កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ BLACKPINK បានបង្ហោះវីដេអូ Trailer មួយទាក់ទងនឹង ការប្រគុំតន្រី្តតាមប្រព័ន្ធ Online។ សូមបញ្ជាក់ផងដែរថា កម្មវិធីប្រគុំតន្ដ្រី BLACKPINK Livestream Concert: The Show នឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ វេលាម៉ោង ២ រសៀល (ម៉ោងនៅកូរ៉េ)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BLACKPINK នឹងចាប់ដៃគូរជាមួយ YouTube Music ដើម្បីនាំការប្រគុំតន្រ្តី ទៅកាន់អ្នកគាំទ្រទូទាំងពិភពលោក។ ដើម្បីទស្សនាការផ្សាយផ្ទាល់ អ្នកគាំទ្រគ្រាន់តែចុះឈ្មោះ ចូលជាសមាជិក តាមរយៈ Channel YouTube ផ្លូវការរបស់ BLACKPINK។
ចំណែកឯតម្លៃសំបុត្រគឺ ៣៦,០០០ វ៉ុន (ប្រហែលជា ៣៣ ដុល្លារ) សម្រាប់សំបុត្រធម្មតា និង ៤៨.០០០ វ៉ុន (ប្រហែលជា ៤៤ ដុល្លារ) សម្រាប់ការបូកបញ្ជូលទាំងសំបុត្រ នឹងមានបន្ថែមមាតិកា ជាវីដេអូក្រោយឆាក សម្រាប់អ្នកទិញផងដែរ។
ខាងក្រោមនេះ ជាមតិមួយចំនួនរបស់ អ្នកនិយមលេងអ៊ីនធើណែត ៖

អស្ចារ្យមែន! ការប្រគុំតន្ត្រីនេះ តម្លៃពិតជាថោកណាស់។ មែនហើយ ការប្រគុំតន្រ្តីតាមអ៉ីនធើណែត សាកសមនឹងតម្លៃណាស់! ពួកគេស្អាតណាស់ (BLACKPINK ) ខ្ញុំពិតជារំភើបណាស់ចំពោះការប្រគុំតន្ត្រីនេះ! ខ្ញុំមកពី Fandom ផ្សេង ប៉ុន្តែ YG ប្រាកដជាមើលថែសិល្បកររបស់ពួកគេបានយ៉ាងល្អ! នេះគឺជាការប្រគុំតន្រ្តីរបស់ YG ដំបូងបង្អស់ ដែលបានធ្វើឡើងលើអ៉ីនធើណែត ប៉ុន្តែពួកគេកំពុងធ្វើវាតាម YouTube! នេះពិតជាអស្ចារ្យណាស់! ខ្ញុំពិតជារីករាយណាស់ចំពោះតម្លៃនេះ! វាពិតជាមានតម្លៃសមរម្យណាស់! ខ្ញុំស្រលាញ់តម្លៃនៃការប្រគុំតន្រ្តីតាមអ៉ីនធើណែតរបស់ BLACKPINK!
