ការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញថាប្រាក់ចំណូលដែលអាជ្ញាកណ្តាលទទួលបាននៅក្របខ័ណ្ឌ Premier League នារដូវកាល ២០២០-២០២១ នេះគឺខ្ពស់បំផុតប្រមាណជា ២០ម៉ឺនផោន (២៧ម៉ឺនដុល្លា) ក្នុងមួយរដូវកាល ដែលលោក Mike Dean គឺជាអាជ្ញាកណ្ដាលដែលទទួលបានខ្ពស់ជាងគេ។
អាជ្ញាកណ្តាលដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League, Europa League ឬការប្រកួតអន្តរជាតិអាចរកប្រាក់ចំណូលបានរហូតដល់ទៅ ២០ម៉ឺនផោនក្នុងមួយឆ្នាំ បូករួមនឹងថ្លៃនៃការប្រកួត ១៥០០ ផោនក្នុងមួយប្រកួត។ ជំនួយការអាជ្ញាកណ្តាល និងអាជ្ញាកណ្តាជំនួយការវីដេអូទទួលបាន ៣ម៉ឺនផោនបូកនឹងថ្លៃ ៨៥០ ផោនក្នុងមួយប្រកួត។

បើយោងតាមគេហទំព័រ Sportekz បានឱ្យដឹងថាលោក Mike Dean, លោក Michael Oliver និងលោក Martin Atkinson សុទ្ធតែអាចរកចំណូលបាន ២០ម៉ឺនផោនក្នុងមួយឆ្នាំ។ ខាងក្រោមនេះជាព័ត៌មានលម្អិតពីប្រាក់ចំណូលរបស់អាជ្ញាកណ្តាលអង់គ្លេសក្នុងមួយឆ្នាំ បូករួមនឹងថ្លៃក្នុងមួយប្រកួត៖
១. Mike Dean - £1,500 - £200,000
២. Michael Oliver - £1,500 - £200,000
៣. Martin Atkinson - £1,500 - £200,000
៤. Anthony Taylor - £1,500 - £70,000
៥. Kevin Friend - £1,500 - £70,000
៦. Chris Kavanagh - £1,500 - £70,000
៧. Paul Tierney - £1,500 - £70,000
៨. Jonathan Moss - £1,500 - £70,000
៩. Andre Marriner - £1,500 - £70,000
១០. Stuart Atwell - £1,500 - £70,000
១១. Graham Scott - £1,500 - £48,000
១២. Craig Pawson - £1,500 - £48,000
១៣. Lee Mason - £1,500 - £48,000
១៤. David Coote - £1,500 - £48,000
១៥. Simon Harper - £1,500 - £48,000
១៦. Peter Bankes - £1,500 - £48,000
១៧. Andy Madley - £1,500 - £48,000 ៕
