មកស្គាល់ប្រទេសដែលមានប្រជាជនមានកម្ពស់ទាបជាងគេទាំង១០ក្នុងពិភពលោក ក្នុងនោះក៏មានកម្ពុជាដែរ

//s9.kh1.co/3f/3f72805202c7329a9e16cb2dad44baf72bc839fa.jpg
យល់ដឹង

 ១៥-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មកស្គាល់ប្រទេសដែលមានប្រជាជនមានកម្ពស់ទាបជាងគេទាំង១០ក្នុងពិភពលោក ក្នុងនោះក៏មានកម្ពុជាដែរ

នៅក្នុងអត្ថបទមុនយើងបានដឹងរួចមកហើយអំពីប្រទេសទាំង១០ ដែលសម្បូរទៅដោយក្រុមមនុស្សដែលមានកម្ពស់ខ្ពស់។ ពួកគេភាគច្រើនរស់នៅក្នុងទ្វីបអឺរ៉ុប។ រីឯក្រុមមនុស្សដែលមានកម្ពស់ទាបជាងគេក្នុងពិភពលោកវិញ ភាគច្រើនមកពីទ្វីបអាស៊ីយើងនេះតែម្ដង។ ឥលូវយើងទៅមើលអំពីប្រទេសទាំងដប់ដែលប្រជាជនមានកម្ពស់ទាបជាងគេបំផុតក្នុងពិភពលោក៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទិ១០. ប្រទេសកម្ពុជា (Cambodia) 

ប្រជាជនកម្ពុជា 
ប្រជាជនកម្ពុជា 

កម្ពស់របស់ប្រជាជនទូទៅនៃប្រទេសកម្ពុជាយើងជាមធ្យមគឺ ១៥៨.១១សង់ទីម៉ែត្រ។ ក្រុមបុរសមានកម្ពស់ជាមធ្យមគឺ ១៦៣.៣២សង់ទីម៉ែត្រ រីឯក្រុមនារីមានកម្ពស់ជាមធ្យមគឺ ១៥២.៩០សង់ទីម៉ែត្រ។

ទី៩. ប្រទេសបង់ក្លាដេស (Bangladesh) 

ប្រជាជនបង់ក្លាដេស 
ប្រជាជនបង់ក្លាដេស 

កម្ពស់របស់ប្រជាជនទូទៅនៃប្រទេសនេះជាមធ្យមគឺ ១៥៧.២៩សង់ទីម៉ែត្រ។ ក្រុមបុរសមានកម្ពស់ជាមធ្យមគឺ ១៦៣.៨០សង់ទីម៉ែត្រ រីឯក្រុមនារីមានកម្ពស់ជាមធ្យមគឺ ១៥០.៧៨សង់ទីម៉ែត្រ។

ទី៨. កោះម៉ាសសល (Marshall Island)

ប្រជាជនកោះម៉ាសល 
ប្រជាជនកោះម៉ាសល 

កម្ពស់របស់ប្រជាជនទូទៅនៃប្រជុំកោះមួយនេះគឺ ១៥៧.០៥សង់ទីម៉ែត្រ។ ក្រុមបុរសមានកម្ពស់ជាមធ្យមគឺ ១៦២.៨០សង់ទីម៉ែត្រ រីឯក្រុមនារីមានកម្ពស់ជាមធ្យមគឺ ១៥១.៣០សង់ទីម៉ែត្រ។

ទី៧. ប្រទេសយេមែន (Yemen)

ប្រជាជនយេមែន
ប្រជាជនយេមែន

កម្ពស់របស់ប្រជាជនទូទៅនៃប្រទេសនេះជាមធ្យមគឺ ១៥៦.៩២សង់ទីម៉ែត្រ។ ក្រុមបុរសមានកម្ពស់ជាមធ្យមគឺ ១៥៩.៨៨សង់ទីម៉ែត្រ រីឯក្រុមនារីមានកម្ពស់ជាមធ្យមគឺ ១៥៣.៩៧សង់ទីម៉ែត្រ។

