ល្បីថា​ «ខ្មោច​កាច​សាហាវ​» ណាស់​​​ នៅ​​ទី​តាំង​​ទាំង​​ ៥​នេះ​ ក្នុង​ប្រទេស​ថៃ​

//s9.kh1.co/0b/0b4bbde7b55bdc59cde3a1eff4b0939389baa5e9.png
សង្គម

 ១៤-ធ្នូ-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ ជាប្រទេសមួយដែលសំបូរទៅដោយរឿងរ៉ាវអបិយជំនឿ មិនខុសពីខ្មែរយើងនោះទេ

ថៃ ជាប្រទេសមួយដែលសំបូរទៅដោយរឿងរ៉ាវអបិយជំនឿ មិនខុសពីខ្មែរយើងនោះទេ។ នៅក្នុងប្រទេសថៃ មានតំបន់ និងកន្លែងជាច្រើន ដែលគេជឿថាមានវិញ្ញាណកាចសាហាវ លងបន្លាចគួរអោយព្រឺព្រួចបំផុត បើទោះបីជា​បច្ចុបន្បន្ន​នេះ​វិទ្យាសាស្រ្ដមានភាពលឿនខ្លាំងយ៉ាងណាក៏ដោយ ក៏នៅតែមានមនុស្សនៅតែជឿទៅ​លើរឿងរ៉ាវខ្មោច​លងនេះ​ផង​ដែរ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ គឺជាទីកន្លែងទាំង ៥ ដែលគេជឿថា មានខ្មោចលងសាហាវបំផុត៖

1. ផ្ទះនារីស្លៀកឈុតស លងសាហាវបំផុត

កាលពីឆ្នាំ 2015 មានក្មេងៗដែលមានវ័យជំទង់ 7​នាក់ បានមករស់នៅទីក្រុងបាងកក ដែលមានទីតាំង​ស្ថិតនៅ​សង្កាត់ថាវីវ័តថានា។ ដោយសារតែពួកគេទទួលឥទ្ធិពលពីសុរា បានធ្វើឲ្យក្មេងៗទាំង៧ នាក់នេះ ហ៊ានចូលទៅក្នុងផ្ទះ​មួយនោះដែលគេនិយាយតៗគ្នាថា ផ្ទះនេះមានវិញ្ញាណចងអាឃាត និងលងសាហាវបំផុត ។ បន្ទាប់ពីនោះមក ក្នុងរយ:ពេល 3ខែក្រោយមក ក៏មានដំណឹងថាពួកគេបាត់បង់ជីវិតដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៏ ដោយអ្នក​ដែលនៅក្នុងហេតុការណ៏នោះបាននិយាយថា គេបានឃើញនារីម្នាក់ស្លៀកឈុតសជិះជាមួយពួកគេទៀតផង។

បន្ទាប់ពីមានហេតុការណ៏ដ៏គួរឲ្យរន្ធត់នេះរួចមក នៅរយ:ពេល 2 ទៅ3 ខែក្រោយមក ក្មេងប្រុស 2 នាក់​ទៀត​ក្នុង​ចំណោម​ពួកគេ ក៏បានស្លាប់ដោយសារតែអគ្គីភ័យឆេះផ្ទះ។ ពេលនោះម្ចាស់ផ្ទះដែលនៅផ្ទះទល់មុខក៏បាន​និយាយថា​ គេបានឃើញនារីស្លៀកឈុតសចូលក្នុងផ្ទះនេះ មុនពេលដែលអគ្គីភ័យឆាបឆេះឡើង។ មានតែក្មេង 2 នាក់ប៉ុណ្ណោះ​ដែលនៅ​រស់ដល់សព្ទថ្ងៃ ។

ផ្ទះនារីស្លៀកឈុតស
ផ្ទះនារីស្លៀកឈុតស

2. អគារ​​ Thai Zhong 32 ជាន់

អគារមួយនេះត្រូវបានគេបោះបង់ចោល អស់រយ:ពេល 20ឆ្នាំ មកហើយ សាកសពចំនួន 5 នាក់ត្រូវបានគេប្រទះ​ឃើញ​ក្នុងអគារនេះ ដោយសាកសព 3 នាក់ បានលោតសម្លាប់ខ្លួនពីលើអគារ សាកសពត្រូវបានរកឃើញបាក់ដៃ បាក់ជើង និងឆ្អឹងដោយត្រូវគេវាយឲ្យស្លាប់។ និងមួយទៀត គឺចងកសម្លាប់ខ្លួនដោយបន្សល់នៅសារ​មួយដល់គូស្នេហ៍​ថា «ព្យាយាមចងចាំនូវអ្វីល្អៗ សុំទោសប្រសិនបើវាមិនទាន់គ្រប់គ្រាន់»។​ អ្នកដែលជិះឆ្លងកាត់ទីនោះបាននិយាយថាពួកគេ​តែងតែឃើញមានស្រមោលខ្មៅរបស់មនុស្សលោតពីលើអគារ ម្ដងហើយម្ដងទៀត ។

