៣២ក្រុមចុងក្រោយពានរង្វាន់ UEL ដែលត្រូវឡើងទៅវគ្គជម្រុះ Play-off និងកាលបរិច្ឆេទចាប់ឆ្នោត

//s9.kh1.co/5d/5df07fa97e6666a7f1a0683c86fd9374d8ab5a9f.jpg
កីទ្បា

 ១១-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ការប្រកួតពានរង្វាន់បាល់ទាត់ដ៏ធំលំដាប់ទី២របស់អឺរ៉ុប UEFA Europa League (UEL) វគ្គចែកពូលសប្តាហ៍ចុងក្រោយបានបញ្ចប់ជាស្ថាពរកាលពីយប់មិញ និងបានរកឃើញ២៤ក្រុមចុងក្រោយ រួមទាំង៨ក្រុមទៀតជាក្រុមចំណាត់ថ្នាក់លេខ៣ពានរង្វាន់​ UCL ដែលនឹងត្រូវចាប់ឆ្នោតប្រកួតវគ្គជម្រុះ Play-off ។

ការប្រកួតពានរង្វាន់បាល់ទាត់ដ៏ធំលំដាប់ទី២របស់អឺរ៉ុប UEFA Europa League (UEL) វគ្គចែកពូលសប្តាហ៍ចុងក្រោយបានបញ្ចប់ជាស្ថាពរកាលពីយប់មិញ និងបានរកឃើញ២៤ក្រុមចុងក្រោយ រួមទាំង៨ក្រុមទៀតជាក្រុមចំណាត់ថ្នាក់លេខ៣ពានរង្វាន់​ UCL ដែលនឹងត្រូវចាប់ឆ្នោតប្រកួតវគ្គជម្រុះ Play-off ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះគឺជាក្រុម (ចំណាត់ថ្នាក់ទី១+២) មកពីវគ្គចែកពូលពានរង្វាន់ Europa League ដែលត្រូវឡើងទៅវគ្គជម្រុះ Play-off តាមពូលនីមួយៗ (ពូល A-L) ៖

ពូល A (Group A) ៖  Roma / Young Boys

ពូល B (Group B) ៖  Arsenal / Molde

ពូល C (Group C) ៖ Leverkusen / Slavia Praha 

ពូល D (Group D) ៖ Rangers / Benfica

ពូល E (Group E) ៖ PSV / Granada

ពូល F (Group F) ៖ Napoli / Real Sociedad

ពូល G (Group G) ៖ Leicester / Braga

ពូល H (Group H) ៖ AC Milan / Lille

ពូល I (Group I) ៖ Villarreal / M.T-Aviv

ពូល J (Group J) ៖ Tottenham / Antwerp

ពូល K (Group K) ៖ Dinamo Zagreb / Wolfsberg

ពូល L (Group L) ៖ Heoffenhem / Crvena zvezda

ខាងក្រោមនេះគឺជាក្រុម (ចំណាត់ថ្នាក់ទី៣) មកពីវគ្គចែកពូលពានរង្វាន់ Champions League ដែលត្រូវធ្លាក់មកលេងនៅវគ្គជម្រុះ Play-off ពានរង្វាន់ Europa League​ ៖ RB Salzburg, Shaktar Donetsk, Olympiacos, Ajax, Krasnodar, Club Brugge, Dynamo Kyiv និង Manchester United

https://s9.kh1.co/__image/w=590,h=350,q=100/be/beed789202b983af2f0110daac4e311f194b63e8.jpg

គួរជម្រាបដែរថា ការចាប់ឆ្នោតវគ្គជម្រុះ Play-off ពានរង្វាន់ UEFA Europa League នេះនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ ទី ១៤ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ៧:០០ ល្ងាច នៅទីស្នាក់ការកណ្ដាលរបស់ UEFA នៅទីក្រុង Nyon ប្រទេសស្វីស៕

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T