បទពិសោធន៍នេះហើយ ដែលធ្វើឲ្យ Num Gunchai មានថ្ងៃនេះ

//s9.kh1.co/a6/a699ae87936bdead5075a48129f7632392a33a6a.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ទម្រាំតែមានថ្ងៃនេះមិនងាយនោះទេ លោក Num Gunchai ពិធីករថៃដ៏ល្បីឈ្មោះ បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឲ្យខ្លួនគាត់ជោគជ័យក្នុងអាជីពជាពិធីករ។ ដោយបទពិសោធន៍និងជំនាញជាច្រើនឆ្នាំក្នុងវិស័យសិល្បៈ គាត់បានក្លាយជាពិធីករមួយរូបដែលជាប់លំដាប់ជួរមុខរបស់ថៃ។

ថៃ៖ នៅពេលនេះ គ្មានជនជាតិថៃណាដែលមិនស្គាល់លោក Num Gunchai នោះឡើយ ដោយស្នាដៃនិងសមត្ថភាពគ្មានពីររបស់គាត់ ធ្វើឲ្យមហាជនគ្រប់ភេទគ្រប់វ័យចូលចិត្តនិងតាមដានគាត់ជារឿយៗ ជាងពិសេសក្នុងកម្មវិធីសម្ភាសន៍មួយនៅប៉ុស្តិ៍លេខ ៣ ថៃ។  ដោយសារប្រជាប្រិយភាពនេះ ធ្វើឲ្យរូបគាត់បានក្លាយជាពិធីករដែលមានស្នាដៃល្អបំផុតមួយរូបក្នុងប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះដែរ មានសារព័ត៌មានមួយ បានចូលទៅសម្ភាសន៍គាត់ផ្ទាល់អំពីបទពិសោធន៍របស់គាត់ក្នុងវិស័យសិល្បៈ។

