អង់គ្លេស៖ ទន្សាយអាយុ១៨ខែមួយក្បាលឈ្មោះថា Jester មានទម្ងន់រហូតដល់ទៅជាង៩គីឡូក្រាម រស់នៅក្នុងទីប្រជុំជន Scunthorope កំពុងត្រូវប៉ាន់អាជីពជាតារាម៉ូដែល សម្រាប់ថតគ្របសៀវភៅអប់រំ និងជាតួឯកក្នុងសៀវភៅកុមារជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសម្ដីរបស់អ្នកស្រី Lyn Hobson អាយុ៦០ឆ្នាំ ជាម្ចាស់បានឲ្យដឹងថា គាត់បានទិញទន្សាយចិញ្ចឹមមួយក្បាលនេះ ពីអ្នកបង្កាត់ពូជម្នាក់ កាលពីដើមខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ។ ចំពោះអត្តចរិតរបស់វាវិញ ស្លូតបូត និងស្ងាត់ស្ងៀមយ៉ាងគួរឲ្យស្រលាញ់ ហើយចូលចិត្តទស្សនាកម្មវិធីទូរទស្សន៍ Strictly Come Dancing ផងដែរ។
សព្វថ្ងៃនេះ រាល់ពេលត្រលប់មកពីសួនច្បារវិញ វាតែងតែជូតក្រញាំរបស់វា មុនចូលផ្ទះ និងតែងតែចូលបន្ទប់ទឹក ដែលមានថាសជ័រមួយទុកសម្រាប់វា រាល់ពេលចង់បន្ទោរបង់ម្ដងៗ។
យ៉ាងណាមិញ ទន្សាយមួយនេះ ត្រូវបានអ្នកស្រី Lyn ជឿថា វានឹងកាន់តែមានប្រជាប្រិយភាពនាឆ្នាំ២០២១ខាងមុខ ដែលអាចនឹងមានការងារជាច្រើនសម្រាប់ពិធីបុណ្យ Easter ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






