ប្រទេសអង់គ្លេសហាមឃាត់ការដំឡើងឧបករណ៍ Huawei 5G ថ្មី ចាប់ពីខែកញ្ញាឆ្នាំ ២០២១

//s9.kh1.co/2f/2fbca4864c52963bfb732cb3028e96e1d3f60480.png
បច្ចេកវិទ្យា

 ៣០-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

សេចក្តីប្រកាសកាលនៅថ្ងៃច័ន្ទ ធ្វើឡើងមុនពេលជជែកដេញដោលអំពីច្បាប់ទូរគមនាគមន៍ថ្មីនៅក្នុងសភា​ និងកំណត់ពេលវេលាដកឧបករណ៍ចេញ

អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសបាននិយាយនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនទូរគមនាគមន៍អង់គ្លេសមិនត្រូវដំឡើងឧបករណ៍ថ្មីរបស់ក្រុមហ៊ុន Huawei 5G ទេ បន្ទាប់ពីខែកញ្ញាឆ្នាំ ២០២១ តទៅ ដែលនេះគីជាផែនការដកឧបករណ៍របស់ក្រុមហ៊ុនចិន ចេញពីបណ្តាញទូរស័ព្ទល្បឿនលឿន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសអង់គ្លេសបានបញ្ជាឱ្យដកឧបករណ៍ Huawei ទាំងអស់ចេញពីបណ្តាញ 5G របស់ខ្លួនឱ្យអស់នៅចុងឆ្នាំ ២០២៧  ដោយអនុលោមតាមសម្ព័ន្ធមិត្ត រួមមានសហរដ្ឋអាមេរិកដែលនិយាយថាក្រុមហ៊ុននេះបង្កហានិភ័យផ្នែកសុវត្ថិភាព។

ប្រទេសចិនបានធ្វើការរិះគន់ចំពោះការសម្រេចចិត្តនេះ ខណៈពេលដែលក្រុមហ៊ុន Huawei បាននិយាយកាលពីសប្តាហ៍មុនថាខ្លួនមានការខកចិត្ត ដែលប្រទេសអង់គ្លេសកំពុងព្យាយាមដក Huawei មិនឱ្យចូលរួមក្នុងបច្ចេកវិទ្យា 5G បន្ទាប់ពីមានការចេញច្បាប់ថ្មីដែលចែងថាក្រុមហ៊ុននឹងត្រូវពិន័យ ១០០,០០០ ផោន (១៣៣,១៤០ ដុល្លារ) ប្រសិនបើពួកគេរំលោភបម្រាមនេះ។

Huawei  logo
Huawei  logo

រដ្ឋមន្រ្តីបច្ចេកវិទ្យាឌីជីថល លោក Oliver Dowden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំសម្រេចចិត្តច្បាស់ណាស់ ទៅលើការដកអ្នកផ្គត់ផ្គង់ដែលអាចបង្កហានិភ័យខ្ពស់ ចេញពីបណ្តាញ 5G របស់យើង។» លោកក៏បន្ថែមថា៖ «ការធ្វើបែបនេះគីដើម្បីកំណត់ និងហាមឃាត់ឧបករណ៍ទូរគមនាគមន៍ណា ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់យើង»៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T