ទី៦. ប្រទេសនេប៉ាល់ (Nepal) 

ប្រជាជននេប៉ាល់ 
ប្រជាជននេប៉ាល់ 

កម្ពស់របស់ប្រជាជនទូទៅនៃប្រទេសនេះជាមធ្យមគឺ ១៥៦.៥៨សង់ទីម៉ែត្រ។ ក្រុមបុរសមានកម្ពស់ជាមធ្យមគឺ ១៦២.៣១សង់ទីម៉ែត្រ រីឯក្រុមនារីមានកម្ពស់ជាមធ្យមគឺ ១៥០.៨៦សង់ទីម៉ែត្រ។ 

ទី៥. ប្រទេសហ្វីលីពីន (Philippines)

ប្រជាជនហ្វីលីពីន 
ប្រជាជនហ្វីលីពីន 

កម្ពស់របស់ប្រជាជនទូទៅនៃប្រទេសនេះជាមធ្យមគឺ ១៥៦.៤១សង់ទីម៉ែត្រ។ ក្រុមបុរសមានកម្ពស់ជាមធ្យមគឺ ១៦៣.២២សង់ទីម៉ែត្រ រីឯក្រុមនារីមានកម្ពស់ជាមធ្យមគឺ ១៤៩.៦០សង់ទីម៉ែត្រ។

ទី៤. ប្រទេសហ្គាតេម៉ាឡា (Guatemala) 

ប្រជាជនហ្គាតេម៉ាឡា 
ប្រជាជនហ្គាតេម៉ាឡា 

កម្ពស់របស់ប្រជាជនទូទៅនៃប្រទេសនេះជាមធ្យមគឺ ១៥៦.៣៩សង់ទីម៉ែត្រ។ ក្រុមបុរសមានកម្ពស់ជាមធ្យមគឺ ១៦៣.៤០សង់ទីម៉ែត្រ រីឯក្រុមនារីមានកម្ពស់ជាមធ្យមគឺ ១៤៩.៣៨សង់ទីម៉ែត្រ។

ទី៣. ប្រទេសម៉ាដាហ្គាស្កា (Madagascar)

ប្រជាជនម៉ាដាហ្គាស្កា 
ប្រជាជនម៉ាដាហ្គាស្កា 

កម្ពស់របស់ប្រជាជនទូទៅនៃប្រទេសនេះជាមធ្យមគឺ ១៥៦.៣៦សង់ទីម៉ែត្រ។ ក្រុមបុរសមានកម្ពស់ជាមធ្យមគឺ ១៦១.៥៤សង់ទីម៉ែត្រ រីឯក្រុមនារីមានកម្ពស់ជាមធ្យមគឺ ១៥១.១៨ សង់ទីម៉ែត្រ។ 

ទី២. ប្រទេសឡាវ (Laos)

ប្រជាជនឡាវ 
ប្រជាជនឡាវ 

កម្ពស់របស់ប្រជាជនទូទៅនៃប្រទេសនេះជាមធ្យមគឺ ១៥៥.៨៩សង់ទីម៉ែត្រ។ ក្រុមបុរសមានកម្ពស់ជាមធ្យមគឺ ១៦០.៥១សង់ទីម៉ែត្រ រីឯក្រុមនារីមានកម្ពស់ជាមធ្យមគឺ ១៥១.២៦សង់ទីម៉ែត្រ។ 

ទី១. ប្រទេសទីម័រ (Timor-Leste) 

ប្រជាជនទីម័រ 
ប្រជាជនទីម័រ 

កម្ពស់របស់ប្រជាជនទូទៅនៃប្រទេសនេ ជាមធ្យមគឺ ១៥៥.៤៧សង់ទីម៉ែត្រ។ ក្រុមបុរសមានកម្ពស់ជាមធ្យមគឺ ១៥៩.៧៩សង់ទីម៉ែត្រ រីឯក្រុមនារីមានកម្ពស់ជាមធ្យមគឺ ១៥១.១៥

សង់ទីម៉ែត្រ៕

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T