សូមប្រុងប្រយ័ត្ន! ល្បិចឆបោកតាមទូរស័ព្ទ ឬបណ្ដាញសង្គម

//s9.kh1.co/25/25d2e9e48fc1f84c196f183ec97206e28a5eb4f6.png
យល់ដឹង

 ១៥-ធ្នូ-២០២០ ៨ព្រឹក · ៥ ឆ្នាំមុន

សកម្មភាពឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា​ ពិសេសលេីបណ្តាញទំនាក់ទំនងសង្គម​ ​ជាច្រើនករណី បន្តកើតមានឡើង

ភ្នំពេញ៖ កាលពីថ្មីៗនេះនាយកដ្ឋានព័ត៌មានវិទ្យាបានប្រកាសនៅក្នុងបណ្តាញសង្គមថាមានករណីបោកតាមទូរស័ព្ទឬបណ្ដាញសង្គមមួយចំនួនបានព្យាយាមប្រើប្រាស់នូវមធ្យោបាយក្រោមរូបភាពមួយចំនួនដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- ទទួលកេរ្តិ៍មរតកពីសេដ្ឋីក្រៅប្រទេស 

- ទទួលរង្វាន់ធំពីកម្មវិធីឆ្នោតផ្សេងៗ 

- ទទួលប្រាក់ចំនេញទ្វេពីការវិនិយោគ

- ទទួលបានសិទ្ធិរស់នៅក្រៅប្រទេស 

- ទទួលបានការងារក្រៅប្រទេស 

- ផ្សេងៗ ។

ករណីបន្លំជាចេះភាសាខ្មែរ
ករណីបន្លំជាចេះភាសាខ្មែរ

សកម្មភាពឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា​ ពិសេសលេីបណ្តាញទំនាក់ទំនងសង្គម​ ​ជាច្រើនករណី បន្តកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា។ អំពើឆបោកប្រាក់ប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា (Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះថានឹងឲ្យរបស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់មួយចំនួនដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន ឬសេវាពន្ធ ប៉ុន្តែពុំមានរបស់ ឬប្រាក់បានប្រគល់ជូនជនរងគ្រោះដូចការសន្យានោះឡើយ។

ដើម្បីសម្រេចគម្រោងឆបោក ដំបូងឧក្រិដ្ឋជនបានស្វែងរកលេខទូរស័ព្ទ ឬអុីម៉ែល​របស់ជនរងគ្រោះលើបណ្តាញទំនាក់ទំនងសង្គម គេហទំព័រទិញលក់ ឬគេហទំព័រស្វែងរកការងារជាដើម។ បន្ទាប់មកឧក្រិដ្ឋជនធ្វើការទាក់ទងទៅកាន់ជនរងគ្រោះ ដោយប្រើប្រាស់បច្ចេកទេសឆបោកមួយចំនួនដូចខាងក្រោម (មានច្រើនជាងនេះ)៖

១- ប្រាប់ជនរងគ្រោះថាទទួលបានកេរ្តិ៍មរតកពីសេដ្ឋីក្រៅប្រទេស នូវទឹកប្រាក់រាប់លានដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

២- ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សេងៗ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ  ឬផ្ទេរប្រាក់។

៣- ប្រាប់ជនរងគ្រោះថាខ្លួនមានឧបករណ៍និងក្រដាស់បោះពុម្ពប្រាក់ និងតម្រូវប្រាក់កក់ដើម្បីបញ្ជូនឧបករណ៍ទាំងនោះទៅឲ្យជនរងគ្រោះ។

៤- ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ទទួលបានសិទ្ធិរស់នៅក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។

៥- ប្រាប់ជនរងគ្រោះថាទទួលបានការងារក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។

៦- ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញដែលមានតម្លៃថោកជាងតម្លៃទីផ្សារ និងតម្រូវជនរងគ្រោះទូទាត់ប្រាក់មុនបញ្ជូនទំនិញ។

៧- ប្រាប់ជនរងគ្រោះថាពួកគេបានគ្រប់គ្រងកុំព្យូទ័រ ឬទូរស័ព្ទដៃ និងបានថតសកម្មភាពអាក្រាតកាយជនរងគ្រោះ  និងតម្រូវជនរងគ្រោះបង់ប្រាក់ជាថ្នូរនឹងការលុបរូបភាព ឬវីដេអូទាំងនោះ។

៨- ប្រាប់ជនរងគ្រោះថានឹងទទួលបានប្រាក់ចំនេញទ្វេដង (Money-Flipping) ប្រសិនជនរងគ្រោះបណ្តាក់ទុនជាមួយខ្លួន។

៩-​ បន្លំគណនីបណ្តាញទំនាក់ទំនងសង្គម​ ជាបុរស​ ឬនារីស្អាតៗ​ ប្រេីប្រាស់មនោសញ្ចេតនាឆបោកប្រាក់​ពីជនរងគ្រោះ (Romantic Scam)។

រាល់ឧបាយកលដូចរៀបរាប់ខាងលើ បន្ទាប់ពីទទួលបានប្រាក់ពីជនរងគ្រោះ ឧក្រិដ្ឋជនពុំបានធ្វើតាមការសន្យា ផ្ទុយទៅវិញពួកគេព្យាយាមប្រើប្រាស់ហេតុផលផ្សេងៗ ដើម្បីទទួលបានប្រាក់ជាបន្តបន្ទាប់ពីជនរងគ្រោះ។

នាយកដ្ឋានព័ត៌មានវិទ្យា​សូមក្រេីនរំលឹកបងប្អូន​ មេត្តាពិចារណា កុំឲ្យក្លាយខ្លួនជាជនរងគ្រោះ​ និងធ្វេីសេចក្តីរាយកាណ៍​ ឬដាក់ពាក្យបណ្តឹងដល់អាជ្ញាធរមានសមត្ថកិច្ច​ នៅពេលជួបបទល្មើសខាងលើ៕

https://s9.kh1.co/__image/w=650,h=1156,q=100/de/dec516e7aa36a709493746824ce1d46e1069d9cb.jpg
https://s9.kh1.co/__image/w=606,h=1280,q=100/aa/aa5484175c9e2b86a0dc8469dd5734bfef3d0995.jpg
https://s9.kh1.co/__image/w=606,h=1280,q=100/cc/cc28328c46831ac9da5b65fbcca7cc139e4df35d.jpg
Rith Sovandalin
Dalin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T