ពណ៌ខ្មៅគឺជាពណ៌នៃថាមពល ហើយបើនិយាយពីវិស័យម៉ូតសម្លៀកបំពាក់វិញ ពណ៌ខ្មៅគឺមិនចេះហួសសម័យនោះទេ ប៉ុន្តែតើការដែលស្លៀកពាក់ដោយពណ៌ខ្មៅគ្រប់ពេល អាចបង្ហាញពីអត្តចរិករបស់អ្នកដែរ ឬទេ? អ្នកប្រហែលជាមិនបានដឹងនោះទេថា ក្តីស្រឡាញ់ស្មោះស្ម័គ្ររបស់អ្នកចំពោះពណ៌មួយនេះ បានបង្ហាញពីអ្នកនូវរឿងជាច្រើនដែលសូម្បីតែអ្នកក៏មិនដឹងខ្លួនផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពួកយើងស្រឡាញ់ពណ៌ខ្មៅ"អ្នកអាចពាក់ពណ៌ខ្មៅបានគ្រប់ពេល អាយុប៉ុន្មានក៏ពាក់បាន ហើយអ្នកក៏ប្រហែលជាអាចពាក់បានគ្រប់កម្មវិធីទៀតផង" Christian Diorការដែលអ្នកជ្រើសរើសយកពណ៌ខ្មៅនោះ វាអាចមកពីកត្តាជាច្រើន រួមមាន ប្រវត្តិជីវិត សេដ្ឋកិច្ច បទពិសោធន៍ជីវិត និងបរិស្ថានជុំវិញរបស់អ្នក។ មនុស្សដែលចូលចិត្តពាក់ពណ៌ខ្មៅ គឺភាគច្រើនពួកគេពាក់វាដើម្បីបង្ហាញថាអ្នកត្រូវការភាពផ្ទាល់ខ្លួន មានអាថ៌កំបាំង និងចង់នៅឱ្យឆ្ងាយពីភាពរញ៉េរញ៉ៃរបស់សង្គម មិនមែនដើម្បីទាក់ទាញចំណាប់អារម្មណ៍នរណាម្នាក់នោះទេ។
ពណ៌ខ្មៅគឺស៊ីចស៊ី "អ្នកអាចយកពណ៌អីក៏បាន ឱ្យតែជាពណ៌ខ្មៅ" Henry Ford មានមនុស្សជាច្រើនស្រឡាញ់ពណ៌ខ្មៅ ប៉ុន្តែតើពួកគេនឹងពាក់ពណ៌ខ្មៅរហូតដែរឬទេ? មានមនុស្សជាច្រើនពាក់ពណ៌ខ្មៅក៏ព្រោះតែចង់បង្ហាញប្រាប់អ្នកដទៃពីអត្តចរិតរបស់ពួកគេ ហើយក៏ចង់ឱ្យត្រូវអ្នកដទៃមើលឃើញថាជាជនក្រៅសង្គម។ បើយោងតាមការធ្វើតេស្តនៅក្នុងប្រទេស UK តាមរយៈអនឡាញ ពណ៌ខ្មៅត្រូវបានគេចូលចិត្តច្រើន ហើយថែមទាំងបង្ហាញពីភាព ទាក់ទាញ ភាពមានទំនុកចិត្ត ភាពឆ្លាតវៃ និងរំញោចខ្ពស់ផងដែរ អ្នកដែលពាក់ពណ៌ខ្មៅច្រើនជាមនុស្សម៉ត់ចត់ និងអាចពឹងពាក់បាន។
ពណ៌ខ្មៅធ្វើឱ្យមានទំនុកចិត្ត និងគួរឱ្យជឿជាក់មិនចាំបាច់តែជាអ្នកជំនាញខាងម៉ូតសម្លៀកបំពាក់នោះទេ សុំឱ្យតែអ្នកជាមនុស្សមានទំនុកចិត្តលើខ្លួនឯង ហើយថែមទាំងឆ្លាតទៀតនោះ អ្នកនឹងត្រូវពណ៌ខ្មៅទាក់ទាញបានយ៉ាងងាយ។
តើពណ៌ខ្មៅនិយាយអ្វីខ្លះអំពីអ្នក?
មនុស្សដែលចូលចិត្តពាក់ពណ៌ខ្មៅ ច្រើនតែជាអ្នកឆាប់រំជួលអារម្មណ៌ ប៉ុន្តែគេពូកែលាក់បាំងវាខ្លាំងណាស់។ អ្នកដទៃនឹងមើលមកអ្នកថាជាមនុស្សមានមហិច្ឆតា គួរឱ្យទុកចិត្ត និងជោគជ័យ តែក៏អាថ៌កំបាំង ហើយនោះហើយគឺជាមន្តស្នេហ៍របស់អ្នក៕