មិនធម្មតា ត្រឹមតែ១១ឆ្នាំ Min Pechaya​ ទទួលបានពានរង្វាន់...........

//s9.kh1.co/e6/e60861c5745786bdb7a1d253a95cbbbcd1112f24.jpg
តារា & កម្សាន្ដ

 ៣១-ធ្នូ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាស្រីថៃ​ Min Pechaya បានទទួលពានរង្វាន់ចំនួន ៣២​ ក្រោយពីការឈានជើងប្រឡូកក្នុងវិស័យកម្សាន្តអស់រយៈពេល​ ១១ ឆ្នាំ

ថៃ៖ Min Pechaya តារាស្រីថៃដែលមានសម្រស់ស្រស់ស្អាត​​ ព្រមជាមួយនឹងទេពកោសល្យក្នុងការសម្តែងទៀតនោះបានធ្វើឲ្យតារាសម្តែងរូបនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំង។​ ហើយការដែលមានប្រជាប្រិយភាពនេះ បានធ្វើឲ្យទទួលបាននូវពានរង្វាន់ជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងពេលបោះជំហានចូល ក្នុងវិស័យកម្សាន្តដំបូងកាលពីឆ្នាំ២០០៩ តារាស្រី Min Pechaya បានចាប់ផ្តើមសម្តែងជាតួបងប្អូនភ្លោះក្នុងរឿង Pla Boo Thong ដែលជាខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ ដែលមានចំណងជើងជាភាសាអង់គ្លេសថា «Golden fish» ។ ក្នុងឆ្នាំ២០១០ Min Pechaya​ បានឈ្នះនូវពានរង្វាន់ចំនូន២​​ គឺ «Siam Dara Star Awards 2010»​​ និង «TV Inside Hot Awards 2010​» ជាតារាស្រីថៃដែលលេចធ្លោ ក្រោយមកទៀតនាងក៏បានឈ្នះពានរង្វាន់ជាច្រើនបន្តបន្ទាប់។

ជាក់ស្តែងឆ្នាំ២០១៩ តារាស្រីដែលលេចធ្លោរូបនេះ​ បានសម្តែងជាតួបងប្អូនភ្លោះជាថ្មីម្តងទៀត ក្នុងខ្សែភាពយន្តដែលល្បីឈ្មោះមួយគឺ «Song Naree» ដែលជាខ្សែភាពយន្តបែបមនោសញ្ចេតនា។​ មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ​ ជាមួយនឹងទេពកោសល្យ ក្នុងការសម្តែង របស់តារាស្រីថៃរូបនេះ បានធ្វើឲ្យនាងទទួលបាននូវពានរង្វាន់ Best Actress in Leading Role at 4th Nakarat Awards និង Maya Awards 2020​។ រហូតមកដល់ពេលនេះ នាងទទួលបានពានរង្វាន់ទៅដល់ ៣២ឯណោះ ត្រឹមរយៈពេល១១ឆ្នាំ ដែលនាងបានប្រឡូកក្នុងសិល្បៈ៕

ចង់ដឹងថា តើសម្រស់តារាស្រីថៃម្នាក់នេះ ស្អាតដល់កម្រិតណា ទើបធ្វើឲ្យ នាងអាចទទួលពាន់រង្វាន់ច្រើនបែបនេះ តោះទៅមើលរូបភាពខាងក្រោម៖

Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T