គ្រាន់តែសរុបថវិកាតារាស្រុកខ្មែរបរិច្ចាគជូនរដ្ឋទិញវ៉ាក់សាំងកូវីដ ១៩ ប្រមាណជាង ៤ ម៉ឺនដុល្លារ - Khmerload

គ្រាន់តែសរុបថវិកាតារាស្រុកខ្មែរបរិច្ចាគជូនរដ្ឋទិញវ៉ាក់សាំងកូវីដ ១៩ ប្រមាណជាង ៤ ម៉ឺនដុល្លារ

https://s9.kh1.co/fc/fcdbac79e8402085d8dd7d66290bdd78b9a22d27.jpg
តារា & កម្សាន្ដ
 12-Dec-2020 9pm · a year ago

គ្រាន់តែសរុបថវិកាតារាស្រុកខ្មែរបរិច្ចាគជូនរដ្ឋទិញវ៉ាក់សាំងកូវីដ ១៩ ប្រមាណជាង ៤ មុឺនដុល្លារ

ភ្នំពេញ៖ សិល្បករ សិល្បការិនីកម្ពុជាបានពួតដៃគ្នាយ៉ាងសកម្មក្នុងការបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំងកូវីដ ១៩។ បើយើងតាមការផ្សព្វផ្សាយលើគេហទំព័រហ្វេសបុករបស់លោក ហេង ឡុង កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០ នេះ ថវិកាមូលនិធិសិល្បករសម្រាប់ទិញវ៉ាក់សាំងកូវីដ ១៩ មានចំនួនសរុប ៤៩,១៨៩.៩៩ ដុល្លារ។

យ៉ាងណាមិញ លោក ហេង ឡុង ជាប្រធានសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏បានភ្ជាប់សារមួយបន្ថែមថា៖ «នេះមិនមែនលើកទី១ទេ! ខ្ញុំពិតជាសូមគោរពនូវមហាទឹកចិត្តរបស់បងប្អូនសិល្បករសិល្បការិនី និងឆន្ទៈស្រលាញ់ជាតិ បេះពីមាត់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវី១៩ ចែកជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=244,q=100/49/49c6204cd629f789b26ce5c3145154087e84ea14.jpeg
ប្រភព៖ គេហទំព័រហ្វេសបុករបស់លោក ហេង ឡុង

ជាមួយគ្នាដែរ លោកក៏បានជូនពរបងប្អូន និងសប្បុរសជនទាំងអស់ជួបតែសុខភាពល្អ និងកាន់តែរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមជាតិយើង។

យើងសង្កេតផងដែរ មានកំពូលតារាល្បីៗ ជាច្រើនបានបរិច្ចាកថវិកាជូនរដ្ឋាភិបាលសម្រាប់ទិញវ៉ាសាំងកូវីដ ១៩ មានដូចជា ​ លោក ព្រាប សុវត្ថិ ​ចំនួន​១០​លាន​រៀល, លោក ឆាយ វីរៈយុទ្ធ ​ចំនួន​៥​លាន​រៀល, ​លោក ខេម ​ចំនួន​១០​លាន​រៀល, លោក ខេមរៈ សិរីមន្ដ ចំនួន៤លានរៀល, លោក នី រតនា ​ចំនួន​៤​លាន, ​កញ្ញា តន់ ចន្ទ​សីម៉ា ​ចំនួន​១០​លាន​រៀល និងរួមសិល្បករ សិល្បការិនីជាច្រើនទៀតផងដែរ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា៕

សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=650,q=100/0c/0c122b8dec8662764d6b6ba3fdf807fa0280f433.jpg
លោក ព្រាប សុវត្ថិ 
https://s9.kh1.co/__image/w=638,h=960,q=100/a9/a9cd5bd6f73e810b061b8b58bb507727eca313fa.jpg
កញ្ញា តន់ ចន្ទ​សីម៉ា
https://s9.kh1.co/__image/w=650,h=650,q=100/4e/4e6344154d7427023d5e1e326be8f932fa93a072.jpg
លោក ឆាយ វីរៈយុទ្ធ
ព្រាប សុវត្ថិខេមរៈ​ សិរីមន្តខេមនី រតនាឆាយ វីរៈយុទ្ធតន់ ច័ន្ទសីម៉ា
Nou Virak
Virak (C)

អត្ថបទទាក់ទង