លោក Roanld Koeman និយាយអ្វីខ្លះ ក្រោយចាប់ឆ្នោតប៉ះ Paris Saint-Germain?

//s9.kh1.co/55/55e3496775d0fba6791d23334a44041894b2d653.jpg
កីទ្បា

 ១៥-ធ្នូ-២០២០ ១២ល្ងាច · ៣ ឆ្នាំមុន

កាលពីម្សិលមិញម៉ោង៦ល្ងាច ការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយពានរ្វាន់ Champions League ត្រូវបានធ្វើឡើង និងមានបេក្ខភាពប្រកួតប្រជែងខ្លាំងៗជាច្រើនដែលនឹងត្រូវប្រកួតតតាំងគ្នាឆ្ពោះទៅកាន់វគ្គ Quarter-final ជាពិសេសនោះគឺការប៉ះគ្នារវាងក្លិបបារាំង Paris Saint-Germain និងក្លិបអ្នកមានបុណ្យ Barcelona ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើមើលលើស្ថានភាពបច្ចុប្បន្ន ក្លិប Barcelona កំពុងប្រឈមបញ្ហាលំបាកជាច្រើននៅក្នុងការប្រកួតពាន La Liga របស់អេស្ប៉ាញ ហើយចំណែកឯក្រុមបារាំងវិញក៏ទទួលបានលទ្ធផលមិនសូវល្អប្រសើរប៉ុន្មានដែរនៅក្នុងពាន Lique 1 របស់បារាំងនារដូវកាលនេះ។

លោក Ronald Koeman
លោក Ronald Koeman

អ្នកចាត់ការទូទៅរបស់ក្លិប Barcelona លោក Koeman បានថ្លែងនៅក្នុងបទសម្ភាសរបស់ Barca TV ថា៖ “យើងដឹងថាយើងអាចជួបគូប្រកួតដែលខ្លាំង នៅក្នុងការចាប់ឆ្នោត ប៉ុន្ដែខ្ញុំគិតថាការលេងរបស់ក្រុមទាំងពីរគឺមានភាពប្រហាក់ប្រហែលគ្នា។ ក្លិប PSG ធ្លាប់ធ្វើឱ្យក្រុមយើងឈឺចាប់ពីមុនរួចមកហើយ ប៉ុន្តែពេលនេះអាចជារឿងមួយដែលពិបាកសម្រាប់ពួកគេ ព្រោះក្រុមយើងរឹងមាំអាចប្រកួតប្រជែងគ្នាបាន។

Lionel Messi និង Neymar Jr
Lionel Messi និង Neymar Jr

PSG ជាក្លិបដែលចំណាយលុយច្រើនក្នុងការប្រជែងពានរង្វាន់ទាំងអស់ រួមទាំងពានរង្វាន់ដ៏ធំរបស់ទ្វីបអ៊ឺរ៉ុប គឺ UEFA Champions League ផងដែរ ហើយកាលពីឆ្នាំមុន ពួកគេបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែមិនអាចលើកពានបានទេ ហើយកម្រិតនេះ ពួកគេបានឆ្លងកាត់ច្រើនលើកច្រើនសារមកហើយ ប៉ុន្ដែក្រុមយើងចង់ឆ្លងទៅឱ្យផុតកម្រិតមួយនេះ នោះគឺកម្រិតនៃការឈ្នះពាន”៕

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T