ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ

//s9.kh1.co/cb/cba93401450ebce9c22275aa57fbb06d74a307af.jpeg
សង្គម

 ០៨-កក្កដា-២០២៥ ៩ព្រឹក · ៨ ម៉ោងមុន

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុង ឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសជាតិមានការអភិវឌ្ឍ គឺចាំបាច់ណាស់ ពឹងផ្អែកលើវិស័យអប់រំ ដែលកក្តាស្នូលក្នុងការបង្កើនអភិវឌ្ឍ មូលធនមនុស្សជាអាទិភាពខ្ពស់ដែល សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកកម្ពស់គុណភាពអប់រំ ពីថ្នាក់មតេយ្យសិក្សា ដល់មធ្យមសិក្សា។ ក្នុងន័យនេះ នៅទូទាំងខេត្តកំពង់ស្ពឺ មានសាកលវិទ្យាល័យ ចំនួន ១, វិទ្យាល័យ ចំនួន ៣៣សាលា (រដ្ឋ ២៧ និងឯកជន ៦), អនុវិទ្យាល័យ ចំនួន ៧៨សាលា (រដ្ឋ ៧០ និង ឯកជន ៨), សាលាបឋមសិក្សា ចំនួន ៣៤៣សាលា(រដ្ឋ ៣១៦ និងឯកជន ២៧), សាលា មត្តេយ្យសិក្សា ៥៥០សាលា (រដ្ឋ ២៣១, ឯកជន ៣៥, សហគមន៍ ២៨៤) មានបុគ្គលិក ៥.៣០៩នាក់ ស្រី ២.១៨១នាក់ និងមានសិស្សសរុប ១៩៧.២៨៧នាក់ ស្រី ៩៨.៥៦៣ នាក់។

ឆ្នាំសិក្សា ២០២៣-២០២៤ មានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុប ៤.២៦៥នាក់ ស្មើនឹង ៨១,៦៦% ស្រី ២.៥០៥នាក់ ស្មើនឹង ៨៧,៥៩% ក្នុងនោះ និទ្ទេស A ចំនួន ៤៧នាក់ ស្រី ២៩នាក់ ទទួលបានរង្វាន់លើកទឹកចិត្តរួមមាន កុំព្យូទ័រ ថេបប្លែត និងថវិកាពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងឯកឧត្តមអភិបាលខេត្តផងដែរ។

ទន្ទឹមនេះទូទាំងខេត្ត មានអគារសិក្សាសរុបចំនួន ១.១៥៨ខ្នង ស្មើនឹង ៥.១៣៩បន្ទប់ ក្នុងនោះ អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ១៩៤ខ្នង ស្មើនឹង ១.១៣០បន្ទប់ (អាគារកម្ពស់ ៣ជាន់ មាន ៤ខ្នង ស្មើនឹង ៨៤បន្ទប់)។ ជាមួយគ្នានេះ សាលារៀនជាប់ស្តង់ដារសាលាគំរូ មាន ចំនួន ៥សាលា(ក្រុងឧដុង្គម៉ែជ័យ ២សាលា និងក្រុងច្បារមន ៣សាលា)។

ចំពោះសាលា រៀនជាប់ជាអង្គភាពផ្តល់សេវាធារណៈគំរូ ក្នុងឆ្នាំ២០២៤ ចំនួន ០១សាលា នៅវិទ្យាល័យ កំពង់ស្ពឺ ក្នុងក្រុងច្បារមន។ ជាងនេះទៅទៀត សម្តេចនាយករដ្ឋមន្ត្រី បានបង្កើតឱ្យ មានសាលារៀន់គ.វ.អ (គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា) មានចំនួន ៨សាលា រួមមាន ៨សាលា រួមមាន ក្រង់ឧដុង្គម៉ែជ័យ ៤សាលា, ក្រុងច្បារមន ២សាលា, ស្រុកសំរោងទង ១សាលា និងស្រុកបសេដ្ឋ ១សាលា។

លើសពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានបង្កើតឱ្យមានកម្មវិធីសួរសុខទុក្ខកម្មវិធីប៉ាម៉ានី ដោយបានអនុវត្តលើសាលារៀនគោលដៅសរុប ចំនួន ២៥សាលា គឺនៅស្រុកថ្ពង ៩សាលា, ក្រុងឧដុង្គម៉ែជ័យ ១២សាលា និងស្រុកសំរោងទង ៤សាលា ព្រមទាំងបាននឹងកំពុងត្រូវបានពង្រីកបន្ថែមជា បន្តបន្ទាប់ទៀតផងដែរ

ចំណែកឯ នៅក្រុងឧដុង្គម៉ែជ័យ មានវិទ្យាល័យ ចំនួន ៣សាលា, អនុវិទ្យាល័យ ចំនួន ២សាលា, សាលាបឋមសិក្សា ចំនួន ២៧សាលា(រដ្ឋ ២៥ និងឯកជន ២), សាលា មត្តេយ្យសិក្សា ២៥សាលា(រដ្ឋ ១១, ឯកជន ៣, សហគមន៍ ១១) មានបុគ្គលិក ៣៨៥នាក់ ស្រី ១៥២នាក់ និងមានសិស្សសរុប ១៣.៧៥០នាក់ ស្រី ៧.០១៩នាក់។ ទូទាំងក្រុង ឧដុង្គម៉ែជ័យ មានអគារសិក្សាសរុបចំនួន ៩៤ខ្នង ស្មើនឹង ៤៣០បន្ទប់ ក្នុងនោះ អគារ សិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត មានចំនួន ១៣ខ្នង ស្មើនឹង ៩១បន្ទប់ (អគារកម្ពស់ ៣ជាន់ គ្មាន)។

ចំពោះអគារសិក្សាវិទ្យាល័យឧដុង្គ ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះ មាន ២ខ្នង ស្មើនឹង ២៤បន្ទប់ កម្ពស់ ២ជាន់ មានបុគ្គលិក ៦៣នាក់ ស្រី ១៨នាក់ និង សិស្សានុសិស្ស ១.៩៨០នាក់ ស្រី ១.១១០នាក់៕

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T