អ្វីទៅជាកូឡេស្តេរ៉ុល?កូឡេស្តេរ៉ុលគឺជាសារធាតុខ្លាញ់ក្នុងខ្លួនរបស់យើង។ ខ្លូនរបស់យើងអាចផលិតកូឡេស្តេរ៉ុលដោយខ្លួនឯងមួយចំនួន និងមួយចំនួនទៀតបានពីអាហារដែលយើងបរិភោគដូចជាសាច់ ទឹកដោះគោ ស៊ុត ខ្លាញ់សត្វ និងប្រេងរុក្ខជាតិ។ បើចង់ដឹងថាកូឡេស្តេរ៉ុលទាំង៣ប្រភេទនោះមានអ្វីខ្លះ សូមមិត្តអ្នកអានតាមដានអត្ថបទខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភេទទី១ កូឡេស្តេរ៉ុលល្អ (HDL)

កូឡេស្តេរ៉ុលល្អ (HDL) ជាខ្លាញ់ដែលជួយការពារយើងពីជំងឺបេះដូង ដោយនាំយកខ្លាញ់ដែលលើសចេញពីសសៃឈាម។ កូឡេស្តេល្អនេះមានកាន់តែខ្ពស់ គឺកាន់តែល្អ។
ប្រភេទទី២ កូឡេស្តេរ៉ុលអាក្រក់ (LDL)

កូឡេស្តេរ៉ុលអាក្រក់ (LDL) ជាខ្លាញ់ដែលអាចកកក្នុងសសៃឈាម ដែលអាចជាមូលហេតុចំបងនៃជំងឺស្ទះសសៃឈាមបេះដូង និងស្ទះសសៃឈាមខួរក្បាល ដែលអាចប៉ះពាល់ដល់អាយុជីវិត។
ប្រភេទទី៣ ទ្រីគ្លីសេរីដ (Triglycerides)

ទ្រីគ្លីសេរីដ (Triglycerides) ជាខ្លាញ់អណ្តែតក្នុងសសៃឈាម។ កាលណាមានបរិមាណច្រើន វាអាចស្តុកទុកនៅក្បាលពោះនិងថ្លើម (ដែលយើងច្រើនហៅថា ខ្លាញ់រុំថ្លើម)។ ខ្លាញ់នេះក៏បង្កើនគ្រោះថ្នាក់នៃជំងឺបេះដូង និងសសៃឈាមផងដែរ៕