ជោគជ័យខ្លាំងលើវិស័យសិល្បៈ តែតារាសម្ដែងពីរដួងនេះមានរឿងអភ័ព្វដូចគ្នា?
ប្រិយមិត្តជាច្រើនពិតជាមិនធ្លាប់ដឹងទេថា តារាសម្ដែងកំពូលទេពកោសល្យសំបូរបែប អ្នកនាង ស្វ័យ សុជាតា និងតារាសម្ដែងជើងថ្មី អ្នកនាង ស ច័ន្ទដានី គឺជាមិត្តស្និតស្នាលនឹងគ្នាបំផុត នេះបើតាមការលើកឡើងថ្មីៗនេះក្នុងកិច្ចសំភាន៍មួយរបស់អ្នកនាង ស ច័ន្ទដានី។ បែបនេះ ព្រោះថាជាធម្មតាពុំមានបងប្អូនមិត្តអ្នកគាំទ្រណាដឹងថា តារាសម្ដែងទាំងពីរដួងនេះរំលឹកបើកកកាយពីមិត្តភាពម្ដងណានោះឡើយ។
បើតាមការឲ្យដឹងពីមាត់ផ្ទាល់អ្នកនាង ស ច័ន្ទដានី តាមរយៈបទសំភាន៍មួយក្នុងពេលថ្មីៗនេះ អ្នកនាងបាននិយាយថា អ្នកនាងជាមិត្តស្និតស្នាលបំផុតជាមួយតារាស្រីកំពូលពហុជំនាញអ្នកស្រី ស្វ័យ សុជាតា។យ៉ាងណាមិញមិនត្រឹមតែជាមិត្តល្អនឹងគ្នានោះទេ ហើយមានចំណង់ចំណូលចិត្តលើវិស័យសិល្បៈដូចគ្នាប៉ុណ្ណោះនោះទេ ប៉ុន្តែតារាសម្ដែងស្រីពីរដួងនេះត្រូវបានមហាជនសំលឹងឃើញថាមានរឿងឯកជនមួយដែលដូចគ្នា នោះគឺអ្នកទាំងពីរកំពុងស្ពាយឈ្មោះជាស្រ្តីមេម៉ាយ ដូចគ្នាបន្ទាប់ពីប្រកាសលែងលះស្វាមីក្នុងកំឡុងពេលថ្មីៗនេះ។
ជាការពិតណាស់ កាលពីមួយរយៈមុនអ្នកនាង ស្វ័យ សុជាតា បានប្រកាសក្ដែងៗថា អ្នកនាងបានអស់ទ្រាំក្នុងការរួមរស់ជាមួយលោក ថោង សុខុម ដែលជាស្វាម៉ីហើយមានមុខរបជាគ្រូថ្នាំខ្មែរនោះទៀតហើយ ក្រោយពីអតីតប្ដីរូបនោះ វាយធ្វើបាបលើរូបរាងកាយ និងវាយដុំទៅលើផ្លូវចិត្តអស់រយះពេល ៦ឆ្នាំមកហើយ។ ចំណែកឯតារាសម្ដែងជើងថ្មី អ្នកនាង ស ច័ន្ទដានី ឯនោះវិញ ក៏បានប្រកាសលែងលះប្ដីដែលកាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីប្ដីរបស់អ្នកនាងបានបែកចិត្តមានប្រពន្ធចុង ស្របពេលដែល អ្នកនាង ស ច័ន្ទ ដានី ក៏បានប្រកាសទាមទារលុយ ៥ម៉ឺនដុល្លារ ពីអតីតប្ដីទាំងទឹកភ្នែក ខណៈគាត់បានសន្យាថា នឹងផ្ដល់ឲ្យអ្នកនាងក្រោយលែងលះទៀតផង៕