ផ្លែឈើទាំង ៨​ ប្រភេទនេះ ល្អបំផុតសម្រាប់សុខភាព

//s9.kh1.co/32/32b71e92360ebc672144fed6c916385556458330.jpg
យល់ដឹង

 ១៦-ធ្នូ-២០២០ ៨ព្រឹក · ៥ ឆ្នាំមុន

ផ្លែឈើទាំង ៨​ ប្រភេទនេះ ល្អបំផុតសម្រាប់សុខភាព

ការបរិភោគផ្លែឈើជាប្រចាំអាចជួយដល់សុខភាពមនុស្សឱ្យកាន់តែល្អ។ តែទោះជាយ៉ាងណាក៏ដោយមិនមែនផ្លែឈើទាំងអស់សុទ្ធតែផ្ដល់អត្ថប្រយោជន៍ដូចៗគ្នានោះទេ ។ ខាងក្រោមនេះគឺជាផ្លែឈើ ៨ ប្រភេទដែលមានឥទ្ធិពលល្អជាងគេបំផុតលើភពផែនដីសម្រាប់សុខភាព៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ក្រូចថ្លុង

ក្រូចថ្លុងជាផ្លែឈើមួយប្រភេទដែលល្អបំផុតសម្រាប់សុខភាពជាងប្រភេទផ្លែក្រូចផ្សេងៗទាំងអស់។ ក្រៅពីនេះវាជាប្រភពដ៏ច្រើននៃវីតាមីននិងសារធាតុរ៉ែវាត្រូវបានគេស្គាល់ថាមានសមត្ថភាពជួយសម្រកទម្ងន់និងកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីន។ នៅក្នុងការសិក្សាមួយរបស់ National Institutes of Health ចំពោះមនុស្ស ៩១ នាក់អ្នកដែលបានញ៊ាំក្រូចថ្លុងកន្លះផ្លែមុនពេលញ៊ាំអាហារបានស្រកទំងន់ ១,៣ គីឡូក្រាម ។ នៅក្នុងការសិក្សាដដែលក៏បានបញ្ជាក់ថាក្រូចថ្លុងបានកាត់បន្ថយកម្រិតអាំងស៊ុយលីន កម្រិតកូឡេស្តេរ៉ុលគួរឱ្យកត់សម្គាល់និងជួយការពារគ្រួសក្នុងតម្រងនោម។

២. ម្នាស់

ក្នុងចំណោមផ្លែឈើត្រូពិចនានា ម្នាស់គឺជាកំពូលអាហារបំប៉ន។ ទឹកម្នាស់មួយពែង (២៣៧ មីលីលីត្រ) ផ្តល់នូវ ១៣១% នៃ វីតាមីនC និង ៧៦% នៃម៉ង់ហ្គាណែស។ ម្នាស់ក៏មានផ្ទុកសារធាតុប្រូម៉ាឡែនដែលជាល្បាយនៃអង់ស៊ីមដែលត្រូវបានគេស្គាល់ថាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ជំងឺមហារីក ការលូតលាស់ដុំសាច់ និងមានសមត្ថភាពរំលាយប្រូតេអ៊ីនដែលលើស។

 ម្នាស់
 ម្នាស់

៣. ផ្លែបឺរ

ផ្លែបឺរគឺខុសគ្នាពីផ្លែឈើដទៃទៀត។ ផ្លែឈើភាគច្រើនមានជាតិកាបូអ៊ីដ្រាតខ្ពស់ ខណៈពេលដែលផ្លែបឺរគឺមានជាតិកាបូអ៊ីដ្រាតទាបជាមួយខ្លាញ់ល្អច្រើន។ ភាគច្រើននៃខ្លាញ់ល្អនៅក្នុងផ្លែបឺរគឺជាអាស៊ីតអូលីកដែលជាជាតិខ្លាញ់ល្អដែលមានមុខងាយជួយកាត់បន្ថយការរលាកនិងជំរុញដំណើរការសុខភាពបេះដូងឱ្យកាន់តែប្រសើរ។ បន្ថែមពីខ្លាញ់ល្អ ផ្លែបឺរក៏ផ្ទុកដោយប៉ូតាស្យូម ជាតិសរសៃនិងម៉ាញ៉េស្យូម ២៨% ថែមទៀតផងដែលជួយបន្ថយនូវហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។

