មានប្រទេសចំនួន១២ ដែលមិនមានព្រំដីជាប់នឹងសមុទ្រនៅក្នុងទ្វីបអាស៊ី ហើយក៏មានប្រទេសចំនួន១៤ ដែលមិនមានព្រំដីជាប់នឹងសមុទ្រក្នុងទ្វីបអឺរ៉ុប។ ការដែលមិនជាប់សមុទ្របែបនេះ ប្រទេសទាំងនោះមិនមានកំពង់ផែសម្រាប់ការដឹកជញ្ជូន ការនាំចេញ នាំចូលលើផ្លូវទឹកឡើយ។ ប្រទេសទាំងនោះត្រូវពឹងផ្អែកទៅលើវិស័យផ្សេងក្នុងការជួយដល់សេដ្ឋកិច្ចជាតិ។ ឥលូវទៅមើលប្រទេសដែលមិនជាប់សមុទ្រចំនួន២ នៅក្នុងទ្វីបអាមេរិកខាងត្បូង៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទី១. ប្រទេសបូលីវី (Bolivia)
ប្រទេសបូលីវីត្រូវបានហ៊ុំព័ទ្ធដោយប្រទេសជិតខាង ហើយប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសប្រេស៊ីល ប៉ារ៉ាហ្គាយ អាហ្សង់ទីន ឈីលី និងប្រទេសប៉េរូ។
ទី២. ប្រទេសប៉ារ៉ាហ្គាយ (Paraguay)
ប្រទេសប៉ារ៉ាហ្គាយមានទីតាំងស្ថិតនៅកណ្តាលទ្វីបអាមេរីកខាងត្បូង និងហ៊ុំព័ទ្ឌដោយប្រទេសជិតខាងដូចប្រទេសបូលីវីដែរ។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសបូលីវី ប្រេសុ៎ីល និងប្រទេសអាហ្សងទីន៕