ចិន៖ ជាមួយនឹងរឿងថ្មី «Line Walker: Bull Fight» នៅក្នុងការចាក់បញ្ចាំនៅសប្តាហ៍ចុងក្រោយរបស់ខ្លួន Kenneth Ma , Benjamin Yuen, Mandy Wong, Sisley Choi, Priscilla Wong និង Akina Hong បានចូលរួមផ្សព្វផ្សាយក្នុងសម្ដែងភាពយន្តរបស់ពួកគេរួមគ្នាកំឡុងពេលព្រឹត្តិការណ៍នេះ ខណៈពេលដែលពួកគេព្យាយាមស្វែងរកសំឡេងគាំទ្របន្ថែមសម្រាប់ការតែងតាំងរបស់ពួកគេមុនកម្មវិធីប្រគល់រង្វាន់ប្រចាំឆ្នាំរបស់ទូរទស្សន៍ TVB។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ ក្នុងការឈរឈ្មោះជាតារាសម្តែងឆ្នើមសម្រាប់រឿង "Line Walker: Bull Fight" Kenneth បាននិយាយដោយសុភាពរាបសាថា “ខ្ញុំគិតថាការសម្តែងរបស់អ្នកទាំងអស់គ្នានៅឆ្នាំនេះមានភាពល្អប្រសើរជារួម ខ្ញុំមិនគិតថាមានអ្វីដែលគួរឱ្យចង់ឈ្នះនោះទ។ ទោះយ៉ាងណាខ្ញុំមិនដែលបោះឆ្នោតឱ្យខ្លួនឯងទេ។ តាមពិតខ្ញុំពិតជាចូលចិត្តទស្សនាឈុតរបស់ Ben និង Priscilla សម្ដែងជាមួយគ្នា” ។ Kenneth បានលើឡើងដូច្នេះទៀតថា ខ្ញុំជឿជាក់ថា “ Benjamin, Michael Miu, Raymond Lam និង Vincent Wong មានឱកាសខ្ពស់ជាងនៅឆ្នាំនេះ ហើយអ្នកគ្រប់គ្នាសុទ្ធតែមានសក្តានុពលនិងសមត្ថភាពក្នុងការទទួលជ័យជម្នះ ដូចនេះមានតែចាំមើលថាតើនណាមានសំណាងនៅចុងបញ្ចប់"។

ពេលស្ដាប់ឮការសរសើររបស់ Kenneth ហើយ Benjamin បានសើចនិងនិយាយបែបនេះថា “ ឆ្នាំនេះល្អសម្រាប់ខ្ញុំរួចទៅហើយនៅពេលខ្ញុំបានរៀបការគឺមានសំណាងណាស់! ខ្ញុំពិតជាចង់ឈ្នះកាលពីឆ្នាំមុន ប៉ុន្តែ Kenneth ជាអ្នកទទួលបានពានរង្វាន់នេះ។ នោះហើយជាមូលហេតុដែលខ្ញុំដឹងថាពេលខ្លះអ្នកពិតជាត្រូវផ្តល់សំណាង។ ការខិតខំប្រឹងប្រែងមិនតែងតែធានាថានឹងឈ្នះនោះទេ។ ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយណាស់កាលពីឆ្នាំមុន ប៉ុន្តែនៅឆ្នាំនេះខ្ញុំគិតថា Michael, Raymond និង Vincent មានឱកាសល្អណាស់៕
សូមទស្សនារូបភាពបន្ថែម៖









ប្រភព៖ JayneStars