ចំណេះដឹងចាំបាច់ដែលទាក់ទងនឹងទ្វីបទាំង ៧ ក្នុងពិភពលោក

//s9.kh1.co/3e/3e9e81a06d9a45242383f9c1eb32b1d29181e0d8.webp
យល់ដឹង

 ០៦-មករា-២០២១ ៧ព្រឹក · ៤ ឆ្នាំមុន

នៅក្នុងអត្ថបទមុនយើងបានដឹងរួចមកហើយថា ផែនដីរបស់យើងគ្របដណ្តប់ដោយទឹក៧១% និង២៩%គឺជាដែនដី។ ដែនដីប្រមាណ២៩%ភាគរយនោះត្រូវបានបែងចែងជា៧ទ្វីប។

នៅក្នុងអត្ថបទមុនយើងបានដឹងរួចមកហើយថា ផែនដីរបស់យើងគ្របដណ្តប់ដោយទឹក៧១% និង២៩%គឺជាដែនដី។ ដែនដីប្រមាណ២៩%ភាគរយនោះត្រូវបានបែងចែងជា៧ទ្វីប។ ទ្វីបនីមួយៗមានប្រទេសជាច្រើនដែលមានទីតាំងនៅ លើទ្វីបទាំងនោះ។ ទ្វីបខ្លះសម្បូរទៅដោយប្រជាជនរស់នៅច្រើន និងទ្វីបខ្លះមានចំនួនប្រជាជនរស់នៅតិច។ បើចង់ដឹងថាទ្វីបទាំង៧នោះមានអ្វីខ្លះ សូមមិត្តអ្នកអានតាមដានជាមួយគ្នានៅខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១. ទ្វីបអាស៊ី (Asia) 

រូបរាងរបស់ទ្វីបអាសុ៎ី 
រូបរាងរបស់ទ្វីបអាសុ៎ី 

ទ្វីបអាស៊ីជាទ្វីបធំលំដាប់ទី១ក្នុងពិភពលោកដែលមានផ្ទៃដីសរុបចំនួន ៤៤,៥៧៩,០០០គីឡូម៉ែត្រការ៉េ ហើយចំនួនប្រជាជនដែលរស់នៅសរុបនៅក្នុងទ្វីបអាស៊ីនេះមានប្រមាណជាង៤ពាន់៦រយនាក់កំពុងរស់នៅក្នុងឆ្នាំ២០២០។ ទ្វីបអាស៊ីមានប្រទេសចំនួន៥០ប្រទេស ដែលក្នុងនោះមានប្រេសកម្ពុជាយើងផងដែរ។ ទ្វីបនេះក៏ជាទ្វីបដែលមានចំនួនប្រជាជនរស់នៅច្រើនជាងគេបំផុត ដែលស្មើនឹង៦០%នៃចំនួនប្រជាជនរស់នៅសរុបក្នុងពិភពលោក។ 

ទី២. ទ្វីបអាហ្វ្រិក (Africa)

រូបរាងរបស់ទ្វីបអាហ្វ្រិក 
រូបរាងរបស់ទ្វីបអាហ្វ្រិក 

ទ្វីបអាហ្រិកជាទ្វីបធំលំដាប់ទី២ក្នុងពិភពលោក ដែលមានផ្ទៃដីសរុប ៣០,៣៧០,០០០គីឡូម៉ែត្រការ៉េ។ ចំនួនប្រទេសនៅលើទ្វីបនេះមានចំនួន៥៤ប្រទេស ដែលមានចំនួនប្រជាជនរស់នៅសរុបជាង១ពាន់៣រយលាននាក់ក្នុងឆ្នាំ ២០២០។ ទ្វីបអាហ្រ្វិកគឺជាទ្វីបដែលក្តៅជាងគេ និងជាទីកន្លែងដែលមានវាលខ្សាច់ដ៏ធំជាងគេក្នុងពិភពលោក គឺវាលខ្សាច់សាហារ៉ា ដែលមានផ្ទៃក្រលាស្មើនឹង២៥%នៃផ្ទៃក្រលារបស់ទ្វីបអាហ្រ្វិកទាំងមូល។ 

ទី៣. ទ្វីបអាមេរិកខាងជើង (North America) 

រូបរាងរបស់ទ្វីបអាមេរិកខាងជើង 
រូបរាងរបស់ទ្វីបអាមេរិកខាងជើង 

ទ្វីបអាមេរិខាងជើងគឺជាទ្វីបធំជាងគេលំដាប់ទី៣ក្បុងពិភពលោកដែលមានផ្ទៃដីសរុប ២៤,៧០៩,០០០គីឡូម៉ែត្រការ៉េ។ ចំនួនប្រទេសនៅលើទ្វីបនេះមានចំនួន២៣ប្រទេស ដែលមានចំនួនប្រជាជនរស់នៅសរុបជាង៥រយ៩៣លាននាក់កំពុងរស់នៅក្នុងឆ្មាំ២០២០។ ទ្វីបនេះត្រូវបានដឹកនាំដោយសហរដ្ឋអាមេរិកដែលជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅក្នុងលោក។ 

