ពេលវេលាកាន់តែដើរទៅមុខជាបន្តបន្ទាប់ ដោយមិនមានរង់ចាំមនុស្សណាម្នាក់ឡើង។ ក្នុងមួយថ្ងៃ មនុស្សម្នាក់ៗមានពេលវេលា២៤ម៉ោងដូចៗគ្នា។ ដូចនេះយើងគួរប្រើប្រាស់ពេលវេលាទាំងនោះអោយមានប្រយោជន៍។ យើងទាំងអស់គ្នាគួរតែខំប្រឹងព្យាយាមធ្វ៊ការ និងស្វែងយល់អំពីដំណើរជីវិតរស់ពួកយើងរៀងៗខ្លួន មុនពេលអ្វីៗហួសពេល។ មនុស្សជាច្រើនបាននឹងកំពុងខិតខំ និងគិតគូរអំពីអនាគតរបស់ពួកគេ ប៉ុន្តែមនុស្សមួយចំនួនទៀតបានបណ្តាលឱ្យពេលវាលារបស់ពួកគេរសាត់ទៅឥតប្រយោជន៍។ វ័យ៣០ឆ្នាំ គឺជាវ័យមួយដែលបញ្ជាក់ពីភាពជោគជ័យរបស់មនុស្ស ថាតើម្នាក់នោះជាអ្នកណា និងកំពុងធ្វើអ្វី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចនេះ តើមុនអ្នកមានអាយុ៣០ឆ្នាំ អ្នកគួរតែធ្វើអ្វីខ្លះ?
ទី១. ខិតខំធ្វើការងារ
មនុស្សម្នាក់ៗត្រូវការការងារ ឬអាជីពណាមួយដើម្បីរកចំណូលដោយសារមុខរបរទាំងនោះ។ ដូចនេះ មនុស្សម្នាក់ៗត្រូវខិតខំធ្វើការងារដែលពួកគេកំពុងមាន ដើម្បីពង្រឹងសមត្ថភាព និងបទពិសោធន៍របស់ខ្លួនឯងផ្ទាល់។
ទី២. នៅជុំវិញអ្នកដឹកនាំ
យើងទាំងអស់គ្នាដឹងហើយថា មេដឹកនាំគ្រប់រូបសុទ្ធសឹងតែមានបទពិសោធន៍ និងដំបូន្មានល្អៗផងដែរ។ បើយើងឧស្សាហ៍នៅជីតពួកគេ យើងនឹងអាចរៀនពីបទពិសោធន៍ទាំងនោះដើម្បីភាពរីកចម្រើន។
ទី៣. ធ្វើដំណើរបានច្រើន
ប្រជាជននៅទ្វីបអឺរ៉ុបចូលចិត្តដំណើរកំសាន្តណាស់។ ពួកគេខិតខំធ្វើការសន្សំប្រាក់ ដើម្បីដំណើរកំសាន្តរបស់ពួកគេ។ ការធ្វើដំណើរកំសាន្តជារៀងរាល់ឆ្នាំ ក្នុងស្រុកក្តី ក្រៅស្រុកក្តី អាចជួយអោយយើងបានស្បើយពីបញ្ហាស្រ្តេស និងជួយឱ្យយើងបានស្គាល់ពិភពលោកថ្មីៗ ដែលយើងមិនធ្លាប់ស្គាល់ពីមុន។
ទី៤. បង្កើតជំនាញទំនាក់ទំនងឱ្យបានល្អ
ការដែលមានទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួន អាចឱ្យយើងដំណើរការនៃការធ្វើការងារល្អ និងអាចចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមកផងដែរ។
ទី៥. សន្សំប្រាក់ដើម្បីវិនិយោគ
យើងអាចទុក១០ទៅ១៥%នៃប្រាក់ខែឬប្រាក់ចំណូលរបស់យើងទៅវិនិយោគអ្បីមួយផ្សេងទៀត។ ដូចនេះយើងនឹងអាចបានប្រាក់ចំណូលបន្ថែមទៀត។
ទី៦. រៀនកត់សម្គាល់ឱ្យបានច្រើន
ការដែរចេះកត់ចំណាំទុកនូវអ្វីដែលកើតឡើងនៅជុំវិញខ្លួនយើង អាចឱ្យយើងចេះស្វែងយល់ និងចេះដោះស្រាយបញ្ហាដែលនៅចំពោះមុខ។
ទី៧. ចាប់ផ្តើមបរិភោគអាហារសុខភាព
ការដែលមានសុខភាពល្អ អាចឱ្យការងាររបស់យើងមានភាពេរលូនទៅមុខផងដែរ ព្រោះនៅពេលណាដែលយើងឈឺឬមានសុខភាពខ្សោយ យើងនឹងមានការអាក់ខានក្នុងការធ្វើការងាររបស់យើង។
ទី៨.បង្កើតប្រាក់ចំណូលឱ្យបានច្រើនប្រភព
សម្រាន់មនុស្សខ្លះ ប្រាក់ខែតែមួយកន្លែងគឺមិនគ្រន់គ្រាន់ទេសម្រាប់ពួកគេ។ ដូចនេះពួកគេត្រូវតែស្វះស្វែងរកប្រាក់ចំណូលបន្ថែមតាមដែលអាចធ្វើទៅបាន។
ទី៩. កុំខ្លាចការគិតខុសពីអ្នកដទៃ
ត្រូវចងចាំថា យើងមិនអាចផ្គាប់ចិត្តមនុស្សមួយពិភពលោកបានទេ។ ពេលយើងធ្វើអ្វីមួយ ប្រាកដជាមាននរណារិះគន់ជាមិនខាន។ ដូចនេះចូរធ្វើអ្វីមួយដែលខ្លួនឯងគិតថាល្អ ត្រឹមត្រូវ និងមិនប៉ះពាល់សឹទ្ធិរបស់អ្នកដទៃ នោះគឺល្មមហើយ។ មានតែខ្លួនយើងទេដែលស្គាល់ខ្លួនឯងច្បាស់។ អនាគតរបស់យើង គឺយើងជាអ្នកក្តោបក្តាប់ មិនមែនអ្នកដទៃឡើយ៕