ពេលមានផ្ទៃពោះ មិនមែនចេះតែញ៉ាំ តាមនឹកឃើញទេ អាហារទាំងនេះ ជួយអ្នកបានច្រើន

//s9.kh1.co/6c/6c62fd7c967df0cfccc37f5fc65de6f70ad1aa86.jpg
នារី

 ០៧-ធ្នូ-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

អ្នកម្តាយគ្រប់រូបគួរតែដឹងអំពីរឿងទាំង៧យ៉ាងក្នុងការទទួលទានអាហារផ្សេងៗអំឡុងពេលដែលមានផ្ទៃពោះ ព្រោះវាជារឿងសំខាន់ចំពោះទារកដែលនៅក្នុងផ្ទៃ....

សម្រស់&សុខភាព៖ សុខភាពរបស់មនុស្សម្នាក់ៗ ​ពិតជាសំខាន់ខ្លាំងណាស់ អញ្ជឹងហើយយើងត្រូវតែខ្វាយខ្វល់ពីវា​ មិនថាយើងរវល់យ៉ាងណានោះទេ​ យើងត្រូវតែឆ្លៀតពេលដើម្បីដឹងពីសុខភាពខ្លួនឯង។ នៅពេលដែលយើងមានបញ្ហាសុខភាព យើងនឹងមិនបានធ្វើអ្វីទាំងអស់ សូម្បីតែការទទួលទានអាហារឱ្យបានឆ្ងាញ់។ អ្វីដែលសំខាន់ជាងគេនោះគឺសុខភាពរបស់ស្ត្រីដែលកំពុងដែលមានផ្ទៃពោះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ស្ត្រីដែលមានផ្ទៃពោះ ពួកគេច្បាស់ណាស់ថានឹងថែរក្សាសុខភាពខ្លួនឯង​ ប៉ុន្តែនៅតែមានរឿងខ្លះដែលពួកគេមិនទាន់បានដឹងច្បាស់ ដូចជាចំពោះការបរិភោគជាដើម។​ ការបរិភោគវាពិតជាសំខាន់ណាស់ចំពោះស្ត្រីមានផ្ទៃពោះ ព្រោះតែអាហារដែលអ្នកម្តាយគ្រប់រូបបានបរិភោគ វាក៏ជះឥទ្ធិពលទៅលើទារកក្នុងពោះផងដែរ។ អញ្ជឹងហើយអ្នកម្តាយគ្រប់រូបគួរតែដឹងឱ្យច្បាស់ អំពីអាហារណាដែលបរិភោគទៅ អាចមានសុខភាពល្អទាំងម្តាយនិងទាំងទារកក្នុងផ្ទៃ។

រូបតំណាង
រូបតំណាង

ទាំងនេះគឺជាគន្លឹះទាំង៧យ៉ាងក្នុងការបរិភោគអាហារ​ ដើម្បីទទួលបានសុខភាពល្អអំឡុងពេលមានផ្ទៃពោះ៖

១.​​ កុំរំលងអាហារពេលព្រឹក

សូមអ្នកម្តាយគ្រប់រូបព្យាយាមញុំាអាហារដែលឆ្អិនស្រាប់ ឬចម្អិនជាមួយធញ្ញជាតិនិងផ្លែឈើ។​ ធញ្ញជាតិដែលមានជាតិខ្លាញ់វាក៏បានបន្ថែមសារធាតុចិញ្ចឹមដូចជាកាល់ស្យូមផងដែរ។

ប្រសិនបើអ្នកកំពុងមានអារម្មណ៍មិនស្រួលខ្លួន សូមចាប់ផ្តើមទទួលទាននំបុ័ងស្រូវសាលី ហើយត្រូវទទួលទានអាហារពេលព្រឹកឱ្យបានច្រើនៗ ជារៀងរាល់ព្រឹក។

២.ញុំាអាហារដែលមានជាតិFiber

អ្នកម្តាយគ្រប់រូបត្រូវចេះ ជ្រើសរើសបន្លែនិងផ្លែឈើណាដែលល្អចំពោះសុខភាពដែលក្នុងនោះមានដូចជា ការ៉ុត បន្លែបៃតង ចេក ​និងផ្លែមៀន។

ត្រូវបរិភោគសណ្តែក និងធញ្ញជាតិឱ្យបានច្រើន​ ឬមួយសាកល្បងបរិភោគអង្ករសំរូប​ និងអាហារដែលធ្វើមកពីស្រូវសាលី។

៣. ជ្រើសរើសអាហារសម្រន់ណា ដែលមានផលល្អដល់សុខភាព

អ្នកម្តាយគ្រប់រូបគួរតែទទួលទានទឹកដោះគោជូរដែលគ្មានជាតិខ្លាញ់​ ឬបរិភោគជាមួយផ្លែឈើ។

បរិភោគនំក្រែកឃឺជាមួយឈីសដែលមានគ្រាប់ធញ្ញជាតិ ព្រោះវាគ្មានជាតិខ្លាញ់ឬមានជាតិខ្លាញ់ទាប។

៤.លេបថ្នាំវិតាមីនដែលមានជាតិដែកនិងអាស៊ីត Folic ឱ្យបានជារៀងរាល់ថ្ងៃ

ជាតិដែកវាបានជួយរក្សាឈាមរបស់អ្នកឱ្យមាន សុខភាពល្អ ។ អាស៊ីតFolic ក៏ជួយការពារពិការភាពពីកំណើតផងដែរ។

៥.​បិរភោគត្រីឬសំបកខ្យងឱ្យបានច្រើន (ជាមធ្យម២ដងក្នុង១សប្តាហ៍)

អ្នកម្តាយគ្រប់រូបត្រូវជៀសវាង ការបិរភោគត្រីនិងសំបកខ្យងដែលមានបរិមាណបារតខ្ពស់។

កុំបរិភោគត្រីឆ្លាម swordfish king mackerel  ឬ​ tilefish។

ប្រសិនជាអ្នកបរិភោគត្រីធូណា ចូរអ្នកជ្រើសរើសត្រីធូណាកំប៉ុង​ តែចំពោះត្រីធូណា(ពណ៍ស) គឺមានបារតខ្ពស់។

៦. ជៀសវាងឱ្យឆ្ងាយពីការបិរភោគអាហារដែលមានឈីសទន់និងសាច់ នៅពេលថ្ងៃត្រង់

ប្រហែលជាមានអាហារខ្លះ មានផ្ទុកនូវបាក់តេរី ដែលវាអាចជះឥតទ្ធិពលអាក្រក់ទៅដល់ទារក ដូច្នេះអ្នកកុំបរិភោគអាហារទាំងនោះឱ្យសោះ។​ អាហារទាំងនោះមានដូចជា៖ ឈីសទន់, សាច់ និងសាច់ត្រីដែលឆៅឬអាំង(ដូចជាsushi), អាហារថ្ងៃត្រង់ដូចជានំសាំងវិចជាមួយ hot dogs លុះត្រាដែលដាក់ចំហុយវាឱ្យបានក្តៅល្អសិនទើបអាចបរិភោគបាន។

៧. ត្រូវមានដែនកំណត់ ក្នុងការទទួលទានជាតិកាហ្វេអ៊ីននិងជៀសវាងពីជាតិអាល់កុល

ទទួលទានកាហ្វេឬតែ​ ដែលគ្មានផ្ទុកជាតិគីមី។

ទទួលទានទឹកជំនួសឱ្យសូដាវិញ។

កុំទទួលទានជាតិអាល់កុល ព្រោះវាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃបាន។

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T