ក្រៅពី​​​ដាំ​លំអ​​ រុក្ខជាតិ​ឈូករត្ន័​​អាចច្នៃ​ជាថ្នាំព្យាបាល​រោគ​បាន​ជិត​ ២០​មុខ​

//s9.kh1.co/d2/d28c71b9ee70afe7232ea44b11ee734b2a701335.jpg
យល់ដឹង

 ០៤-មករា-២០២១ ១ល្ងាច · ៥ ឆ្នាំមុន

ផ្កាឈូករត្ន័ គឺជារុក្ខជាតិដែលស្អាត និងមានអត្ថប្រយោជន៍ គេយកវាមកដាំដើម្បីធ្វើជាសួនច្បារលំអផ្ទះ កន្លែង​កម្សាន្ត ​និងដាំជាចំការធំតែម្តង។ ប៉ុន្តែរុក្ខជាតិនេះ មិនមែនសម្រាប់តែដាំលម្អប៉ុណ្ណោះទេ គេក៏អាចយកវាធ្វើជាឱសថ​យ៉ាង​ពូកែផងដែរ។

ផ្កាឈូករត្ន័ គឺជារុក្ខជាតិដែលស្អាត និងមានអត្ថប្រយោជន៍ គេយកវាមកដាំដើម្បីធ្វើជាសួនច្បារលំអផ្ទះ កន្លែង​កម្សាន្ត ​និងដាំជាចំការធំតែម្តង។ ប៉ុន្តែរុក្ខជាតិនេះ មិនមែនសម្រាប់តែដាំលម្អប៉ុណ្ណោះទេ គេក៏អាចយកវាធ្វើជាឱសថ​យ៉ាង​ពូកែផងដែរ។ ខាងក្រោមនេះគឺជារបៀបប្រើប្រាស់រុក្ខជាតិនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 លក្ខណៈរុក្ខជាតិ៖

ជាប្រភេទតិណជាតិរស់បានមួយឆ្នាំ មានកំពស់ 1ម៉ែត ទៅ 3 ម៉ែត ដើមដុះត្រង់មានរោមរឹង។ មានស្លឹកធំដុះឆ្លាស់​ទង​គ្នា មានទងវែង មានរាងបេះដូងស្រូចចុង។ គែមស្លឹកមានធ្មេញរណា ផ្ទៃទាំងសងខាងមានរោមពណ៏ស។ ផ្កាធំមានបន្ទាប់ផ្ចិតពី 7-20 cm ត្របកខាងក្រៅពណ៏លឿង ពេលចេញផ្កា ពីខែ 12-2 ចំណែកផ្លែរាងជារង្វង់ មាន​គ្រាប់​ច្រើនតប្រៀបគ្នា។

ផ្កាឈូករត្ន័
ផ្កាឈូករត្ន័
ផ្កាឈូករត្ន័ 
ផ្កាឈូករត្ន័ 

កន្លែងដាំដុះ 

គេដាំលំអសួន ឬដាំជាចំការ

ចំការឈូករ័ត្ន
ចំការឈូករ័ត្ន

ផ្នែកប្រើប្រាស់

ប្រើស្លឹក ឬផ្ការបស់រុក្ខជាតិទាំងមូល គេប្រមូលផលនៅពេលផ្លែទុំ ដោយដករុក្ខជាតិទាំងមូលមករក្សាទុក ផ្លែ ស្លឹក ដើម ទុកជាផ្នែកៗពីគ្នា ហាលអោយស្ងួត

រុក្ខជាតិទាំងមូល
រុក្ខជាតិទាំងមូល
ស្រទាប់ផ្កា
ស្រទាប់ផ្កា
គ្រាប់ឈូករ័ត្ន
គ្រាប់ឈូករ័ត្ន

រសជាតិ

ផ្អែម ប្រហាត

ការព្យាបាល 

(ផ្កា) ឈឺក្បាល វិលមុខ ហឹងត្រចៀក ឈឺធ្មេញ ឈឺត្រចៀក ឈឺក្រពះ ឈឺពោះ ចុកពោះពេលមករដូវ រលាកដោះ ឈឺ​សន្លាក់​ឆ្អឹង

 (ឬស បណ្តូល ) ឈឺផ្លូវនោម មានគ្រួស រលាកផ្លូវដង្ហើម ក្អកមាន់ ធ្លាក់ស

 (ស្លឹក) ព្យាបាលគ្រុនចាញ់ ប្រើខាងក្រៅព្យាបាលរលាកទឹកក្តៅ

កំរិត និងរបៀបប្រើប្រាស់

ផ្កា ( ប្រើ 30-90g ដាំទឹកផឹកក្នុងមួយថ្ងៃ)

ឬស និងបណ្តូលដើម ( 15-30g ក្នុងមួយថ្ងៃ)

ចំណាំៈ  បើព្យាបាលលើសឈាមប្រើ 60 g ជាមួយសក់ពោត 30g  ពេលណាផឹកអាចថែមស្ករបាន៕

Noy Vuthea
Noy Vuthea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T