បរទេស៖ បើតាមគេហទំព័រ Football.london បានឲ្យដឹងថាកីឡាករខ្សែបម្រើវ័យ២៧ឆ្នាំ Julian Draxler អាចនឹងត្រូវចាកចេញពីក្លិប Paris Saint-Germain ដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅខាងមុខនេះហើយ ខណៈដែលកុងត្រារបស់គេជាមួយក្លិបយក្សបារាំងមួយនេះនៅសល់ប្រមាណតែកន្លះឆ្នាំទៀតប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរក្លិបកាំភ្លើងធំ Arseanl គឺជាបេក្ខភាពឈានមុនគេក្នុងការចុះកិច្ចសន្យាផ្ទេរយករូបគេទៅរួមក្រុម នៅចុងរដូវកាល២០២០/២១នេះ។ ជាក់ស្តែង Draxler អាចនឹងមកជំនួសតំណែងតារាធ្លាក់កូដ Mesut Ozil ដែលអាចនឹងចាកចេញពី Arsenal ក្នុងពេលដ៏ខ្លីខាងមុខនេះដែរនោះ។

គួរបញ្ជាក់ដែរថា Julian Draxler ចូលលេងឲ្យក្លិប PSG ក្នុងក្របខ័ណ្ឌ Ligue 1 បានសរុបចំនួន១១ប្រកួត សម្រាប់រដូវកាល២០២០/២១នេះ ក្នុងនោះរូបគេរកបាន២គ្រាប់ផងដែរ៕

ប្រភព៖ sportsmole