 ផ្លែបឺរ
 ផ្លែបឺរ

៤. ផ្លែប៉ោម

ផ្លែប៉ោមស្ថិតក្នុងចំណោមផ្លែឈើដែលមានប្រជាប្រិយដែលមនុស្សចូលចិត្តទិញទទួលទានបំផុត ។ ពួកវាផ្ទុកបរិមាណជាតិសរសៃវីតាមីន C ប៉ូតាស្យូមនិងវីតាមីន K ខ្ពស់ ហើយវាក៏ផ្តល់វីតាមីន B មួយចំនួនផងដែរ ។ ការសិក្សាបានបង្ហាញថាសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែប៉ោមអាចជួយលើកកម្ពស់សុខភាពបេះដូងនិងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺមហារីកនិងជំងឺអាល់ហ្សៃមឺរ។ អត្ថប្រយោជន៍សុខភាពគួរឱ្យកត់សម្គាល់មួយទៀតរបស់ផ្លែប៉ោមគឺសារជាតិ ផៃទីន ដែលចិញ្ចឹមបាក់តេរីល្អៗ នៅក្នុងពោះវៀនរបស់អ្នកនិងជួយធ្វើឱ្យការរំលាយអាហារនិងសុខភាពមេតាប៉ូលីសប្រសើរឡើងសម្រាប់សម្រួលដល់ការបន្ទោរបង់ ។

៥. ផ្លែស្វាយ

ផ្លែស្វាយគឺជាប្រភពដ៏ប្រសើរនៃវីតាមីនសេ ពួកវាក៏ផ្ទុកជាតិសរសៃរលាយផងដែរដែលអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ លើសពីនេះទៀតផ្លែស្វាយមានសារធាតុប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងនឹងការរលាកខ្លាំងដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺ ទឹកនោមផ្អែម។

ផ្លែស្វាយ
ផ្លែស្វាយ

៦. ផ្លែទុរេន

ទុរេនត្រូវបានគេដាក់ឈ្មោះក្រៅថា “ ស្តេចផ្លែឈើ” ។ ទឹកទុរេនមួយពែង (២៣៧ មីលីលីត្រ) ផ្តល់នូវ ៨០% នៃវីតាមីនសេ។ វាក៏សំបូរទៅដោយជាតិម៉ង់ហ្គាណែស វីតាមីនB សារធាតុស្ពាន់ហ្វូតូសនិងម៉ាញ៉េស្យូម ដែលមានមុខងារប្រឆាំងអុកស៊ីតកម្ម។

៧. ផ្លែឪឡឹក

ផ្លែឪឡឹកសម្បូរវីតាមីន A និង C  វាក៏សំបូរទៅដោយអង់ទីអុកស៊ីដង់សំខាន់ៗមួយចំនួនផងដែររួមមាន lycopene, carotenoids និង cucurbitacin E ។ សារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួនរបស់ផ្លែឪឡឹកត្រូវបានគេសិក្សាសម្រាប់ឥទ្ធិពលប្រឆាំងនឹងជំងឺមហារីក។ ការទទួលទានសារធាតុ lycopene ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះនូវហានិភ័យនៃជំងឺមហារីកប្រព័ន្ធរំលាយអាហារ ខណៈពេលដែល cucurbitacin E អាចរារាំងការលូតលាស់ដុំសាច់ ។ ការទទួលទានអាហារដែលសំបូរទៅដោយជាតិ lycopene ក៏អាចជួយលើកកម្ពស់សុខភាពបេះដូងផងដែរដោយសារតែសមត្ថភាពរបស់ពួកគេក្នុងការកាត់បន្ថយកូលេស្តេរ៉ុលនិងសម្ពាធឈាម។ ក្នុងចំណោមផ្លែឈើទាំងអស់ឪឡឹកគឺជាផ្លែឈើមួយដែលផ្តល់ជាតិទឹកច្រើនបំផុត។ វាត្រូវបានបង្កើតឡើងដោយទឹក ៩២% ដែលអាចជួយឱ្យអ្នកទទួលបានសារធាតុទឹកដ៏ច្រើនសម្រាប់រាងកាយ។

ផ្លែឪឡឹក
ផ្លែឪឡឹក

៨. ចេក

ចេកសំបូរទៅដោយវីតាមីននិងជាតិរ៉ែហើយ វាមានអត្ថប្រយោជន៍ចំពោះសុខភាពមួយចំនួន ដូចជាមានប៉ូតាស្យូមខ្ពស់។ ចេកមួយផ្លែជាមធ្យមផ្តល់ ១២% នៃសារជាតិរ៉ែ ។ ចេកក៏មានផ្ទុកសារជាតិ pectin ផងដែរដែលអាចធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងជាតិស្ករក្នុងឈាមនិងសុខភាពនៃប្រព័ន្ធរំលាយអាហារ។ លើសពីនេះទៅទៀតការសិក្សាបានបង្ហាញថាជាតិកាបូននិងជាតិខនិជខ្ពស់ធ្វើឱ្យផ្លែចេកក្លាយជាប្រភពប្រេងដ៏អស្ចារ្យសម្រាប់ធ្វើលំហាត់ប្រាណ៕

Fai Merseng
Fai (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T