កូរ៉េខាងត្បូង៖ ក្រុមតារាចម្រៀងស្រី BlackPink ទើបតែបានជាប់ចំណាត់ថ្នាកលេខ១ ជាក្រុមចម្រៀងស្រីកូរ៉េ ដែលមានប្រជាប្រិយភាពជាងគេបង្អស់ក្នុងនៅប្រទេសកូរ៉េខាងត្បូងប្រចាំខែធ្នូនេះ។ អ្វីដែលកាន់តែពិសេស Lisa សមាជិកកូនពៅរបស់ BlackPink កំពុងតែធ្វើឲ្យរង្គោះរង្គើរខ្លាំង ក្រោយពេលដែលខាង YG ចេញសេចក្តីប្រកាសថានាងនឹងចេញចម្រៀងទោល ធ្វើឲ្យមានការទន្ទឹងរង់ចាំយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្ររបស់នាង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរ អតីត Creative Director របស់ផលិតកម្ម YG ផ្ទាល់បាននិយាយថា Lisa គឺជាត្បូងក្នុងមួយជំនាន់មានតែមួយគ្រាប់ មិនថាទៅដល់ទីណា ទោះប៉ែកអុឺរ៉ុប សហរដ្ឋអាមេរិក ឬប្រទេសចិននោះទេ Lisa តែងតែត្រូវបានគេទទួលស្គាល់ជានិច្ច សំខាន់អោយតែ YG ចេះប្រេីប្រាស់គ្រាប់ត្បូងដូចជា Lisa ប្រាកដជាភ្លឺចែងចាំងជាងនេះមិនខាន ។
ជាក់ស្តែងដូចពេលនេះ គ្រាន់តែ YG ប្រកាសថា Lisa កំពុងត្រៀមចេញបទទោល ប្រធានបទ «Lisa នឹងប្រលូកជាសិល្បករទោល» បានវាយលុកយកលេខ១ នៅលេីតារាង Hot Search ជាមួយនឹងការ Search រកលេីសពី 4លានដង និងមានអ្នកចូលអានប្រធានបទមួយនេះរហូតដល់ទៅ 290 លានដងឯណោះនៅលេី Weibo ដែលមិនងាយមានតារាបរទេសរូបណាអាចធ្វេីអោយរង្គោះរង្គេីរបានដូច Lisa បែបនេះនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖



