តាមការសង្កេតឃើញថាបច្ចុប្បន្នមានផលិតផលជាច្រើននៅលើទីផ្សារដែលផ្សព្វផ្សាយពីគុណភាពខ្ពស់ ប៉ុន្ដែជាក់ស្ដែង ទោះបីយ៉ាងណាសក់ជ្រុះនៅតែជាបញ្ហាចោទដដែលសម្រាប់បងប្អូនស្រ្ដី។ ពេលនេះ យើងខ្ញុំសូមណែនាំវិធីមួយតាមបែបធម្មជាតិ ដែលងាយស្រួលរកនៅតាមរបងផ្ទះ និងចំណាយតិច។ មុននឹងសរសេរអត្ថបទនេះ យើងក៏ធ្វើការពិសោធន៍ផ្ទាល់ ហើយក៏ទទួលបានផលល្អ ទើបលើកយកមកឡើង ដើម្បីចែករំលែក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំរួមមាន ប្រទាលកន្ទុយក្រពើ ក្រូចឆ្មា និងប្រេងដូង (ប្រេងដូងអាចរកទិញនៅផ្សារទំនើប ម ឬអាចចំរាញ់ដោយខ្លួនឯង)។
ជំហានទី១
យកប្រទាលកន្ទុយក្រពើមកកោសឱ្យទៅជាទឹកឱ្យបានពីរស្លាបព្រាបាយ ចិតក្រូចឆ្មាច្របាច់យកទឹកឱ្យបានពីរស្លាបព្រាបាយ និងប្រេងដូងមួយស្លាបព្រាបបាយ។ បន្ទាប់ពីរៀបចំគ្រឿងផ្សំរួចរាល់ យើងត្រូវយកមកដាក់កូនចានលាយចូលគ្នាឱ្យសព្វល្អ។
ជំហានទី២
យកល្បាយដែលលាយហើយនោះ មកលាបលើសក់ និងស្បែកក្បាលឱ្យសព្វដោយធ្វើការម៉ាស្សារយៈពេលពីរនាទី។ ទុកប្រហែលមួយម៉ោង បន្ទាប់មកធ្វើការលាងចេញដោយសាប៊ូសក់ធម្មតា។ ពេលកក់សក់រួច យើងនឹងមានអារម្មណ៍ស្រស់ថ្លា ហើយសក់ថែមទាំងរលោងជាងមុន សក់ក៏ត្រង់ជាងមុន។ ទទួលលទ្ធផលចាប់ពីរសប្ដាហ៍ឡើងទៅ។
សូមបញ្ជាក់ថា៖ ចូរធ្វើបែបនេះពីរដងក្នុងមួយសប្ដាហ៍៕


