កូរ៉េខាងត្បូង៖ Cha Eunwoo សមាជិករបស់ក្រុម ASTRO បច្ចុប្បន្នកំពុងសម្តែងនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ tvN ក្នុងរឿង «True Beauty» ជា Lee Soo Ho ។យោងតាមសាច់រឿងក្នុងតុក្កតាដែលប៉ុស្តិ៍ទូរទស្សន៍ដកស្រក់មកនោះ Lee Soo Ho គឺជាមនុស្សប្រុសមានរូបរាងសង្ហាម្នាក់ដែលមានអ្វីៗគ្រប់យ៉ាងតាំងពីខួរក្បាលឆ្លាតរហូតដល់សមត្ថភាពអត្តពលកម្ម ហើយចរិតលក្ខណះរបស់គាត់ត្រូវគេដឹងថាចូលចិត្តស្លៀកសម្លៀកបំពាក់ប្រណីតៗច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដូច្នេះនៅក្នុងរឿងភាគ Cha Eunwoo ត្រូវបានគេចាប់អារម្មណ៍នូវការស្លៀកពាក់ម៉ាក់ប្រណីតល្បីៗដូចជាអាវយឺត Prada, អាវ Gucci, អាវធំ Saint Laurent, ស្បែកជើង Golden Goose, អាវក្រៅ Moncler និងរបស់ជាច្រើនទៀត។ អ្នកលេងអ៊ីនធឺណេតជាច្រើនកំពុងរិះគន់ស្ទីលម៉ូដសំលៀកបំពាក់សម្រាប់ការស្លៀកពាក់ឆៃអ៊ុនវូតាមរបៀបមួយដែលធ្វើឱ្យចក្ខុរបស់គាត់ស្រស់ស្អាតតាមបែបធម្មជាតិ ។មិនត្រឹមតែអ្នកនិយមលេងអ៊ីនធឺណេតគិតថាម៉ូតនេះមិនសមនឹង Cha Eunwoo នោះទេ អ្នកខ្លះទៀតបានរិះគន់យ៉ាងខ្លាំងដូចជា:
- អាវក្នុងនៅពីក្រោមអាវក្រៅរបស់សាលាធ្វើឱ្យគាត់មើលទៅដូចជាតាចាស់។
- ខ្ញុំមិនជឿថាគាត់ស្លៀកខោខូវប៊យលើខោខូវប៊យទេ។
- មិចនឹងអាចទៅដែលម៉ូតសំម្លៀកបំពាក់បែបនេះមិនសាកសមនឹង Cha Eunwoo នោះ?
- ហេតុអ្វីបានជាផ្ដល់ម៉ូដឲគាត់ស្លៀកពាក់ដូច្នេះ?
- រឿងភាគបានបង្រៀនខ្ញុំថាមិនមែនសម្លៀកបំពាក់ប្រណីតទាំងអស់មើលទៅល្អទេ។
ទោះបីជាវាសមហេតុផលចំពោះលក្ខណះរបស់ Cha Eunwoo ក្នុងការស្លៀកទំនិញប្រណីតក៏ដោយក៏អ្នកនិយមលេងអ៊ិនធឺណេតគិតថាជំរើសដែលប្រសើរអាចត្រូវបានធ្វើឡើងដើម្បីឱ្យសមនឹងរូបរាងរបស់ Cha Eunwoo ៕


