បរទេស៖ ខណៈដែលកំពុងដុនដាបខ្លាំងនៅលីគកំពូល La Liga ក្លិបអ្នកមានបុណ្យ Barcelona បែរជាឡើងជើងខ្លាំងនៅក្នុងពានរង្វាន់ UEFA Champions League ទៅវិញ ពោលបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយត្រឹមប្រកួតទី៤នៃវគ្គចែកពូល ក្រោយយកឈ្នះក្លិបម្ចាស់ផ្ទះ Dynamo Kyiv ដោយលទ្ធផល៤ទល់នឹង០កាលពីព្រឹកមិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែប្រយុទ្ធមិនសូវបានចូលលេង Martin Braithwaite រកបាន២គ្រាប់ម្នាក់ឯងនៅនាទីទី៥៧និង៧០(បាល់ប៉េណាល់ទី) ខណៈដែលរូបគេត្រូវបានលោកគ្រូបង្វឹក Ronald Koeman ផ្តល់សេចក្ដីទុកចិត្តឲ្យលេងជាជម្រើសដំបូង។ រីឯពីរគ្រាប់ទៀតរបស់ Barcelona រកបានដោយខ្សែការពារ Sergino Dest នៅនាទីទី៥២ និងមួយគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Antoine Griezmann នៅនាទីទី៩០+២។
យោងតាមលទ្ធផលនេះ Barcelona មានពិន្ទុគ្រប់គ្រាន់ក្នុងការឡើងទៅវគ្គ១៦ក្រុមចុងក្រោយបន្តបើទោះបីជានៅសល់២ប្រកួតទៀតក្ដី ដូចគ្នាទៅនឹងក្លិប Juventus ដែលទើបនឹងយកឈ្នះ Ferencvárosi TC ២ទល់នឹង១ព្រឹកមិញដែរនោះ៕
ប្រភព៖ bbc