បន្ទាប់ពីចូលប្រលងកម្មវិធី I Am a Singer មិនបានប៉ុន្មានផង! ស្រាប់តែពេលនេះ តាក់ម៉ា បានប្រកាសថានឹង….

//s9.kh1.co/98/98244a7f896d1ff648749ddb4315c23b388ef4f1.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីចូលប្រលងកម្មវិធី I Am a Singer មិនបានប៉ុន្មានផង! ពេលនេះ តាក់ម៉ា បានប្រកាសថានឹង……

ភ្នំពេញ៖ កាលពីថ្មីៗនេះមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលេចមុខអតីតតារាចម្រៀងប្រចាំផលិតផលអឹម កញ្ញា តាក់ម៉ា បានចូលរួមប្រកួតប្រជែងចម្រៀងនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយ I AM A Singer Cambodia ដែលបានចាក់ផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អំឡុងពេលប្រកួតកម្មវិធីនេះ តាក់ម៉ា បានជ្រើសរើសយកទាំងបទភ្លេងសម័យ បទពីដើម ព្រមទាំងមានស្ទើរគ្រប់ចង្វាក់ភ្លេងតែម្តង។ នៅក្នុងកម្មវិធីនោះផងដែរ តាក់ម៉ា ពិតជាទទួលបានការកោតសរសើរយ៉ាងខ្លាំង ទោះបីជានាងបានបាត់មុខយ៉ាងយូរពីវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែសម្លេងព្រមទាំងទឹកដមនៅតែពិរោះរណ្តំអង្រួនអារម្មណ៍មិននឿយណាយ ថែមទាំងទទួលបានការគាំទ្រ និងសម្លេងសារបោះឆ្នោតពីសំណាក់ទស្សនិកជនគ្រប់ទិសទីយ៉ាងច្រើនលើសលប់ស្ទើរតែរាល់សប្តាហ៍។

យ៉ាងណាមិញ ទោះបីជាតារាចម្រៀងរូបនេះ មិនបានលើកពាន និងទទួលជ័យលាភីក្តី ប៉ុន្តែនាងក៏ធ្លាប់បង្ហោះសារបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តលើសពីការំពឹងទុក បន្ទាប់ពីចូលរួមប្រកួតក្នុងកម្មវិធី I Am a Singer Cambodia ព្រោះថានៅតែមានទស្សនិកជនជាច្រើនបន្តការគាំទ្រ ចងចាំរូបនាង ព្រមទាំងលើកទឹកចិត្តដល់រូបនាង ហើយនាងក៏បានសន្យាថានឹងមានអ្វីថ្មីប្លែកសម្រាប់អ្នកគាំទ្រក្នុងពេលឆាប់ៗនេះ។   

ជាក់ស្តែងមុននេះបន្តិចនៅលើគណនី Instagram របស់តារាចម្រៀងរូបនេះបានបង្ហោះថា គ្រោងនឹងចេញនូវ​បទ ចម្រៀងថ្មីសម្រាប់ជាចំណីអារម្មណ៍ដល់មិត្តអ្នកគាំទ្ររបស់នាង ដែលបទចម្រៀងនោះមានចំណងជើងថា «មិនអាចបង្ខំខ្លួនឯងឲ្យស្រលាញ់បង»។ គួរបញ្ជាក់ផងដែរថា សម្រាប់មួយបទនេះគឺជាស្នាដៃនិពន្ធទំនុកច្រៀងដោយកញ្ញា តាក់ម៉ា ផ្ទាល់តែម្តង។ ដូច្នេះកុំភ្លេចរង់ចាំគាំទ្រនូវបទចម្រៀងរបស់ តាក់ម៉ា ទាំងអស់គ្នា៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖

តាក់ម៉ា
តាក់ម៉ា
តាក់ម៉ា
តាក់ម៉ា
តាក់ម៉ា
តាក់ម៉ា
តាក់ម៉ា
តាក់ម៉ា
បទចម្រៀងថ្មីរបស់ តាក់ម៉ា ត្រៀមនឹងចេញក្នុងពេលឆាប់ៗនេះ
បទចម្រៀងថ្មីរបស់ តាក់ម៉ា ត្រៀមនឹងចេញក្នុងពេលឆាប់ៗនេះ
តាក់ ម៉ា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T