អង់គ្លេស៖ លេណដ្ឋានក្រោមដីជម្រៅ ៤ ម៉ែត្រជាងស្ថិតនៅភូមិ St Agnes ខាងជើងឆ្នេរនៃស្រុក Cornwall ត្រូវបានគេប្រកាសដាក់លក់ក្នុងតម្លៃជិត ៥ ម៉ឺនដុល្លារអាមេរិក ដែលជាកន្លែងលាក់ខ្លួនដ៏សុវត្ថិភាពបំផុតសម្រាប់អ្នកដែលចង់គេចវេសពីការឆ្លងជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាយកផ្នែកដេញថ្លៃ លោក Adam Cook បានបញ្ជាក់ថា លេណដ្ឋាននេះនឹងត្រូវដាក់ប្រកាសដេញថ្លៃលក់ក្នុងតម្លៃប្រមាណជិត ៥ ម៉ឺនដុល្លារអាមេរិក ដែលក្នុងនោះវាមានគ្រែតូចបន្សល់ទុកតាំងពីសម័យសង្គ្រាម និងបង្គន់ខ្នាតតូច ហើយមនុស្សអាចចូលមកដល់ក្នុងលេណដ្ឋានជម្រៅ ៤ ម៉ែត្រនេះបានតាមរយៈការឡើងចុះតាមកាំជណ្តើរ។ យ៉ាងណាមិញ ដោយសារតែវាត្រូវបានគេទុកចោលអស់រយៈពេលជិត ៣០ ឆ្នាំមកហើយនោះ វាត្រូវការជួសជុល និងលាបថ្នាំខ្លះៗដើម្បីកែលម្អឡើងវិញ ដែលវាពិតជាសាកសមល្មមសម្រាប់មនុស្សពីរនាក់រស់នៅ។
គួរបញ្ជាក់ថា លេណដ្ឋានបេតុង ត្រូវបានគេសាងសង់ក្នុងឆ្នាំ ១៩៦១ កំឡុងសម័យសង្គ្រាមត្រជាក់ក្នុងគោលបំណងផ្តល់ជម្រកដល់កងសង្កេតការណ៍អង់គ្លេស Royal Observation Corps សម្រាប់គេចខ្លួនពីគ្រាប់បែកបរិមាណូនុយក្លេអ៊ែរ។ វាត្រូវបានបំពាក់ទៅដោយគ្រឿងសម្ភារផ្សេងៗ ដូច្នេះហើយអ្នករស់រានមានជីវិតពីសង្គ្រាមនុយក្លេអ៊ែរអាចរស់នៅទីនោះបានរាប់ខែ។ លើសពីនេះ លេណដ្ឋានក៏មានវិទ្យុ និងទូរសព្ទ ដើម្បីផ្តល់ការងាយស្រួលដល់កងសង្កេតការណ៍ក្នុងការទំនាក់ទំនងជាមួយលេណដ្ឋានដទៃទៀត និងពិភពខាងក្រៅផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖





