ចូល​សិល្បៈ​ទើបតែ​បាន ១១ឆ្នាំ «Min Pechaya» ទទួល​​បាន​​ពាន​​រង្វាន់​​ដល់​ទៅ​ជាង ៣០

//s9.kh1.co/5a/5a31937a64ac2d327c482added4fdd77a266528b.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២១ ២ល្ងាច · ៥ ឆ្នាំមុន

បន្ទាប់ពីចូលសិល្បៈ ១១ ឆ្នាំមកនេះ! តើ Min Pechaya ទទួលបានពានរង្វាន់ចំនួនប៉ុន្មានហើយ?

ថៃ៖ បើតាមប្រភពសារព័ត៌មានកម្សាន្តថៃបានឲ្យដឹងថា តារាសម្តែងស្រីល្បីឈ្មោះ Min Pechaya បានហក់ចូល​សម្តែង​តាំងពីឆ្នាំ ២០០៩ មកម៉្លេះ បើគិតមកទល់ពេលនេះមានរយៈពេលប្រមាណ ១១ ឆ្នាំហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា សម្រាប់រឿងភាគដំបូងដែលនាងបានសម្តែងកាលពីឆ្នាំ ២០០៩ មានចំណងជើងថា «Pla Boo Thong»។ រហូតមកដល់ឆ្នាំ ២០១០ Min បានទទួលពានរង្វាន់ចំនួន ២ នៅក្នុងកម្មវិធី «Siam Dara Star Awards ២០១០» និងកម្មវិធី «TV Inside Hot Awards ២០១០»។ ហើយឆ្នាំបន្ទាប់ៗទៀត Min ក៏ទទួលបាន​ពាន​ស្ទើរតែ​រាល់ឆ្នាំមិនដែលរំលងឡើយ។

យ៉ាងណាមិញ បើគិតមកទល់ពេលនេះ Min Pechaya ទទួលបានពានរង្វាន់សរុបទាំងអស់ចំនួន ៣២ ហើយ។ សង្ឃឹមថាតារាស្រីរូបនេះនឹងបន្តឈ្នះពានរង្វាន់ផ្សេងៗជាបន្តបន្ទាប់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ ៖

Min Pechaya 
Min Pechaya 
Min Pechaya 
Min Pechaya 
Min Pechaya 
Min Pechaya 
Min Pechaya 
Min Pechaya 
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T