ទី៤. ទ្វីបអាមេរិកខាងត្បូង (South America) 

រូបរាងរបស់ទ្វីបអាមេរិកខាងត្បូង 
រូបរាងរបស់ទ្វីបអាមេរិកខាងត្បូង 

ទ្វីបអាមេរិកខាងត្បូងជាទ្វីបធំជាងគេលំដាប់ទី៤ក្នុងពិភពលោក ដែលមានផ្ទៃដីប្រមាណ ១៧,៨៤០,០០០គីឡូម៉ែត្រការ៉េ។ ចំនួនប្រទេសនៅលើទ្វីបនេះមានចំនួន១២ប្រទេស ដែលមានចំនួនប្រជាជនរស់នៅសរុបជាង៥រយ៩លាននាក់ក្នុងឆ្នាំ២០២០។ ទ្វីបនេះគឺជាទីតាំងរបស់ព្រៃអាម៉ាហ្សូន (Amazon rainforest) ដែលជាព្រៃលិចទឹកធំជាងគេក្នុងពិភពលោកដែលគ្របដណ្តប់៣០%នៃផ្ទៃដីរបស់ទ្វីបនេះទាំងមូល។ 

ទី៥. ទ្វីបអង់តាកទិច (Antarctica)

រូបរាងរបស់ទ្វីបអង់តាកទិច 
រូបរាងរបស់ទ្វីបអង់តាកទិច 

ទ្វីបអង់តាកតិចគឺជាទ្វីបធំលំដាប់ទី៥ក្នុងពិភពលោកដែលមានផ្ទៃដីស្មើនឹង ១៤,០០០,០០០គីឡូម៉ែត្រការ៉េ។ ទ្វីបនេះមិនមានប្រទេសទេសទេតែមានមនុស្សរស់នៅប្រមាណ១ពាន់នាក់កំពុងរស់នៅទីនោះដែកភាគច្រើនជាអ្នកវិទ្យាសាស្រ្តដែលកំពុងស្រាវជ្រាវ ហើយនៅរដូវក្តៅមានមនុស្សទៅរស់នៅនិងកំសាន្តប្រមាណ៤ពាន់នាក់។ ទ្វីបអង់តាកទិចគឺជាទ្វីបដែលត្រជាក់ជាងគេ ដែលគ្របដណ្តប់ស្ទើរតែទាំងស្រុងដោយទឹកកក។ 

ទី៦. ទ្វីបអឺរ៉ុប (Europe)

រូបរាងរបស់ទ្វីបអឺរ៉ុប 
រូបរាងរបស់ទ្វីបអឺរ៉ុប 

ទ្វីបអឺរ៉ុបជាទ្វីបធំលំដាប់ទី៦ក្នុងពិភពលោកដែលមានផ្ទៃដីប្រមាណ ១០,១៨០,០០០គីឡូម៉ែត្រការ៉េ។ ចំនួនប្រទេសនៅលើទ្វីបនេះមានចំនួន៥១ប្រទេស និងមានចំនួនប្រជាជនកំពុងរស់នៅប្រមាណជាង៤២លាននាក់ក្នុងឆ្នាំ ២០២០។ ទ្វីបនេះគឺជាទ្វីបដែលមានការអភិវឌ្ឍខ្លាំងផ្នែកសេដ្ឋកិច្ចជាមួយនឹងសហភាពអឺរ៉ុប (European Union) ដែលជាសហភាពនយោបាយនិងសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក។ 

ទី៧. ទ្វីបអូសេអានី (Oceania continent)

រូបរាងរបស់ទ្វីបអូសេអានី 
រូបរាងរបស់ទ្វីបអូសេអានី 

ទ្វីបអូសេអានីជាទ្វីបតូចជាងគេលំដាប់ទី៧ក្នុងពិភពលោក ដែលមានផ្ទៃដីសរុប ៨,៦០០,០០០គីឡូម៉ែត្រការ៉េ។ ចំនួនប្រទេសនៅលើទ្វីបនេះមានចំនួន១៤ប្រទេស ដែលមានចំនួនប្រជាជនកំពុងរស់នៅសរុបជិត៤៣លាននាក់។ ទ្វីបនេះមានចំនួនប្រជាជនរស់នៅតិចជាងគេបន្ទាប់ពីទ្វីកអង់តាតិច។ ប្រទេសអូស្រ្តាលីគឺជាប្រទេសដ៏ធំជាងគេនៅក្នុងទ្វីបនេះ ដែលគ្របដណ្តប់ជិត៩០%នៃផ្ទៃដីទ្វីបទាំងមូល៕

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T