ពពាយជ្រុង ជារុក្ខជាតិពេញនិយម មិនថានៅជនបទឬទីក្រុង គេចូលចិត្តយកផ្លែវាមកទទួលទាន ជាអន្លក់ជាមួយទឹកគ្រឿង អន្លកផ្អក អន្លកផ្អកត្រីប្រៃ និងយកទៅឆាជាមួយសាច់ជាដើម។ ប៉ុន្តែគ្រាប់ និងមើមរុក្ខជាតិមួយនេះ ក៏អាចយកទៅធ្វើជាថ្នាំព្យាបាលជំងឺបានផងដែរ។ ខាងក្រោមជារបៀបប្រើប្រាស់រុក្ខជាតិនេះ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលក្ខណៈរុក្ខជាតិ
ជារុក្ខជាតិប្រភេទវល្លិ៍ មើមធំ មានជាតិទឹកច្រើន ដើមមានរាងមូល។ ស្លឹករួមទង ១ទងបែកជា ៣សន្លឹក ២សន្លឹកទល់ទងគ្នា, ១សន្លឹកសេស នៅចុងស្លឹក, ស្លឹកមានរាងធំគល់ ស្រួចចុង។ ផ្កាដុះចេញពី ប្រគាបស្លឹក មាន ៣ ទៅ ៦ ផ្កាពណ៌ស និងស្វាយ។ ផ្លែមានពណ៍បៃតងខ្ចី មាន៤ជ្រុង តាមទ្រនុងមានធ្មេញរណា ចំណែកគ្រាប់ ពេលទុំពណ៌លឿងចាស់ រាងពងក្រពើ។



កន្លែងដាំដុះ
ដុះនៅដីវាល និងគេដាំសម្រាប់ធ្វើជាបន្លែ។


រសជាតិ
មើមមានជាតិចត់, ត្រជាក់, ផ្សះបំបាត់ចុក។
ផ្នែកប្រើប្រាស់
គ្រាប់ និងមើម
សមាសធាតុគីមី
គ្រាប់មានជាតិ Proteine, ជាតិប្រេង, Protid 32-36%, Lipid 13-17%, Glucid 26-36%, និងច្រើន acide amine ដូចជា Lysin, metionine, cystine, ជាតិ Calcium នៅក្នុងផ្លែមានច្រើនជាងនៅក្នុងសណ្តែកដី និង សណ្តែកសៀង។ មើមមានជាតិម្សៅ និងស្កច្រើន ដូចនេះវាមានជាតិផ្អែមលែមៗ ពិសេសគឺ Protidman 20% ក្នុងមើមស្ងួត ខ្ពស់ជាតិមើមដំឡូង។
ការព្យាបាល
មើមៈ សម្រាប់ព្យាបាល ឈឺបំពង់ក, ឈឺធ្មេញ, នោមទាស់។
កម្រិតប្រើប្រាស់
៥ ទៅ ១០ក្រាម ក្នុងមួយថ្ងៃ៕