ពូកែមែន ២៦ឆ្នាំ ហេង វិសាល អាចធ្វើរឿងទាំងនេះបាន ( មានវីដេអូ )

//s9.kh1.co/46/4642499cb920cec9809f8cca91055fc8e09a2ab9.jpg
តារា & កម្សាន្ដ

 ១១-មករា-២០២១ ៩ព្រឹក · ៥ ឆ្នាំមុន

ការស្វែងរកប្រាក់ចំណូល ជារឿងមួយដែលសំខាន់ តែអ្វីដែលសំខាន់ជាងនោះទៀតគឺ ការចេះប្រើប្រាស់ប្រាក់ចំណូលឲ្យបានត្រឹមត្រូវ។

ភ្នំពេញ ៖ ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា លោក ហេង សុខវិសាល ដែលភាគច្រើន គេត្រូវបានស្គាល់លោកតាមរយៈឈ្មោះ​ខ្លី កាត់ថា​ ហេង វិសាល គឺជា Youtuber កំពុងល្បីឈ្មោះនិងមានសន្ទុះខ្លាំងក្នុងពេលបច្ចុប្បន្ននេះ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញប័ត្រផ្នែក Software engineering នៅវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ឫ ហៅកាត់ KIT

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងផងដែរថា ក្នុងវ័យទើបតែ ២៦ឆ្នាំសោះ លោកហេង វិសាលអាចរកប្រាក់ មកទិញផ្ទះចំនួន២ខ្នង ដីចំនួន២កន្លែង និងរថយន្តទំនើប១គ្រឿងទៀតផង។ មិនតែប៉ុណ្ណោះ តាមរយៈ​ Vlog របស់លោក លោកបានទិញបណ្តោងពេជ្រជូនអ្នកម្តាយក្នុងតម្លៃខ្ពស់ថែមទៀត។

លោកបានបញ្ជាក់ប្រាប់ថា លោកគឺជាកូនដែលចេញពីគ្រួសារសាមញ្ញម្នាក់ មានម្តាយជាស្ត្រីមេម៉ាយរកស៊ីផ្គត់ផ្គង់គ្រួសារ។ នេះបានបញ្ជាក់ថា អ្វីដែលខ្លួនមានសព្វថ្ងៃនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ខ្លួនផ្ទាល់។

មិនត្រឹមតែ អាចទិញរបស់មានតម្លៃខ្ពស់ទាំងនេះបានទេ តែហេង វិសាលក៏មានក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានទិសដៅក្នុងការជួយដល់ក្មេងជំនាន់ក្រោយ ក្នុងការបំពេញក្តីស្រមៃរបស់ខ្លួន​ដែលមានឈ្មោះថា VEESA ថែមទៀត។ គួរបញ្ជាក់ផងដែរថា ទាំងការទិញផ្ទះក៏ដូចជាការទិញរថយន្តគឺជា ការទិញផ្តាច់ មិនមានការបង់រំលោះអ្វីឡើយ។ លោកបានបន្ថែមថា ទាំងនេះបានមកពីចំណេះដឹងផ្នែកហរិញ្ញវត្ថុរបស់លោក ដែលអាចធ្វើឲ្យលោកចេះប្រើប្រាស់លុយខ្លួនបានល្អបែបនេះ។

បើចង់ដឹងឲ្យកាន់តែច្បាស់ តោះទៅមើលវីឌីអូដែលនៅខាងក្រោម ៖

ហេង វិសាល
ហេង វិសាល
ហេង វិសាល
ហេង វិសាល
ហេង វិសាល
ហេង វិសាល
Heng Visal vlog 
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T