ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងស្រី អ្នកនាង សួស វីហ្សា រួមនិងស្វាមី បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែម ជាមួយនៅលើ បណ្តាញសង្គមហ្វេសប៊ុក ឲ្យហ្វេនៗជាច្រើនច្រណែន ជាមួយភាពផ្អែមល្ហែមរបស់ប្ដីប្រពន្ធមួយគូនេះ គ្រប់គ្នា ជាមួយចំណងជើងថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយប់មិញសប្បាយលក្ខណៈគ្រួសារ អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ពាក្យជូនពរល្អៗក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍មួយឆ្នាំរបស់ខ្ញុំជាពិសេសអរគុណប្តីសម្លាញ់សម្រាប់ ការដូរ ប្រពន្ធពិតជារំភេីបណាស់ I love you my lovely husband។
យោងតាមរូបភាពនោះ តារាចម្រៀងស្រីរូបនេះ ទទួលបាន បាច់ផ្កាកុលាបយ៉ាងធំ ពីលោក ថមមី ជាពិសេសនោះ ថែមទាំងទទួល ទូរស័ព្ទសេរ៊ីថ្មីជាកាដូផងដែរ មិនថែមទាំងប៉ុណ្ណោះ បានរៀបចំនំខេក ដែលបានដេគ័រ ដាក់រូបថតអនុស្សាវរិ៍យរបស់អ្នកទាំងពីរថែមទៀតផង។
យា៉ងណាមិញ គូស្វាមី និងភរិយាសិល្បៈមួយគូនេះ បានអបអរថ្ងៃពិសេសនេះយ៉ាងសាមញ្ញបំផុត សម្រាប់ថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ខួបមួយឆ្នាំ ដែលពួកគេទាំងពីរបានរៀបចំពិធីសមល្មម ជាលក្ខណៈក្រុមគ្រួសារ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរ ក៏ទទួលបានការអបអរសាទរជាច្រើនពីមិត្តភក្តិ បងប្អូនញាត្តិមិត្តផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖







