សមាជិក BTS ម្នាក់ៗបានធ្វើការបង្ហាញពីភាពផ្លាស់ប្ដូររបស់ Jungkook ពេលចូលដំបូងរហូតដល់ឥឡូវ

//s9.kh1.co/af/af401e94412a9c15f0717ca2f8905609004193cb.jpg
តារា & កម្សាន្ដ

 ១៨-មករា-២០២១ ៧ព្រឹក · ៤ ឆ្នាំមុន

សមាជិក BTS “Jungkook ចាប់ផ្ដើមធ្វើការជាមួយនឹងវិស័យ Kpop តាំងពីគាត់មិនទាន់ស្គាល់ខ្លួនឯងច្បាស់លាស់មកម៉្លេះ”

កូរ៉េខាងត្បូង៖ Jungkook (JK) ជាសមាជិកកូនពៅរបស់ BTS ដែលមិនត្រឹមតែមានរូបរាងសង្ហានោះទេ ថែមទាំងមានទេពកោសល្យខ្ពស់នៅក្នុងវិស័យសិល្បៈផងដែរ។ តែរឿងមួយដែលកាន់តែចាប់អារម្មណ៍នោះ គឺ JK បានចាប់ផ្ដើមចូលវឹកហាត់ និងចាប់ផ្ដើមប្រឡូកក្នុងវិស័យ Kpop តាំងពីលោកអាយុ ១៥ ឆ្នាំមកម្ល៉េះ ហើយហាត់ជាមួយនឹងក្រុម BTS នេះតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Jungkook
 Jungkook

យ៉ាងណាមិញ JK ហាក់មានការលូតលាស់ និងផ្លាស់យ៉ាងច្រើនចាប់តាំងពីលោកបានរួមដំណើរជាមួយនឹងគ្រួសារធំ BTS ដែលមាន Kim Namjoon (RM) ដែលជាប្រធានក្រុមមក។ ដោយសារតែមានវ័យក្មេងជាងគេ នៅក្នុងក្រុម JK ឧស្សាហ៍ត្រូវបានសមាជិកផ្សេងទៀតធ្វើការចំអន់លេងជាប្រចាំ។

 Jungkook
 Jungkook

ខាងក្រោមនេះ ជាពាក្យសម្ដី ដែលចេញអារម្មណ៍ពិតរបស់សមាជិក BTS ផ្សេងទៀតទៅកាន់ JK៖

Suga៖ JK ចូលដំបូងមើលទៅពិតជាលំបាកសម្រាប់គាត់ណាស់ ជាក្មេងជំទង់មិនទាំងទាន់ស្គាល់ខ្លួនឯងច្បាស់លាស់ផង តែមកត្រូវធ្វើការងារមួយដែលពោរពេញទៅភាពទំនួលខុសត្រូវខ្ពស់ ជាមួួនឹងការហ្វឹកហាត់យ៉ាងលំបាក។ ក៏ប៉ុន្ដែ JK មើលទៅកាន់តែមានភាពចាស់ទុំពីមួយថ្ងៃទៅមួយថ្ងៃ។

Suga
Suga

V៖  បើប្រៀបធៀបទៅកាន់អ្វីដែលបានកើតឡើងពីមុន JK ពិតជាមានការយល់ដឹងច្រើនឥឡូវនេះ។

V
V

J-hope៖ JK មានទំលាប់មួយគឹមិនចូលចិត្តចែករំលែក ឬប្រើរបស់រួមជាមួយអ្នកដទៃ ក៏ប៉ុន្ដែគាត់ចាប់ផ្ដើមផ្លាស់ប្ដូរបន្ដិចម្ដងៗ រហូតជាមនុស្សដែលចិត្តទូលាយគ្រាន់បើឥឡូវនេះ។

J-hope
J-hope

បើស្ដាប់តាមអ្វីដែល Suga, J-hope និងV បាននិយាយនោះ ពិតជាអាណិត និងកោតសរសើរ Jungkook​ ជាខ្លាំង៕

ក្រុម BTS
ក្រុម BTS
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T