ននេះប៉ុស្តិ៍លេខ៣ ថៃកំពុងញាប់ដៃញាប់ជើងថតរឿងភាគចំនួន ៥ ដែលសុទ្ធសឹងតែជាសាច់រឿងល្អៗមើល គួបផ្សំជាមួយនឹងទេសភាពស្អាតៗផងដែរ។
១. រឿងភាគ «Kaen Ruk Salub Chata»
តារាប្រុសស្រីទាំង ៤ រូប Alek Teeradetch, Kratingg Khunnarong, Bua Nalinthip និង Namtarn Pichukkana កំពុងមមាញឹកខ្លាំងក្នុងការថតរឿងភាគថ្មីចំណងជើង «Kaen Ruk Salub Chata» ហើយសម្រាប់ទីតាំងថតស្ថិតក្នុងខេត្តមួយក្នុងប្រទេសថៃ ដែលពោរពេញដោយទេសភាពទាក់ភ្នែកយ៉ាងស្រស់ស្អាតតែម្តង។

២. រឿងភាគ «Aom Fah Oab Din»
រឿងភាគថ្មីមួយទៀតរបស់ Bua Nalinthip ជាមួយនឹង Puen Khanin ដែលរឿងនោះមានចំណងជើងថា «Aom Fah Oab Din» ក៏កំពុងចាប់ផ្តើមថតនៅក្នុងខេត្តមួយក្នុងប្រទេសថៃផងដែរ។

៣. រឿងភាគ «Sroi Sabunga»
សម្រាប់ Nine Naphat និង Baifern Pimchanok កំពុងថតរឿងភាគថ្មី ដែលមានចំណងជើងថា «Sroi Sabunga» ជាមួយទេសភាពយ៉ាងស្រស់ស្អាត និងរ៉ូមែនទិក។

៤. រឿងភាគ «Bad Romeo»
រីឯ Mario Maurer ចាប់គូសម្តែងជាមួយ Yaya Urassaya ក្នុងរឿង «Bad Romeo» ដែលរឿងក៏បានទៅផ្តិតយកទេសភាពស្អាតៗជាច្រើនកន្លែងផងដែរ។

៥. រឿងភាគ «Poot Maenam Khong»
ដោយឡែក Mai Warit និង Oom Eisaya កំពុងថតរឿងភាគថ្មីចំណងជើង «Poot Maenam Khong» ហើយរឿងនេះគឺថតនៅក្នុងខេត្តមួយក្នុងប្រទេសថៃ ដែលសម្បូរទៅដោយទេសភាពស្រស់បំព្រង៕