ក្នុងនោះ Num Gunchai បាននិយាយថា៖

តាមការពិតទៅ ខ្ញុំចូលប្រលូកក្នុងវិស័យសិល្បៈជាង ៣០ ឆ្នាំមកហើយ។ ដោយដំបូងបង្អស់ ខ្ញុំផ្តើមព្រលកចូលជាតារាសម្តែងក្នុងរឿងភាគមួយនៅប៉ុស្តិ៍លេខ ៣ ថៃ។  សំរាប់ខ្ញុំ ប៉ុស្តិ៍លេខ ៣ ប្រៀបដូចផ្ទះទីពីររបស់ខ្ញុំ។​ នាសម័យនោះ វាឥតទាន់មានប្រព័ន្ធចុះកុងត្រា អញ្ចឹងខ្ញុំក៏ឆ្លៀតទៅថតរឿងនៅប៉ុស្តិ៍និងផលិតកម្មផ្សេងៗដែរ។​ ក្រៅពីនេះ ប៉ុស្តិ៍លេខ ៣ មិនត្រឹមតែផ្តល់ឱកាសជាតារាសម្តែងឲ្យខ្ញុំប៉ុណ្ណោះ ពួកគាត់បានផ្តល់ឱកាសឲ្យខ្ញុំធ្វើជាពិធីករទៀតផង។ ខ្ញុំបានសន្សំបទពិសោធន៍ពីការងារទាំងនោះរាប់សិបឆ្នាំ ខ្ញុំស្ទើរតែបង្កើតកម្មវិធីទូរទស្សន៍លើគ្រប់វិស័យអស់ហើយ។
ទីបំផុត ខ្ញុំក៏បានសម្រេចចិត្តឈប់សម្តែងរឿង ហើយរកឃើញថា ខ្លួនខ្ញុំចូលចិត្តខាងពិធីករជាង។​ បទសម្ភាសន៍ទាំងឡាយណា ដែលពាក់ព័ន្ធនិងរឿងក្នុងសង្គម គឺខ្ញុំចូលចិត្តខ្លាំងណាស់ ហើយខ្ញុំចង់ស្រាវជ្រាវអំពីវាបន្ថែមទៀត នេះធ្វើឲ្យខ្ញុំសំរេចចិត្តផ្តាច់ខ្លួនពីការសម្តែងរឿងតែម្តង ហើយផ្តោតអារម្មណ៍ទៅលើការងារពិធីករតែមួយមុខគត់។ ខ្ញុំតែងតែធ្វើបែបនេះជារឿយៗ កម្មវិធីរបស់ខ្ញុំភាគច្រើនគឺជាកម្មវិធីសម្ភាសន៍ទូទៅ តែក្រោយមកគឺស៊ីជម្រៅច្រើនជាងមុន។ខ្ញុំគ្មានបញ្ហាអ្វីឡើយទៅលើការសម្ភាសន៍ ព្រោះខ្ញុំចូលចិត្តចេះដឹងរឿងគេ ប៉ុន្តែសំណួរដែលខ្ញុំសួរ ខ្ញុំសួរដោយចិត្តស្មោះ គ្មានអ្វីលាក់ទុកក្នុងចិត្តនោះទេ ខ្ញុំសួរគឺដើម្បីឲ្យបាត់ចម្ងល់ ។សម្រាប់ខ្ញុំ គ្រប់វិនាទីនៃការសម្ភាសន៍រវាងខ្ញុំនិងបេក្ខជន គឺជាបទពិសោធន៍ទាំងខុសទាំងត្រូវ ខ្ញុំធ្លាប់ត្រូវគេជេរប្រទិច រិះគន់ ថាហេតុអ្វីបានសួរដូច្នោះ ប៉ុន្តែក្នុងចិត្តខ្ញុំ ខ្ញុំប្រកាន់ខ្ជាប់ជានិច្ចថា ត្រូវតែសួរឲ្យបាត់ចម្ងល់ ។
ប៉ុន្តែក្នុងករណីខ្លះ ដូចជា មានអ្នកម្តាយម្នាក់ដែលកូនគាត់ទើបតែស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយខាងកម្មវិធីមានវីដេអូចាក់បង្ហាញ ដូច្នេះ យើងត្រូវសួរពីការស្ម័គ្រចិត្តរបស់គាត់ជាមុនសិន​ ប្រសិនបើគាត់ទ្រំាមើលបាន ចាំយើងចាក់បង្ហាញឲ្យគាត់មើល ហើយប្រសិនបើគាត់មិនចង់មើល ខ្ញុំក៏មិនចាក់ជូនដែរ ខ្ញុំត្រូវខ្វល់ពីអារម្មណ៍របស់បេក្ខជនដែលមកអង្គុយសម្ភាសន៍ជាមួយខ្ញុំមុនគេបង្អស់។ ទោះបីជាខ្ញុំមិនបាន Rating ពីវីដេអូនោះ ក៏មិនថ្វីដែរ ប៉ុន្តែអ្វីដែលខ្ញុំត្រូវធ្វើនោះ គឺខ្ញុំត្រូវតែធ្វើឲ្យបេក្ខជនមានអារម្មណ៍សប្បាយចិត្តបំផុតជាមួយខ្ញុំ យើងមិនអាចទៅធ្វើបាបចិត្តពួកគេបានឡើយ។  ប៉ុន្តែចំពោះអ្នកខ្លះ គេមិនគិតដូចខ្ញុំឡើយ ពួកគាត់ចង់ឲ្យខ្ញុំសួរដេញដោលស៊ីជម្រៅឲ្យខ្លាំង សម្រាប់ខ្ញុំ ខ្ញុំគិតថានេះជាទង្វើដែលមិនអាចទទួលយកបាន យើងត្រូវយកចិត្តគេមកដាក់ចិត្តយើង មិនមែនចេះតែសួរតែផ្តេសតែផ្តាសនោះទេ។
អ្វីដែលខ្ញុំខ្លាចបំផុតពេលនេះគឺ ការដឹកនំាគំនិត ព្រោះពេលដែលយើងក្លាយខ្លួនជា
សារព័ត៌មានមួយហើយ ទង្វើរឺបទបង្ហាញពីអ្វីមួយដែលបានចេញផ្សាយទៅ សង្គមនឹងមើលមកយើង អញ្ចឹងវាត្រូវតែមានភាពជាក់លាក់ដែលអាចទុកចិត្តបាន ពីព្រោះបើគេជឿយើងហើយ ហើយយើងផ្តល់គំនិតអ្វីមួយដល់សង្គម មនុស្សដែលជឿយើង គេនឹងធ្វើតាមយើង នេះវាអាចប៉ះពាល់ដល់ជីវិតរបស់ពួកគេ  ដូច្នេះហើយ ខ្ញុំត្រូវតែប្រយ័ត្នបំផុត។
ចុងក្រោយនេះ ខ្ញុំនឹងខិតខំធ្វើកម្មវិធីដែលតំណាងអោយមតិរបស់ប្រជាជនគ្រប់គ្នា ទោះជាយ៉ាងណាក្តី ជួនកាលវាក៏មិនអាចគ្របដណ្តប់គ្រប់បញ្ហារបស់ប្រជាជន រឺប្រិយមិត្តទូទាំងប្រទេសបាននោះទេ ប៉ុន្តែខ្ញុំនឹងព្យាយាមរើសយកករណីណាដែលធ្ងន់ធ្ងរ ឬករណីណាដែលចាំបាច់ត្រូវការជំនួយជាបន្ទាន់យ៉ាងពិតប្រាកដជាមុនសិន ប្រសិនបើមាននរណាដែលត្រូវការជំនួយតែខ្ញុំមិនអាចជួយទាន់ពេលបាន ខ្ញុំក៏សូមទោសផង មិនមែនមានបំណងមិនចង់ជួយនោះទេ តែជួនកាលអ្នកខ្លះគាត់មានរឿងធ្ងន់ធ្ងរជាង អញ្ចឹងខ្ញុំត្រូវជួយគាត់មុន។ ខ្ញុំសូមអភ័យទោសផង។
សូមអរគុណ។


សព្វថ្ងៃនេះ Num Gunchai នៅតែបំពេញតួនាទីរបស់គាត់ជាពិធីករជាពិសេសនៅប៉ុស្តិ៍លេខ ៣ ថៃ និង Thairath TV។ លើសពីនេះទៅទៀត ក្រៅពីការងារពិធីករ គាត់ក៏បានក្លាយខ្លួនជាអ្នកជំនួញទៀតផង គឺគាត់បានចូលហ៊ុនជាមួយក្រុមហ៊ុនលក់ផលិតផលសាប៊ូកក់សក់មួយ នេះធ្វើឲ្យគាត់បានសាកល្បងអ្វីដែលថ្មីក្នុងជីវិតរបស់គាត់ ហើយគាត់សង្ឃឹមថា ជំនួញរបស់គាត់នឹងទទួលបានលទ្ធផលជោគជ័យដូចជាការងារពិធីកររបស់គាត់ដែរ៕

សូមទស្សនារូបខាងក្រោម៖

Num Gunchai
Num Gunchai
Num Gunchai
Num Gunchai
Num Gunchai ក្នុងកម្មវិធី Hone-Krasae
Num Gunchai ក្នុងកម្មវិធី Hone-Krasae
Num Gunchai
Num Gunchai
Num Gunchai និងកូនស្រីរបស់គាត់
Num Gunchai និងកូនស្រីរបស់គាត់
You Sothiphat
យូ សុធីផាត់

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T