អគារ​​ Thai Zhong
អគារ​​ Thai Zhong

3. ផ្ទះនារីរកសុីផ្លូវភេទ

ផ្ទះមួយនេះ ត្រូវបានគេបោះបង់ចោលអស់រយ:ពេល 40 ឆ្នាំមកហើយ នៅទីនេះមាននារីជាច្រើន​បានចាញ់​បោក​គេ​តាមរយ:​ការសន្យាថា​ នឹងរកការងារឲ្យធ្វើ ប៉ុន្ដែត្រូវបាននាំយកមកលក់ និងបង្ខំឲ្យបម្រើភ្ញៀវទាំងមិនទាន់គ្រប់អាយុ​ផង។

ពួកគេបានធ្វើទារុណកម្មទាំងផ្លូវកាយ និងផ្លូវចិត្ត ទាំងខ្លួនមានជំងឺរហូតដល់ស្លាប់ទៀតផង ហើយទីនោះ​ក៏ត្រូវបាន​គេហៅ​ថា (ផ្នូរស្រីពេស្យាចារ)។​ មកទល់និងពេលនេះ ផ្ទះមួយនេះនៅតែជាកន្លែងដែលគេមិនហ៊ានក្បែរឡើយ។

ផ្ទះនារីរកសុីផ្លូវភេទ
ផ្ទះនារីរកសុីផ្លូវភេទ

4. ទីលានដាក់សាកសពរថយន្ដ

នៅទីនេះតែងតែមានរឿងរ៉ាវចម្លែកៗបានកើតឡើងជាញឹកញាប់ អ្នកដែលបានជិះឆ្លង​កាត់ទីនេះ​បាន​ឃើញ​មនុស្សឆ្លងកាត់ថ្នល់ ប៉ុន្ដែពេលគាត់ចុះមើលក៏មិនមានឃើញអ្វីឡើយ ។ អ្នកជិតខាងដែលរស់នៅក្បែរនោះ​បានឮសម្លេងច្រៀង រាំ ជល់កែវ ព្រមទាំងសម្លេងគោះស្គរ ជាច្រើនដងក៏បានទៅប្តឹង​ប៉ូលីស ប៉ុន្ដែពេលដែល​ទៅ​ដល់ស្រាប់មិនមានឃើញនរណាម្នាក់នៅទីនោះឡើយ ក្រៅពីសាកសពរថយន្ដចាស់ៗដែលគេយកមកចោល ដែលគេជឿថា ពិតជាមានព្រលឹង ឬ វិញ្ញាណកាចសាហាវ និងគ្មានអ្នកណាមកក្បែរទីនេះឡើយ។

ទីលានដាក់សាកសពរថយន្ដ
ទីលានដាក់សាកសពរថយន្ដ

5. អគារខ្មោច Sathorn Unique ក្រុងបាងកក

ជឿជាក់ថាអ្នកដែលធ្លាប់ទស្សនាខ្សែភាពយន្តរឿង The Promise ឬ មិត្តជាទីនឹករលឹក មុខជាបានស្គាល់​ច្បាស់​នូវអគារចំណាស់មួយនេះ ដែលជាអគារមួយត្រូវបានគេបោះបង់ចោល ដោយសារតែជួបវិបត្តិសេដ្ឋកិច្ចឆ្នាំ​ ១៩៩៧។ មកទល់ពេលបច្ចុប្បន្ននេះ អគារនេះនៅតែត្រូវបានចាត់ទុកថាជាអគារខ្មោចដ៏គួរឲ្យខ្លាច​មួយដែល​ទីតាំងស្ថិត​នៅចំ​កណ្តាល​ក្រុងបាងកក ព្រោះតែមានរឿងរ៉ាវចម្លែកៗជាច្រើនបានកើតឡើង ហើយពុំទាន់មាននរណាម្នាក់​ហ៊ានប៉ះ​ពាល់ ឬធ្វើការកែច្នៃទម្រង់អគារនេះឡើយ ដោយទុកវាចោលនៅឯកឯងកណ្តាលទីក្រុង៕

អគារខ្មោច Sathorn Unique 
អគារខ្មោច Sathorn Unique 
KuyChandara
Dara (C)

អត្ថបទទាក់ទង

//s9.kh1.co/c4/c409f63863894b1ed5da6bb95208cfff99ea0da5.png

ស្មាត ប្រកាសការផ្លាស់ប្តូរថ្នាក់ដឹកនាំពីខែកញ្ញានេះតទៅ៖ លោក Ziad Shatara ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Robi Axiata នៅបង់ក្លាដែស ខណៈដែលលោក Ritesh Kumar Singh នឹងចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា

 ២៤-មិថុនា-២០២៥ 
 ១០ព្រឹក · ៣៤ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T