ផលិតកម្មហង្សមាស គឺជាផលិតកម្មដែលបណ្តុំទៅដោយតារាចម្រៀងចាស់-ថ្មី ជាច្រើនជំនាន់តាំងពីកំឡុងឆ្នាំ១៩៩៤ មកម្ល៉េះ។ ក្នុងនោះផងដែរក៏មានតារាចម្រៀងប្រុស-ស្រី ដែលកំពុងជ្រកកោននៅក្នុងផលិតកម្មដ៏ធំមួយនេះប្រមាណជាជាង ១០០នាក់ ដែលបូកសរុបទាំងអ្នកចម្រៀងដែលកើតចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកល្បីៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បទចច្រៀងរបស់តារាចម្រៀងច្រៀងរួមគ្នា ២ដួង ហាក់ទទួលបានការគាំទ្រ និងការចូលទស្សនាច្រើនគួរឱ្យកត់សម្គាល់ ដែលតារាចម្រៀងទាំង ២ដួង នោះគឺកុមារា ចាន់ សុបញ្ញា និងកុមារី សុខ សុជាតា។
លើសពីអ្វីដែលខាងផលិតកម្មរំពឹងទុក បទចម្រៀងទីមួយមានចំណងជើងថា “ឆ្នាំថ្មីអ្វីៗក៏ល្អ” ផ្ទុះការចូលទស្សនារហូតដល់ ២.៦លានដង ក្នុងរយៈពេល ២សប្តាហ៍ និងបទទីពីរមានចំណងជើងថា “ថ្ងៃណាក៏ឆាតាសក់ ថ្ងៃណាក៏ឆាត្រឡាច” ត្រឹមរយៈពេល ១ថ្ងៃ មានអ្នកចូលទស្សនារហូតដល់ ១.១លានដង ទៅហើយ។
ជាងនេះទៅទៀត មិនត្រឹមតែមានអ្នកចូលទស្សនាច្រើនោះទេ សូម្បីតែអ្នកចុច Like និង Comment សរសើរពីសម្លេងតារាចម្រៀងទាំងពីររូបនេះក៏ច្រើនមិនធម្មតានោះដែរ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖


